“ តហែ” - ភាពស្រស់ស្អាតដ៏សាមញ្ញក្នុងជីវភាពរស់នៅ

(VOV5)_  ​” តហែ”  ជាប្រដាប់ប្រដារលេងកំសាន្តប្រជាប្រិយរបស់កុមារវៀត
ណាម។ វាអាចសូនជារាងមាន់  គោ ក្របី…លៗ ការសូនរូប​” តហែ”  ជាល្បែង
លេងកំសាន្ត១ក្នុងចំណោមល្បែងលេងកំសាន្តប្រជាប្រិយ ​ដែលបានរក្សារទុក
មកដល់សព្វថ្ងៃ។ ​នៅទីណា មានសិប្បករសូនរូបតហែនៅទីនោះ​មានមនុស្ស
ចូលរួមយ៉ាងច្រើនកុះករ ជាពិសេសគឺកុមារ។ តាមរយៈបាតដៃដ៏ប៉ិនប្រសពរបស់
សិប្បករ​ ” តហែ”  បានមានកម្លាំងរស់រវើក មានគ្រប់ពណ៌​ ស្និទ្ធិស្នាលជាមួយ​កុមារ 
និងក៏​ជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានចំពោះជនវៀតណាមម្នាក់ៗផងដែរ។ 

“ តហែ”  - ភាពស្រស់ស្អាតដ៏សាមញ្ញក្នុងជីវភាពរស់នៅ - ảnh 1
“ តហែ” - ភាពស្រស់ស្អាតដ៏សាមញ្ញក្នុងជីវភាពរស់នៅ

 “ តហែ”  មានកម្លាំងទាក់ទាញទឹកចិត្តយ៉ាងខ្លាំងចំពោះមនុស្សគ្រប់​​រូប។ ចំណុចពិ
សេសដោយឡែករបស់វា នោះគឺបានធ្វើពីម្សៅអង្ករ និងអង្កត់ឬស្សីប្រវែង៤០សង់
ទីម៉ែត្រ។ ដោយបាតដៃប៉ិនប្រសបរបស់សិប្បករ តហែអាចសូនជារាងសត្វតាមការ
​ស្រមើស្រមៃរបស់មនុស្ស​។ អន្ទះអន្ទេង​យ៉ាងខ្លាំង​ពេលសង្កេតឃើញសិប្បករសូន
រូបតហែ។​​

“ តហែ”  - ភាពស្រស់ស្អាតដ៏សាមញ្ញក្នុងជីវភាពរស់នៅ - ảnh 2
សិប្បករ Le Xuan Tung

វត្ថុធាតុដើមដើម្បីធ្វើ “ តហែ”  គឺម្សៅអង្ករ តាមអត្រា អង្ករដំណើប១០%ក្នុងចំ
ណោមអង្ករ។ ប្រសិនបើ ធាតុអាកាសស្ងួត គឺត្រូវបន្ថែមម្សៅអង្ករដំណើប  ដើម្បីរក្សារ
បានយូរជាង។ ម្សៅអង្ករត្រូវត្រាំក្នុងទឹក ហើយបានគិនអោយម៉ត់ បន្ទាប់ទៀតដាំអោយ
ឆ្អិន និងច្របាច់វាអោយទន់។ បន្ទាប់នោះ គេបានបែងចែកម្សៅនោះទៅជាដុំនិមួយៗ
 ហើយលាយពណ៌។ ម្សៅនេះមាន៤ពណ៌ស្នូល នោះគឺលឿង ក្រហម ខ្មៅ និងបៃតង។
 សិប្បករ Le Xuan Tung បានអោយដឹងថា៖​ ​

“ ក្នុងពេលលាយពណ៌ យើងត្រូវយកចិត្តទុកដាក់អំពីបរិមាណអោយសមស្រប។ ពី
ព្រោះ យើងប្រើបរិមាណម្សៅសមស្រប គឺមានពណ៌ស្អាត។ ពិសេស ពណ៌ទាំងនេះ
សុទ្ធតែមានប្រភពពីធម្មជាតិ៖​ដូចជាពណ៌លឿងពីរមៀត …លៗ”​

