ទីក្រុងហាណូយដំណាក់កាលអោបក្រសោបតាមរយៈរូបថតរបស់អ្នកការទូតអង់គ្លេស

ទីក្រុងហាណូយដំណាក់កាលអោបក្រសោបតាមរយៈរូបថតរបស់អ្នកការទូតអង់គ្លេស - ảnh 1
ទីក្រុងហាណូយដំណាក់កាលអោបក្រសោបតាមរយៈរូបថតរបស់អ្នកការទូតអង់គ្លេស (dantri.com.vn)

        Vovworld-ពិព័ណ “John Ramsden និងទីក្រុងហាណូយ-ដំបន់ដីក្លាយទៅ​ជា
ព្រលឹង” បានព័រនាដ៏ស្មោះត្រង់គ្រប់ជ្រុងជ្រោយនូវជីវភាពរស់នៅលំបាក
សាមញ្ញប៉ុន្តែ​លេច​ឡើងនូវភាពសម្រស់និងបំណងឈានឡើងរបស់មនុស្ស
ហាណូយដំណាក់​កាលអោបក្រសោប។ ទស្សនិកជនបានទស្សនារូបភាព
បណ្ដាកង់ធ្វើដំណើរលើដងវិថី បណ្ដាជើងយានអគ្គិសនីជាមួយមនុស្សដ៏អ៊ូអរ ទេសភាពមនុស្សរៀបជាជួររងចាំ​ទិញអីវែអីវ៉ាន់ជាដើម។ ទាំងអស់នោះត្រូវបាន
 John Ramsden កត់ត្រាឡើងវិញ​ដោយ​ម៉ាស៊ីនថតរូបជាមួយការនិយមចូលចិត្ត។
 John Ramsden បានចែករំលែក​ថា៖

        “មុនពេលមកដល់ទីនេះ​ខ្ញុំមិនសូវបានដឹងអំពិវៀតណាមឡើយ អ្វីៗដែល​
យើង​ខ្ញុំ​បានលឺអំពីទីក្រុងហាណូយជាប្រការអាថទ៍កំបាំងចំពោះយើងខ្ញុំ។ ក្នុង
ពេលមក​ដល់​ទីក្រុងហាណូយ ខ្ញុំបានប្រើប្រាស់ការនិយមចូលចិត្តថតរូបរបស់
ខ្លួនដើម្បី​រកឃើញបន្ថែមអំពីទីក្រុងហាណូយ។ ប្រធានបទនេះគួរឲ្យទាក់ទាញ
ចំពោះអ្នក​និយមចូលចិត្តថតរូបដូចជាខ្ញុំ។”

        ការដែល John Ramsden នាំកម្រងរូបថតដ៏មានតំលៃនេះអំពីទីក្រុង​ហាណូយ​ក្នុងប៉ុន្មានឆ្នាំមុនពេលផ្លាស់ប្តូរថ្មីមកដល់មហាជនទីក្រុងហាណូយជា​ឱកាស​ដើម្បីមនុស្សហាណូយ៣០ឆ្នាំមុននេះ មនុស្សហាណូយសព្វថ្ងៃនិងអ្នក​និព័ន្ធ​មានការសន្ទនាសំណេះសំណាល។ លោក Nguyen Van Son នៅវិថី Trieu Viet
Vuong ទីក្រុងហាណូយបានសំណេះសំណាលថា៖

        “ខ្ញុំមានការចាប់អារម្មណ៍ហាក់ដូចជាបានរស់ឡើងវិញក្នុងដំណាក់កាល
អោបក្រសោបមុននេះ។ ចំពោះខ្ញុំវិញ រូបភាពទាំងអស់នោះគឺជិតស្និទ្ធណាស់ មិន
បាច់​អាន​ឃ្លាបកស្រាយយើងខ្ញុំក៏បានដឹងថា នៅកន្លែងណាហើយ។ បើតាមខ្ញុំ ​គួរ
គោរព​បណ្ដារូបថតអំពីទីក្រុងហាណូយតាំងពីឥឡូវ ពីព្រោះថាទីក្រុងហាណូយ
បច្ចុប្បន្ន​ស្អាតនឹងក្លាយទៅជាចាស់បុរាណចំពោះជំនាន់ក្រោយៗ។”

