(VOV)_ស្ថិតតាមបណ្ដោយទន្លេ Hong បណ្ដាភូមិបុរាណនៅខ័ណ្ឌ Long Bien
រដ្ឋធានីហាណូយ នៅអភិរក្សបានបណ្ដាពិធីបុណ្យ ល្បែង កំសាន្តប្រជាប្រិយដ៏
វិសេសវិសាលជាច្រើន។ ក្នុងនោះ ល្បែងទាញព្រាត់អង្គុយជាល្បែងកំសាន្តប្រជា
ប្រិយ១ដែល បង្ហាញពេីបំណងប្រាថ្នាអំពីអនាគតមួយដ៏ភ្លឺស្វាងរបស់ប្រជាជននៅទីនេះ។
|
ល្បែងកំសាន្តប្រជាប្រិយអង្គុយទាញព្រាត់ដ៏វិសេសវិសាលនៅភូមិ Ngoc Tri រដ្ឋធានីហាណូយ |
ក្នុងគំនិតរបស់លោកតា Le The Yen អាយុ ៧០ឆ្នាំ នៅភូមិ Ngoc Tri សង្កាត់
Thach Ban ខ័ណ្ឌ Long Bien រដ្ឋធានីហាណូយ តាំងពីមុនមក ល្បែងអង្គុយទាញ
ព្រាត់ជាចំណុច១ដែលមិនអាចខ្វះបានក្នុងជីវភាព វប្បធម៌របស់ប្រជាជនភូមិ Ngoc
Tri។ បានចូលរួមក្រុមទាញព្រាត់តាំង ពីពេលកំឡោះ ហើយដល់ពេលចាស់ លោក
បានប្រជាជនជ្រើសតាំង ជាប្រធានក្រុមទាញព្រាត់របស់ភូមិទៀតផង។ ជាជនមួយ
នាក់នៅតំបន់ Ngoc Tri នេះ អ្នកណាក៏មានគោលបំណងបានចូល រួមក្រុមទាញ
ព្រាត់ ពីព្រោះនេះមិនត្រឹមតែជាល្បែងកំសាន្តប៉ុណ្ណោះទេ ថែមទាំង បង្ហាញពីការ
គោរពចំពោះបណ្ដាទេវតា សូមអោយគ្រួសារ ភូមិ ឃុំ ទទួលក្តីសុខសាន្តត្រាណ
សុភមង្គល។
“ បណ្ដាលោកតា លោកយាយបានអោយដឹងថា៖ល្បែងទាញព្រាត់ នេះមាន
តាំងពីយូរណាស់មកហើយ។ នៅភូមិ អ្នកណាក៏សប្បាយរីក រាយ និងចង់ចូលរួម
ក្រុមទាញព្រាត់នេះដែរ។ មិនគ្រាន់តែកីឡាករ ប៉ុណ្ណោះ ទេ ថែមទាំង ប្រជាជនគ្រប់
រូបនៅក្នុងភូមិសុទ្ធតែសប្បាយរីរាយ រំភើបចិត្តយ៉ាងក្រៃលែង។”
តាមរឿងព្រេងថា៖ តាំងពីយូរណាស់មកហើយ ភូមិ Ngoc Tri រងគ្រោះរាំង
ស្ងួតដោយអណ្ដូងចំនួន១២នៅក្នុងភូមិគឺអង្តូងចំនួន១១ត្រូវរីងស្ងួត ហើយ
សល់តែអណ្ដូង១នៅភូមិ Diaនៅមានទឹក។ បុរសនៅភូមិ Duong និងភូមិ Cho បាន
ចុះទៅយកទឹកអណ្ដូងមកប្រើប្រាស់។ បុរសនៅក្រុម Dia ខ្លាចថាអស់ទឹកអណ្ឌូង
បានជារារាំងមិនអោយគេមកយកទឹក។ ភាគីនានាខំប្រឹងប្រែងរក្សា បរិមាណទឹក
របស់ខ្លួន ហើយអង្គុយចុះដើម្បីការពារធុងទឹក។ គ្រោះរាំង ស្ងួតឆ្លងផុតទៅ នឹក
រលឹកអំពីដំណាក់កាលនោះ ជីដូនជីតា បានបង្កើតឡើងល្បែងទាញព្រាត់អង្គុយ
ដោយមានគោលបំណងសូមអោយធាតុអាកាសអំណោយផល។ សាស្ត្រាចារ្យរង
បណ្ឌិត Nguyen Van Huy សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌវៀតណាមបានចាត់
ទុកថា៖
