ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho
NGOC TUOI -  
(VOVWORLD) - នាបច្ចុប្បន្ន ភាសាខ្មែរត្រូវបានក្រសួងអប់រំនិងបណ្តុះ បណ្ដាលវៀតណាមយកមកបង្រៀនក្នុងកម្មវិធីសិក្សារៀនសូត្រសាលាទូទៅនៅខ័ណ្ឌ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅជាច្រើន។ នៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ភាគខាងត្បូងវៀតណាមដោយសារចំនួនប្រជាជនជាជនរួមជាតិខ្មែរមិនមានច្រើននោះដោយហេតុនេះបណ្ដាសាលាចំពោះទូទៅខ្វះលក្ខ័ណ្ឌដើម្បីបើកថ្នាក់បង្រៀនភាសាខ្មែរ។ ដូច្នេះ ក្នុងពេលដែល វត្តមុនីរង្សីបើកថ្នាក់បង្រៀនភាសាខ្មែរគ្រួសារជាជនរួមជាតិខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Can Tho សប្បាយរីករាយនាំកូនចៅទៅរៀន។
ថ្នាក់បង្រៀនភាសាខ្មែរនៅទីក្រុង Can Tho |
(VOVworld) – នាបច្ចុប្បន្ន ភាសាខ្មែរត្រូវបានក្រសួងអប់រំនិងបណ្តុះ បណ្ដាលវៀតណាមយកមកបង្រៀនក្នុងកម្មវិធីសិក្សារៀនសូត្រសាលាទូទៅនៅខ័ណ្ឌ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅជាច្រើន។ នៅខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho ភាគខាងត្បូងវៀតណាមដោយសារចំនួនប្រជាជនជាជនរួមជាតិខ្មែរមិនមានច្រើននោះដោយហេតុនេះបណ្ដាសាលាចំពោះទូទៅខ្វះលក្ខ័ណ្ឌដើម្បីបើកថ្នាក់បង្រៀនភាសាខ្មែរ។ ដូច្នេះ ក្នុងពេលដែល វត្តមុនីរង្សីបើកថ្នាក់បង្រៀនភាសាខ្មែរគ្រួសារជាជនរួមជាតិខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង Can Tho សប្បាយរីករាយនាំកូនចៅទៅរៀន។
នេះគឺជាសម្លេងអានមេរៀនរបស់កូនសិស្សក្នុងថ្នាក់បង្រៀនភាសាខ្មែររបស់ វត្តមុនីរង្សីតាមអាសដ្ឋានលេខ ៣៦ មហាវិថី Hoa Binh ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។ នាប៉ុន្មានឆ្នាំកន្លងទៅ ក្នុងពេលដែលរដូវ ក្ដៅមកដល់ម្តង់ៗថ្នាក់រៀនសាភាខ្មែររបស់ព្រះតេជគុណ Tran Sol ព្រះចៅអធិការវត្តមុនីរង្សីពោរពេញទៅដោយភាពអ៊ូអរនិងសំណើចសប្បាយរីករាយរបស់ប្អូនៗជាជនរួមជាតិខ្មែរ។ ថ្នាក់រៀនភាសារខ្មែរនេះមិនត្រឹមតែជាទឹកចិត្តរបស់ ព្រះតេជគុណ Tran Sol ប៉ុណ្ណោះទេ ថែមទាំង ជាបំណងប្រាថ្នារបស់ឪពុកម្តាយ និងកូនសិស្សជាជនជាតិខ្មែរក្នុងការអភិរក្សវប្បធម៌និងភាសារបស់ជនជាតិខ្លួន ទៀតផង។ ព្រះតេជគុណ Tran Sol បានចែករំលែកថា៖
