|
និស្សិត Phan Huy Bach (Image: VOV5) |
បរិយាកាសទទួលបុណ្យតេតប្រពៃណីបានគ្របដណ្តប់លើគ្រប់ទឹសទីនៅទីក្រុង
ហាណូយ។ បណ្ដហាងលក់នំស្កគ្រាប់សុទ្ធតែត្រូវបានតុបតែងយ៉ាងស្អាត។ នៅ
ចំណត ឡានក្រុងក្បែរបឹង Ho Guom យុវជន Phan Huy Bach ដែលចង់សក់មក
ក្រោយ ពាក់អាវ យឺតរូបទង់ជាតិពណ៌ក្រហមនិងស្ពាយបាឡូ កំពុងកាន់ដៃនៃ
មិត្តស្រីរបស់ខ្លួន Marina Berezovikova - ចុះចេញពីឡានក្រុង។ មិត្តជាជាតិបរទេស
បានធ្វើភ្នែកព្រឹមៗ ដោយចាំពន្លឺព្រះអាទិត្យ។ សូរសម្លេងអ៊ូអររបស់រថយន្តសម្លេង
សើចក្អាត់ក្អាយឬសូរសម្លេងពពាយនាយរបស់ហាងលក់ទំនិញតាមផ្លូវសុទ្ធតែបាន
ស្វាគមន៍ជនគ្រប់រូប។
“ចំពោះខ្ញុំទីក្រុងហាណូយធំទូលាយណាស់។ ផ្ទះសម្បែងនិងផ្លូវមិនសូវមានរថយន្ត
ទេ។ ទីក្រុងផ្លាស់ប្តូរយ៉ាងលឿនបន្ទាប់ពី ៨ ឆ្នាំ។ ខ្ញុំឃើញថា៖ មុននេះ ទីក្រុងហាណូយ
សុខសាន្តត្រាណជាង។ ខ្ញុំនៅចូលចិត្តទីក្រុងហាណូយមាននោះជាង។”
|
កញ្ញា Marina Berezovikova មិត្តស្រីរបស់និស្សិត Phan Huy Bach (Image: VOV5) |
ក្នុងរយៈពេល ៨ ឆ្នាំមុននេះ ទីក្រុងហាណូយក្នុងមេម័ររបស់បង Bach គ្មានហាង
KFC ហាងកាហ្វេ High Land ឬ ប៉ាណូអំពូល led លើវិថី Ly Thai To ទេ។ ប៉ុន្តែ នៅ
ទីនេះ បណ្ដាផ្ទះតូចៗដូចជាប្រអប់ឈើគូសដែលមានពណ៌រចំរុះស្ថិតនៅជាប់គ្នា
ដដឹកដដែល។ទីលានបដិវត្តន៍ខែសីហារួមជាមួយប៉មបាញ់ទឹកនៅស្ថិតក្នុងនៅទី
នេះ។ លើផ្លូវ បណ្ដាឡានក្រុងដែលមានពណ៌រលឿងក្រហមនិងសរចាកចេញពី
ចំណតទៅទទួលភ្ញៀវ។ ឡានក្រុងគឺជាចំណុចមិនអាចបំភ្លេចបានឡើងក្នុងកុមារ
ភាពរបស់បង Bach។
“ខ្ញុំមានមេម័រណ៍ជាច្រើនដែលផ្សារភ្ជាប់នឹងទីក្រុងហាណូយមុននោះជាពិសេស
គឺឡានក្រុង។ ដោយសារខ្ញុំបានទៅសាលាដោយឡានក្រុង។ ពេលនោះ ប្រព័ន្ធ
ឡានក្រុងនៅ ហាណូយទើបនឹងចាប់ផ្តើមធ្វើសកម្មភាព។ ដោយហេតុនេះ ខ្ញុំមាន
អារម្មណ៍ប្លែកនៅ ពេលជិះ។ នាបច្ចុបប្បន្ន រថយន្ត bus ទំនើបជាង។ គុណភាព
បំរើអតិធជនល្អជាងក្នុងរយៈពេលវិលត្រឡបមកប្រទេសវិញខ្ញុំទទួលបានការ
ជួយឧបត្ថម្ភពីអ្នកបើក បរក្នុងពេលមិនដឹងផ្លូវ។”
|
ប្រព័ន្ធឡានក្រុងនៅទីក្រុងហាណូយ (Image: tramoc.com.vn) |
Marina ដែលមានភ្នែកពណ៌រខៀវស្រស់មានអារម្មណ៍ប្លែកដោយជីវភាពរស់នៅនៅ
វៀតណាម។ ដោយសាររស់នៅប្រទេសដែលមានអាកាសធាតុត្រជាក់ណាស់ Marina
ឃើញថា៖ សិសររដូវនៅវៀតណាមកក្តៅឧណ្ហៗ។
“នេះគឺជាលើកដំបូងខ្ញុំមកដល់នៅវៀតណាម។ ខ្ញុំមានការរំភើបចិត្តណាស់។ ខ្ញុំគិតថា៖ ប្រទេសនិមួយៗទីក្រុងនិមួយៗសុទ្ធតែមានប្រវត្តិសាស្ត្រនិងតំលៃវប្បធម៌វិសេសវិសាល
