(VOVworld)-នៅថ្ងៃពុធជារៀងរាល់សប្តាហ៍ ថ្នាក់រៀនមួយក្នុងសាលាជាន់ខ្ពស់
ឧស្សាហកម្មហាណូយ បានលាន់លឺរំពងការបញ្ចេញសំលេងរៀនភាសាអង់
គ្លេសនិងសម្លេងរបស់គ្រូ Paul George Harling។លោកគ្រូ Paul ជាអតីតយុទ្ធជន
អាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាម។ ដោយបានឃើញផ្ទាល់ភ្នែក
នូវសង្គ្រាមដ៏កាចសាហាវដែលខ្លួនធ្លាប់ចូលរួមនោះ បានជាលោកប្តេជ្ញាចិត្តវិល
ត្រឡប់មកវៀតណាមនិងរៀបចំវគ្គបង្រៀនភាសាអង់គ្លេសឥតគិតថ្លៃសម្រាប់
ជនវៀតណាមគ្រប់រូប។
|
សិក្ខាកាមនៅថ្នាក់រៀនរបស់លោកគ្រូ Paul គ្រប់វ័យអាយុ |
ថ្នាក់រៀនភាសាអង់គ្លេសរបស់លោក Paul George Harling ចាប់ផ្តើមដំណើរ
ការនាខែធ្នូឆ្នាំ២០១៤។ ថ្នាក់រៀននេះទាក់ទាញការចូលរួមរបស់សិក្ខាកាមជា
ច្រើននាក់ ពីប្អូនកុមារទៅដល់សិស្សានុសិស្ស សូម្បីតែជនវ័យកណ្តាលក៏ចូលឈ្មោះ
រៀនផងដែរ។ នៅទីនេះ លោកគ្រូបានហ្វឹកហាត់ជំនាញនិយាយនិងបញ្ចេញសម្លេង
ជាភាសាអង់គ្លេស។ លោក Pham Thanh Son ជាសិក្ខាកាមមួយរូបក្នុងថ្នាក់រៀនភាសា
អង់គ្លេសរបស់លោកគ្រូ Paul បានចែករំលែកថា៖
“ខ្ញុំមានអាយុ៦០ឆ្នាំហើយ។ខ្ញុំឃើញថាថ្នាក់រៀននេះមានអត្ថប្រយោជន៍ណាស់
។ លោកគ្រូខិតខំព្យាយាមកែសម្លេងឲ្យសិស្សម្នាក់ៗ។ លោកគ្រូបានប្រើកាយវិការ
ដើម្បី អ្នករៀនស្រួលចាំនិងស្រួលរៀនផងដែរ។ ”។
ជាអតីតទាហានមួយរូប លោក Paul Harding តែងដិតជាប់ក្នុងអារម្មណ៍នូវ
ពេលវេលាចូលរួមសង្គ្រាមនៅសមរភូមិ Lam Dong ។លោកជានិច្ចកាលមានបំណង វិលត្រឡប់មកវៀតណាមធ្វើអ្វីមួយជូនចំពោះប្រជាជនវៀតណាម។ រំលឹកឡើងវិញ
នូវសេចក្តីសម្រេចចិត្តវិលត្រឡប់មកវៀតណាមពីរឆ្នាំមុននោះ លោក Paul ចែករំ
លែកថា៖
“ខ្ញុំបានអានសៀវភៅទិនានុលេខន៍ Dang Thuy Tram ដោយចៃដន្យ។ សៀវ
ភៅមួយក្បាលនោះបានធ្វើឲ្យខ្ញុំប្តេជ្ញាចិត្តវិលត្រឡប់មកវៀតណាម។ខ្ញុំមិនដែលមាន
សេចក្តីសុខដូចបច្ចុប្បន្នឡើយ។ បានបង្រៀនជាការងារអស្ចារ្យបំផុតសម្រាប់រូបខ្ញុំ។
ទោះបីជានោះជាការងារគ្មានគិតប្រាក់ក៏ដោយ ប៉ុន្តែ ខ្ញុំទទួលបានភាពរីករាយក្នុងបេះ
ដូងរបស់ខ្លួន ”។
មេរៀនរបស់លោកគ្រូ Paul ភាគច្រើននិយាយអំពីជីវភាពរស់នៅ ប៉ុន្តែនៅ
មានមេរៀនច្រើនទៀតគឺពាក់ព័ន្ធនឹងប្រត្តិសាស្ត្ររបស់វៀតណាម ជាពិសេសគឺ