“ តំលៃពិសេសដោយឡែករបស់ល្បែងទាញព្រាត់និយាយរួម ហើយ ក្នុង
ល្បែងទាញព្រាត់ទើបមាន នោះគឺភាពសម្បូរសប្បាយ បួសសួង សូមអោយធាតុ
អាកាសអំណោយផល មានសុខភាពល្អ ។ ល្បែងទាញព្រាត់នៅ Gia Lam នេះ
មានភូមិចំនួន៣ចូលរួម ហើយមានក្រុមតែ ១ គត់ទទួលបានជំនះ។”
ភូមិ Ngoc Tri មានមានភូមិជិតខាងចំនួន៣ គឺភូមិ Duong ភូមិ Dia ភូមិ Cho ។
ក្រុមល្បែងទាញព្រាត់និមួយៗមានសមាជិកពី១១ ដល់ ១៧នាក់ តាមការកំណត់
របស់ឆ្នាំនិមួយៗ។ លោកតា Le The Yen បាន អោយដឹងថា៖
“ តាមប្រពៃណីពីជីដូនជីតា ថ្ងៃទី៣ ខែទី៣ តាមច័ន្ទគតិជាថ្ងៃ បុណ្យ របស់ភូមិ
នៅពេលនោះទើបរៀបចំការទាញព្រាត់អង្គុយ។ ថ្ងៃ ផ្សេងៗគឺគ្មានទេ។ ទិវាបុណ្យ
នេះមានមនុស្សជាច្រើនកុះករចូលរួម សប្បាយរីករាយណាស់។ មុននោះ បណ្ដា
ក្រុមត្រូវហ្វឹកហាត់ អង្គុយ និងទាញ តាមរបៀប ដើម្បីអោយមានកម្លាំងខ្លាំងបំផុត។
រង្វាន់មានអត្ថន័យលើកទឹកចិត្តជាច្រើន។”
មិនដូចនឹងល្បែងកំសាន្តផ្សេងៗ បណ្ដាភូមិចូលរួមសុទ្ធតែមានអ្នកចាញ់ អ្នក
ឈ្នះក្តី ប៉ុន្តែ នៅទីនេះ ក្រុមឈ្នះជានិច្ចកាលជាភូមិ Duong ។ ប្រជាជននៅភូមិ Ngoc
Tri គិតថា៖ ភូមិ Duong នៅខាងមុខភូមិ ហើយបានប្រៀបធៀបដូចជាក្បាលរបស់ ពស់ពិសិដ្ឋ១ បានជា ភូមិDuong ឈ្នះ គឺបានចាត់ទុកថា៖ឆ្នាំនេះប្រជាជនជួបតែសំ
ណាង និងរកស៊ីចំណេញបានច្រើន។ លោកតា Le Van Cu អាចារ វិហារ Tran Vu
បានអោយដឹងថា៖
“ តាមប្រពៃណីពីយូណាស់មកហើយ ល្បែងកំសាន្តនេះបានដំ ណាង អោយ
នាគ ពស់។ ល្បែងទាញព្រាត់មាន៣ភូមិហើយភូមិ Duong ជានិច្ចកាលជាអ្នកឈ្នះ។
ពីព្រោះថា គេមានជំនឿថា៖ ក្បាល ទៅ រួច គឺកន្ទួយក៏ទៅរួចដែរ។”
ដោយមានបណ្ដាតំលៃពិសេសដោយឡែក ល្បែងទាញព្រាត់អង្គុយ របស់
ប្រជាជនភូមិ Ngoc Tri ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌ អរូបីជាតិ និងជាកត្តា
ពិសេស១ ក្នុងសំណុំឯកសារជាតិ ដាក់ជូនអង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌
របស់អង្គការសហប្រជាជាតិ (UNESCO) ពិនិត្យមើល នឹងបញ្ចូលក្នុងបញ្ជីរាយ
នាមបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ មនុស្សលោក ឆ្នាំ ២០១៥។ ល្បែងទាញព្រាត់
អង្គុយនេះបានរួមចំណែកសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកចំណងសាមគ្គី
ភាពនៅក្នុងសហគមន៍៕