|
ទៅទស្សនាដើម្បីកាន់តែស្នេហាមាតុប្រទេសថែមទៀត (phuot.vn) |
Vovworld-នៅវេលាម៉ោង២០ថ្ងៃអាទិត្យនៅហាងតូចមួយនៅវិថី Ta Hien ទីក្រុង
ហាណូយ បណ្ដាសមាជិករបស់ក្រុមពិភាគ្សាអំពីផែនការដំណើរខាងមុខ។ គេសុទ្ធ
តែមានចំណុចរួមគឺនិយមចូលចិត្តទៅទេសចរណ៍និងចូលចិត្តថតរូប។ សមាជិក
ម្នាក់ៗសុទ្ធតែធ្លាប់ចូលរួមតួរទេសចរណ៍រកឃើញនៅកន្លែងជាច្រើននៅវៀតណាម
ប៉ុន្តែនេះជាលើកដំបូងដែលគេបានចូលរួមជាក្រុមមួយដោយមានផែនការធ្វើដំណើរ
ក្នុងរយៈពេល១០ថ្ងៃក្នុងឱកាសបុណ្យតេតប្រពៃណី។ មិត្ត Le Quang Luu បានចាត់
ទុកថា៖
“Ly Son ស្អាតអស្ចារ្សណាស់! ពេលនោះខ្ញុំបានមកដល់ Ly Son មួយថ្ងៃមុនពេល
មានព្យុះ ហេតុនេះហើយសមុទ្រស្អាតជាងពេលធម្មតាណាស់។ ខ្ញុំបានមកដល់កោះ
មួយចំនួនប៉ុន្តែគ្មានកន្លែងណាស្អាតដូចជា Ly Son ឡើយ។ ទឹកសមុទ្រនៅទីនោះ
ថ្លាយង់ខៀវស្រងាត់ស្រស់ស្អាត ភ្នំក៏ស្អាតដែរ។ ទៅស្វែងយល់បណ្ដាកោះក៏ល្អដែរ។
យើងខ្ញុំទេសចរណ៍ខេត្តនានាតាមបណ្ដោយឆ្នេរសមុទ្រទៀត។”
ក្នុងក្រុមមានសមាជិកស្គាល់ដល់ភូមិសាស្ត្រដំបន់ព្រៃភ្នំភាគខាងជើង អ្នកដទៃ
បានយល់ច្បាស់អំពីផ្លូវនៅភាគកណ្ដាលជាដើម។ បន្ទាប់ពីការពិភាគ្សា ក្រុមបានសំរេច
ចិត្តប្រមូលផ្ដុំទៅទស្សនាទីកន្លែងចំនួន៤លើដីគោកនៃមាតុប្រទេសនោះគឺ Lung Cu
ខេត្ត Ha Giang A Pa Chai ខេត្ត Dien Bien Van Ninh ខេត្ត Khanh Hoa និងដំបន់ជ្រោយដី
Ca Mau ភាគខាងត្បូង។ ចែករំលែកអំពីការជ្រើសរើសដំណើរកំសាន្តនេះ លោក Nguyen
Phong Phu ប្រធានក្រុមបានឲ្យដឹងថា៖
“សមាជិកភាគច្រើនមិនទាន់បានទៅកាន់ចំណុចពូលនៃមាតុប្រទេសឡើយ ហេតុ
នេះហើយគេសុទ្ធតែចង់ទៅដល់បណ្ដាកន្លែងនោះ។ ដូចរូបខ្ញុំទើបបានទៅកាន់ពូល
ភាគខាងជើងនិងពូលភាគខាងលិចតែប៉ុណ្ណោះទេ រីឯពូលចំនួន២នៅមិនទាន់មាន
ឱកាសមកដល់ឡើយ។ ហេតុនេះហើយលើកនេះអ្នកណាក៏ប្តេជ្ញាចិត្តទៅ។ បានឈរ
នៅទីនោះដាក់ដៃលើបង្គោលសីមាគឹមានការចាប់អារម្មណ៍ដ៏ពិសិដ្ឋណាស់។”
ចូលរួមក្រុមលើកនេះ Nguyen To Nhu ធ្លាប់ទៅរៀននៅប្រទេសកាណាដានិយម
ចូលចិត្តណាស់។ ក្នុងរយៈពេលដ៏វែងរស់នៅរៀនសូត្រនៅបរទេស មានឱកាសបាន
ទៅទេសចរណ៍ប្រទេសជាច្រើន ទស្សនាទេសភាពស្អាតជាច្រើន ប៉ុន្តែមិត្តនៅនិយម
ចូលរួមដំណើរនៅវៀតណាមបំផុត ពីព្រោះថា ចំពោះ Nhu ដំណើរនិមួយៗជាការរក
ឃើញមួយអំពីទេសចរណ៍ក៏ដូចជាអំពីជីវភាពរស់នៅ។ Nguyen To Nhu បានចាត់ទុក
ថា៖
“ទេសភាពនៅវៀតណាមមិនចាញ់នឹងបរទេសឡើយ។ប្រសិនបើចង់ទស្សនា
ព្រិលគឺអាចមកដល់កំពូលភ្នំ Mau Son ឬខេត្ត Lao Cai នារដូវត្រជាក់ ខ្ញុំបានដឹងថា
ក្នុងប៉ុន្មានឆ្នាំកន្លងមកសុទ្ធតែមានព្រិលដែរ។ ចូលចិត្តទេសចរណ៍នៅវាលខ្សាច់គឺក្នុង
ខេត្ត Ninh Thuan ជាដើម។ ប៉ុន្តែចំពោះខ្លួនឯង គ្មានកន្លែងណាពិសិដ្ឋដូចជាពូលចំនួន
៤នៃមាតុប្រទេសខ្លួន។”
ដំបន់និមួយៗនៅវៀតណាមមានផ្នែកទំនាមទំលាប់ដោយឡែក។ ក្នុងដំណើរនា
ពេលខាងមុខ មិត្តវ័យក្មេងក្នុងក្រុមនឹងបានមកដល់កន្លែងជាច្រើន ទៅកាន់ពូលចំនួន
៤នៃមាតុប្រទេស បានរកឃើញទំនាមទំលាប់ស្វែងយល់អំពីវប្បធម៍របស់ជនជាតិជា
ច្រើននៅគ្រប់ដំបន់។ ដើម្បីពីនោះមនុស្សម្នាក់ៗកាន់តែស្នេហាស្រុកកំណើតរបស់ខ្លួន
ឯង៕