        ពិព័ណ “John Ramsden និងទីក្រុងហាណូយ-ដំបន់ដីក្លាយទៅជាព្រលឹង” បាន
ទាក់ទាញការយកចិត្តទុកដាក់មិនត្រឹមតែរបស់ទស្សនិកជនក្នុងប្រទេស​ប៉ុណ្ណោះ
ទេ ថែមទាំងភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយទៀតផង។ បងស្រី Ella ភ្ញៀវទេសចរណ៍មកពីស៊ុយអែតបានឲ្យដឹងថា៖

        “ខ្ញុំឃើញថា ពិព័ណនេះគួរឲ្យទាក់ទាញណាស់។ តាមរយៈពិព័ណនេះ អាច​បានឃើញទេសភាពទីក្រុងហាណូយមុននេះនិងឥឡូវនេះខុសគ្នាយ៉ាងម៉េច។​ប្រការពិសេសជាងគឺបណ្ដារូបថតនេះត្រូវបានថតដោយជនបរទេស។ ទេសភាព​ទាំងអស់ដែលអ្នកនិព័ន្ធថតសុទ្ធតែចាប់ប្រភពពីទស្សនៈរស់នៅរបស់ជនម្នាក់មក
ដល់វៀតណាមក្រោយសង្គ្រាម។”

        គំនិតនាំបណ្ដាវណ្ណកម្មរបស់ John Ramsden មកបង្ហាញជូនទស្សនិកជនជា
លើក​ដំបូងនៅប៉ុន្មានទិវាវប្បធម៍វៀតណាមនៅ Copenhagen (ដាណឺម៉ាក់) និងក្រោយ​នោះនៅទីក្រុងឡុង (អង់គ្លេស) នាខែមេសាកន្លងមក។ ជោគជ័យនៃបណ្ដាការ​តាំង​ពិព័ណនេះជាកំលាំងចលករជួយឲ្យលោកប្តេជ្ញាចិត្តនាំពិព័ណមកដល់វៀត​ណាម។​
John Ramsden បានឲ្យដឹងថែមទៀតថា៖

        “ក្នុងពេលខ្ញុំបានសំណេះសំណាលជាមួយបណ្ដាមិត្តវ័យក្មេងដែលកំពុងរៀន
សូត្រនៅអង់គ្លេសនោះ បណ្ដាមិត្តរំភើបចិត្តណាស់។ ខ្ញុំបានឃើញថា យើងត្រូវ​នាំ​ពិព័ណនេះមកវៀតណាមនិងខ្ញុំបានដឹងថា បណ្ដាមិត្តត្រឹមតែបានស្ដាប់អំពីដំណាក់​កាលនេះតាមរយៈការនិទានរបស់លោកតាលោកយាយឪពុកម្ដាយ ប៉ុន្តែក្រោយ​
ពេល​បានទស្សនារូបថតទើបនឹងស្រមើលស្រមៃអំពីទិដ្ឋភាពជាក់ស្ដែងយ៉ាង​ដូច
ម្ដេច។”

        ពិព័ណ John Ramsden និងទីក្រុងហាណូយ-ដំបន់ដីក្លាយទៅជាព្រលឹង បាន
ជួយឲ្យមហាជនយល់ជាងអំពីទីក្រុងហាណូយមួយក្នុងដំណាក់កាលអោបក្រសោប
មានការលំបាកសាកល្បង ប៉ុន្តែនៅបំភ្លឺស្មារតីសុទ្ទិដ្ឋិនិយមរបស់មនុស្សនៅ​ទីនេះ។​ ពិព័ណមិនត្រឹមតែធ្វើឲ្យរំភើបនូវបេះដូងរបស់ប្រជាជនហាណូយជាច្រើនដែល​ធ្លាប់​ឆ្លងកាត់ពីដំណាក់កាលនោះប៉ុណ្ណោះទេ ថែមទាំងជាសារដើម្បីជំនាន់វ័យ​ក្មេងកាន់
តែគោរពអំពីអតីតកាលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