ដំណាក់កាលប្រឆាំងអាណានិគមនិយមបារាំង។ ដើម្បីត្រៀមរៀបចំឲ្យម៉ោងបង្រៀន
លោកបានប្រើឯកសារដែលខ្លួនបានអាន ហើយរួមផ្សំនឹងការស្រាវជ្រាវព័ត៌មាននៅ
បណ្ណា ល័យទៀតផង។ លោក Paul Harding ក៏តែងតែស្រាវជ្រាវនូវសៀវភៅសរសេរ
អំពី វីរៈជនវៀតណាម ដូចជា លោកប្រធានហូជីមិញ លោក Nguyen Van Troi ឬ
កញ្ញា Dang Thuy Tram ជាដើម។លោកចែករំលែកថា៖
“ខ្ញុំមានសំណាងបានអានសៀវភៅជីវប្រវត្តិរបស់លោក Nguyen Van Troi
ដោយប្រពន្ធគាត់សរសេរ។ ហើយខ្ញុំបានចងក្រងឯកសារដ៏មានតម្លៃនោះក្នុងមេរៀន
របស់ខ្លួន។ ខ្ញុំតែងតែនិយាយប្រាប់សិស្សរបស់ខ្លួនថា ពេលប្អូនជួបប្រទះនឹងការ
លំបាកសាកល្បង យើងគប្បីគិតដល់លោក Nguyen Van Troi។ ខ្ញុំក៏បានរៀបចំ
សប្តាហ៍ រំលឹកខួបកំណើតរបស់វេជ្ជបណ្ឌិត Dang Thuy Tram ក្នុងបំណងក្រើនរំលឹក
ប្អូនៗ អំពីការពលីរបស់វីរៈយុទ្ធជនជំនាន់មុខ។ ខ្ញុំក៏ក្រើនរំលឹកឲ្យប្អូនៗត្រូវខិតខំព្យា
យាម កុំខ្លាចនឿយណាយចំពោះក្តីលំបាកនិងឧបសគ្គដែលប្អូនៗជួបប្រទះនាពេល
អនាគត”។
ចាប់តាំងពីថ្នាក់រៀននេះបានបើកមក មានអ្នកស្ម័គ្រចិត្តមកពីគ្រប់ទិសទីដូចជា
កាណាដា អាល្លឺម៉ង់និងអូស្ត្រាលីបានមកវៀតណាមដើម្បីជួយលោក Paul ក្នុងកិច្ចការ
បង្រៀន។
ក្រៅពីអ្នកស្មគ្រចិត្តបរទេស និស្សិតវៀតណាមច្រើនរូបក៏បានជួយលោកគ្រូ Paul
ក្នុងការណៃនាំសិស្សផងដែរ។ លោក Nguyen Thanh Phong និស្សិតនៅថ្នាក់ រៀនដំបូង
របស់លោក Paul បានចែករំលែកថា៖
“ខ្ញុំមានអារម្មណ៍ថា លោកគ្រូមានវិធីសាស្ត្រផ្តល់ចំណេះដឹងគួរឲ្យជក់ចិត្ត
ណាស់។ លោកផ្ញើចំណងចំណូលចិត្តរបស់ខ្លួនតាមរយៈមេរៀន ដែលជាការពិត ទៅ
លោកចង់ឲ្យជនវៀតណាមជាច្រើននាក់ចេះនិយាយភាសាអង់គ្លេស។ក្រោយរយៈពេល
មួយឆ្នាំបានរៀនជាមួយលោកគ្រូមក គឺភាសាអង់គ្លេសរបស់ខ្ញុំមានការរីកចំរើនយ៉ាង
ខ្លាំង”។
ទោះបីជាមានអាយុ៧០ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Paul មិនខ្លាចការនឿយ
ហត់ក៏ដូចជាបញ្ហាសុខភាពនោះឡើយ លោកនៅរក្សាម៉ោងបង្រៀនជារៀងរាល់
សប្តាហ៍ ។ សេចក្តីសម្រេចចិត្តវិលត្រឡប់មកវៀតណាមរបស់លោកគ្រូ Paul ទទួល
បានការ គាំទ្ររបស់ក្រុមគ្រួសារលោក។ ជាពិសេស លោកគ្រូមានបំណងបើកទូ
លាយរូប សណ្ឋានបង្រៀនរបស់ខ្លួននៅវៀតណាមនិងរៀបចំបានច្រើនថែមទៀត
ចលនា ស្ម័គ្រចិត្តលើទូទាំងប្រទេសវៀតណាម៕