នាបច្ចុប្បន្ន បណ្ដាសិប្បករមិនគ្រាន់តែធ្វើកូន “ តហែ”  ជារូបសត្វ ផ្លែឈើប៉ុណ្ណោះទេ
 ថែមទាំងបណ្ដាតួអង្គរក្នុងរឿងតុក្កតា ដែលកំពុង់ពេញនិយម ដូចជា៖ Angribirth 
ហនុមាន…លៗ មុនពេលធ្វើ សិប្បករត្រូវគិតគូរអំពីពណ៌ ដុំម្សៅ អោយសមស្រប
ជាមួយអត្តចរិតរបស់តួរអង្គ។ ប្រការនេះបានធ្វើឡើងចំណុចដ៏ពិសេសដោយឡែក
សំរាប់សិប្បករម្នាក់ៗ។ សិប្បករ Dang Van Hau និង Le Van Lam បានអោយដឹងថា៖​

ក្នុងចំណោមសត្វចំនួន១២ ធ្វើសត្វខ្លាគឺពិបាកបំផុត។ ពីព្រោះ ធ្វើសត្វខ្លានេះ 
ត្រូវបានស្រដៀង ​ មានចរិតលក្ខណះកាច និងស្អាត។ ខ្ញុំត្រូវហាត់ធ្វើច្រើនដង ទើប
​បានពេញចិត្តដែរ។  

យើងត្រូវចេះស្រាវជ្រាវដោយខ្លយនឯង។ ឧទាហរណ៍៖​ឧពុក ម្ដាយបង្ហាត់យើង
សូនជើងខ្លាយ៉ាងមែច រូបរាងត្រូវធ្វើយ៉ាងណា ប៉ុន្តែនេះគឺជារបៀបមូលដ្ឋានតែ
ប៉ុណ្ណោះ។ យើងត្រូវគិតគូរ ហើយធ្វើឡើងចំណុចពិសេសដោយឡែករបស់ខ្លួន។
 ​ហើយប្រការទាំងនេះត្រូវផ្អែកទៅលើគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ​

ដោយមានឧបករណ៍ដ៏សាមញ្ញ ដូចជា៖ កាំបិទ១ អង្កត់ឬស្សី ក្រមួនឃ្មុំ ធុងស្នាវ ​
គេបានទៅដល់គ្រប់ទីផ្សារ គ្រប់ភូមិ ឃុំ សង្កាត់ ដើម្បីរកស៊ីផង និងរក្សារទុកមុខ
របររបស់ជីដូនជីតា​។សិប្បករ Le Xuan Tung ​ប្រកបមុខរបសនេះជាង១០ឆ្នាំហើយ
​ បងកំពុងនាំភាពស្អាតនៃរបរវិចិត្រសិល្បះនេះពីភាគខាងជើង ទោដល់ភាគខាង
ត្បូង ហើយកំពុងឆ្ពោះទៅតំបន់ឆ្ងាយជាងទៀត៖​  ​

 ក្រៅពីសួនឧទ្យានវប្បធម៌ Dam Sen ខ្ញុំក៏ទៅតាមបណ្ដាទួរទេសចរណ៍ដើម្បី
ឧទ្ទេសនាម តហែ”  ទោដល់ភ្ញៀវទេសចរណ៍ទៀតផង។​ ខ្ញុំមានគោលបំណងថា៖ 
នឹងឧទ្ទេសនាមមុខរបរនេះទៅដល់ជនគ្រប់រូប។​

ពីច្រើនឆ្នាំមក ​របរសូន ” តហែ”  បាន​ចូលរួមបណ្ដាពិធីបុណ្យវប្បធម៌ធំៗរបស់ពិភពលោក ដូចជា៖ ជំនួបប្រាស្រ័យ​អាស៊ាននៅថៃ ពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី១០នៃទិវាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិកនីទីក្រុងវ៉ាស៊ីនតោន។ ​តាមនោះ
 ​របរសូន “ តហែ”  បានមិត្តនៅក្នុងនិងក្រៅប្រទេសជាច្រើននាក់ស្គាល់ដល់។ ​នេះគឺ
ជាក្តីសប្បាយរីករាយផង ជាមោទនភាពចំពោះបណ្ដាសិប្បករតហែរផង​៕​  

ប្រតិកម្មទៅវិញ

ផ្សេងៗ