«ខ្ញុំគិតថា៖ ការបើកថ្នាក់បង្រៀនភាសាខ្មែរគឺចាំបាច់ណាស់ ដោយសារ វានឹងជួយប្អូនៗចេះភាសារនិងអក្សររបស់ជនជាតិខ្លួន។ បើកថ្នាក់រៀននារដូវក្តៅ គឺងាយស្រួលបំផុតព្រោះថាប្អូនៗកំពុងសំរាកវិស្សមកាល។ វត្តនឹងផ្តល់សៀវភៅនិងឯកសាររៀនសូត្រសំរាប់ប្អូនៗ។ ខ្ញុំមានគោលបំណងថា៖ ឪពុកម្តាយនឹងនាំកូនចៅទៅរៀនដើម្បីរួមចំណែករក្សាវប្បធម៌សម្លេងនិងអក្សររបស់ជនជាតិខ្មែរ។»
ថ្នាក់រៀនភាសាខ្មែរសំរាប់កូនសិស្សពីបថមសិក្សាដល់សាលាមធ្យមសិក្សា បើកនារសៀលពីច័ន្ទដល់ថ្ងៃសុក្រជារៀលរាល់សប្តាហ៍។ លោកស្រី Huynh Da Lin ជាសាច់សាញ្ញាតិរបស់ប្អូន Chanh Thu និង Sa Oanh បានចែករំលែកថា៖
«វត្តបើកថ្នាក់រៀនភាសាខ្មែរគឺថ្លៃថ្លាណាស់។ ដោយសារ កូនចៅខ្ញុំរៀន ភាសាវៀតណាមនៅសាលាតែប៉ុណ្ណោះ។ ខ្ញុំសប្បាយរីករាយណាស់ខណៈដែល វត្តបើកថ្នាក់រៀនភាសាខ្មែរនាវិស្សមកាលសំរាប់កូនចៅនៅទីក្រុង Can Tho។ ពីនោះ ប្អូនៗនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។»
ព្រះសង្ឃ Thach Diep អ្នកបង្រៀនអក្សរខ្មែរ |
ព្រះសង្ឃ Thach Diep អ្នកបង្រៀនអក្សរខ្មែរបានឲ្យដឹងថា៖ គ្រួសារជាច្រើននៅនិយាយតាមភាសាខ្មែរក្នុងផ្ទះដោយហេតុនេះប្អូនៗនិយាមល្អណាស់ពីនោះការរៀនសូត្រអក្សរក៏ងាយស្រួលថែមទៀតដែរ។ កូនសិស្ស ក៏ចូលចិត្តរៀនភាសារខ្មែរផងដែរ។ ព្រះសង្ឃ Thach Diep បានចែករំលែកថា៖
«ឪពុកម្តាយបានខំប្រឹងប្រែងនាំកូនចៅទៅវត្តដើម្បីរៀនភាសាខ្មែរ។ ឃើញ ប្អូនៗចូលចិត្តរៀនសូត្រ ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំមានគោលបំណងថា៖ ឪពុកម្តាយទាំងឡាយនឹងនាំកូនចៅទៅវត្តរៀនភាសាខ្មែរ។»
សិស្ស ច័ន្ទ រដ្ឋនា |
ក្នុងបរិយាកាសឧស្សាហ៍រៀនសូត្រក្នុងថ្នាក់ សិស្ស ច័ន្ទ រដ្ឋនា បានឲ្យដឹង ថា៖
«ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលចូលរួមថ្នាក់រៀនភាសាខ្មែរនៅវត្តមុនីរង្សី ព្រោះថា នៅសាលាមិនបង្រៀនទេ។ ខ្ញុំរងចាំដល់វិស្សមកាលដើម្បីទៅរៀនភាសា ខ្មែរ។ ដោយសារ ខ្ញុំជាជនជាតិខ្មែរ ត្រូវចេះភាសាខ្មែរ។ ខ្ញុំនឹងខំប្រឹងប្រែង រៀនសូត្រល្អដើម្បីចេះដឹងច្រើនថែមទៀត។»
មិនត្រឹមតែបង្រៀនភាសាខ្មែរសំរាប់សិស្សឧត្តមសិក្សាគ្រាប់ជាន់ថ្នាក់ ប៉ុណ្ណោះទេ ថែមទាំង វត្តនៅរៀបចំថ្នាក់រៀនសំរាប់និស្សិតនិងជនមានតម្រូវការ រៀនភាសារខ្មែរ ទៀតផង។ ការរៀបចំថ្នាក់បង្រៀនភាសាខ្មែរនៅវត្តមុនីរង្សីរួមចំណែកអភិរក្សបណ្ដាតំលៃវប្បធម៌របស់ជនជាតិខ្មែរ។ ដោយសារ ក្នុងពេលកូន សិស្សមានគ្រឹះស្ថានចំណះដឹងហើយយល់ច្បាស់ភាសារបស់ជនជាតិខ្លួននឹងជួយប្អូនៗអភិរក្សល្អថែមទៀតតំលៃវប្បធម៌ខ្មែរនិយាយដោយឡែករួមចំណែកកសាងនិងអភិវឌ្ឍន៍វប្ធម៌វៀតណាមនិយាយរួម៕
NGOC TUOI