របស់ខ្លួន។ ហាណូយគឺជាទីក្រុងគួរឲ្យចាប់ចិត្ត។ ខ្ញុំចាប់អារម្មណ៍បំផុតនោះគឺចរាចរណ៍
នៅទីនេះ។ នៅទីក្រុងហាណូយ មធ្យោបាយដឹកជញ្ជូនមានគ្រប់ប្រភេទដូចជា៖ កង់ មូតូនិងរថយន្តជាពិសេសមានកង់អាគ្គិសនីផង។”
មកដល់វិថី Hang Ma បងBach មិនអាចលាក់នូវចំណាប់អារម្មណ៍របស់ខ្លួនបានឡើយ
ហើយចែករំលែកជាមួយ Marina ថា៖
“វិថីនេះមានឈ្មោះ Hang Ma។ នេះគឺជាទីក្លែងផលិតសេះរថយន្តនិងខោវអាវដោយ ក្រដាស់ដែលយើងបានឃើញគេដុតលើវិថី។ មុននោះ វិថីគ្មានមនុស្សច្រើនដូចឥឡូវ
នេះ។ ក្នុងពិធីបុណ្យតេត គេលក់គ្រឿងឬរត្ថុដើម្បីតុបតែងផ្ទះ។ ពណ៌ក្រហមនិងពណ៌រ លឿងនិមត្តិរូបឲ្យភាពសម្បូរុងរឿងនិងភ័ព្វសំណាង។ យើងនឹងទិញគ្រឿងតុបតែងផ្ទះ សំរាប់ពិធីបុណ្យតេត?”
|
វិថី Hang Ma នៅទីក្រុងហាណូយ (Image: dulichhanoi.com) |
ធ្វើដំណើរទស្សនានៅលើវិថីបុរាណជាបន្តបាន។ មកដល់វិថី Hang Duong ជាទីកន្លែង
លក់ o mai Marina សប្បាយរីករាយដោយចែករំលែកថា៖
“នៅប្រទេសរបស់ខ្ញុំ មានហាងទំនិញធំចំនួន ១ ឬ ២ កន្លែងលើវិថីមួយ។ ប៉ុន្តែ នៅ
ទីក្រុង ហាណូយមានហាងទំនិញច្រើនណាស់។ ទីកន្លែងណាក៍អ៊ូអរសប្បាយដែរ។
ប្រជាជននៅទីនេះស្វាគមន៍ជិតស្និតណាស់ ទោះបីជា ខ្ញុំមិនចិះភាសារវៀតណាមក្តី។ យើងខ្ញុំនឹងទិញ o mai ដើម្បីដាក់សែនលោកយាយរបស់បង Bach។”
|
ហាងលក់ O Mai នៅលើវិថី Hang Duong (Image: hanoimoi.com) |
ចាកចេញពីវិថី Hang Duong បង Bach និង Marina ទៅកាន់វិថី Ly Quoc Su ។ បង Bach បានចែករំលែកថា៖
“ក្នុងកុមារភាព ឪពុកម្តាយឧស្សាហ៍នាំខ្ញុំទៅញាំ Pho លើវិថីនេះ។ ក្នុងរយៈពេលវិលត្រ ឡប់មកប្រទេសវិញនេះ ខ្ញុំនឹងឧទ្ទេសនាមម្ហូបអាហារឆ្ងាញ់នៅទីក្រុងហាណូតសំរាប់
Marina។”
យល់គំនិតរបស់បង Bach Marina បានឲ្យដឹងថា៖
“ម្ហូបអាហាររបស់វៀតណាមឆ្ងាញ់ណាស់។ ប្រជាជនវៀតណាមពិសារបាយច្រើនជាង
។ ខ្ញុំដឹងថា៖ Pho ក៏ធ្វើពីអង្ករ។ ខ្ញុំនឹងខំប្រឹងប្រែងទៅទស្សនាកន្លែងច្រើនទៀតថតរូបនិង
ភ្ថាក់រស់ជាតិម្ហូបអាហារជាច្រើនដើម្បីយល់បន្ថែមទឹកដីនិងមនុស្សវៀតណាមជាង។”
រសៀលបានមកហើយ។ បង Bach តឿន Marina ទៅវិញផ្ទះដោយរថយន្ត bus។
“បុណ្យតេតបានមកដល់ហើយ!ទៅផ្ទះញាំបាយជាមួយឪពុកម្តាយណា!!!”
រថយន្ត bus ដឹកជញ្ជូនកុមារភាពការពិតនិងអនាគត់របស់បង Bach ឆ្ពោះទៅមុខ។ សម្លេងចម្រៀងអំណរនិទាឃៈរដូវថ្មីនៅល្វើយៗក្នុងបរិយាកាសដ៏សែនសុខសាន
ត្រាណ៕