ទំនាក់ទំនងវៀតណាមអាមេរិកបោះជំហានទៅមុខ
Cam Tu -  
(vov5) /  
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនឹងអាមេរិកក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងទៅនេះបានមានការបោះជំហានយ៉ាងល្អប្រសើ។ តំលៃលក់ដូរទ្វេ
ភាគីត្រូវបានរក្សានិងបង្កើនជានិច្ច។ប្រសិនបើនាឆ្នាំ២០០២តំលៃនាំចេញនាំចូល
ទ្វេភាគីវៀតណាមអាមេរិកទទួលបានត្រឹមតែជិត៣ពាន់លានដុល្លាប៉ុណ្ណោះគឺនាឆ្នាំ២០១៤បានកើនឡើង១២ដងជាមួយប្រាក់៣៥
ពាន់លានដុល្លា។ ក្នុងនោះទំនិញវៀតណាមនាំចូលទីផ្សារអាមេរិកកើនឡើងជាបន្ត
បន្ទាប់រហូតក្នុងរយៈ១២ឆ្នាំកន្លងទៅ។តាំងពីអត្រាស្មើនឹង១%នៃតំលៃនាំចេញសរុប
របស់អាស៊ានទៅទីផ្សារអាមេរិកវាឆ្នាំ២០០០ឥឡូវវៀតណាមបានស្រូបយក២២%
តំលៃនាំចេញទំនិញនៃតំបន់ទៅទីផ្សារនេះហើយ(ពោលគឺកើន៣៦%)។ នេះជាលើក
ដំបូងហើយដែលវៀតណាមនាំមុខប្រទសនានាក្នុងអាស៊ានក្នុងការនាំចេញទំនិញ
ទៅទីផ្សារអាមេរិក។
|
វៀតណាមនាំមុខប្រទសនានាក្នុងអាស៊ានក្នុងការនាំចេញទំនិញទៅទីផ្សារអាមេរិក(រូបថតdoanhnghieptrunguong.com) |
តាមក្រុមអ្នកជំនាញការសេដ្ឋកិច្ចថាការនាំចេញទំនិញរបស់វៀតណាមទៅទីផ្សារ
អាមេរិកនឹងបន្តកើនឡើងនាពេលខាងមុខ។ ដល់ឆ្នាំ២០២០តំលៃនាំចេញរបស់វៀត
ណាមទៅអាមេរិកអាចទទួលបាន៦៧ពាន់លានដុល្លា។ លោក Cu Chi Loi នាយក
វិទ្យាស្ថានស្រជ្រាវទ្វីបអាមេរិកបានឲ្យដឹងថា
“ខឿនសេដ្ឋកិច្ចអាមេរិកបានឆ្លងផុតពីវិបត្តិហើយចាប់ផ្តើមស្តារឡើងវិញនិង
អភិវឌ្ឍន៍ទៀត។រាល់ឱកាសសំរាប់់វៀតណាមនាំចេញទំនិញចូលទីផ្សារអាមេរិក
គឺធំធេងណាស់ដែលអាចលើសពីឆ្នាំមុនៗ។ ព្រោះប្រសិនបើសេដ្ឋកិច្ចអាមេរិក
អភិវឌ្ឍន៍នោះការចាយវាយក្នុងស្រុកគេនឹងកើនឡើងដែលជាឱកាសសំរាប់់ទំនិញ
វៀតណាមហូរចូលទីផ្សារដ៏ធំទូលាយនេះ”។
ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្មសហរដ្ឋអាមេរិកក៏ជាដៃគូវិនិយោគទុនដ៏ធមរបស់
វៀតណាមដែរ។គិតដល់ខែកុម្ភៈឆ្នាំនេះអាមេរិកបានបណ្តាក់ទុនចំនួន១១ពាន់លាន
ដុល្លាចូលវៀតណាមជាមួយ៧២៩គំរោងការ។ នាសព្វថ្ងៃនេះអាមេរិកឈរលំដាប់
ថ្នាក់ទី៧ក្នុងចំណាមប្រទេសនិងតំបន់ដែនដីវិនិយោគជាផ្ទាល់ចូលមកវៀតណាម។
ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជាIntel Microsoft IBM Ford Cocacola Pepsico និង
Cargill បានមានវត្តមាននៅវៀតនាម។ ក្រុមហ៊ុន២គឺ Intelនិង Microsoft កំពុងតែ
បង្កើនការវិនិយោគនៅវៀតណាមដោយចាត់ទុកនេះជាកន្លែងផលិតទំនិញសំខាន់
របស់គេ។ អ្នកស្រី Sherry Boger ប្រធានសមាគមអាជីវករអាមេរិកនៅវៀតណាម
អះអាងថាប្រទេសវៀតណាមជាកន្លែងមកដល់គួរទាក់ទាញទឹកចិត្តលេខ១នៅតំបន់
អាស៊ីអាគ្នេយ៍ចំពោះមជ្ឈដ្ឋានវិនិយោគិនបរទេសដោយសារទីតាំងល្អថ្លៃពលកម្ម
ថោកនិងមានយថាទស្សកំណើនវិជ្ជមាន។ តាមប្រធានសមាគមអាជីវករអាមេរិក
នៅវៀតណាមថាសក្តានុពលសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគរវៀងប្រទេស
ទាំ២នៅតែធំធេងណាស់ហើយភាគីទាំង២អាចនឹងបង្កើនតំលៃលក់ដូរនាពេលខាង
មុខតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
“រដ្ឋសភាអាមេរិកបានអនុម័តលើសិទ្ធិ ពន្លឿនពាណិជ្ជកម្មដើម្បីឲ្យសច្ចាប័ន្យលើ
កិច្ចព្រមព្រៀងដៃគូសហប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក(TPP)នា
ពេលដ៏ខ្លីខាងមុខនេះ។នាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាមអាមេរិក។
បណ្តាក្រុមហ៊ុនអាមេរិកកំ យើងខ្ញុំសង្ខឹមថាវៀតណាមនិងអាមេរិកនឹងមានកិច្ចចរ
ចារប្រកបដោយជោគជ័យ។យើងខ្ញុំគាំទ្រ TPPដោយសារកិច្ចព្រមព្រៀងនេះនឹង
ដាក់មូលដ្ឋានសំរាប់ការធ្វើសមាហរណកម្មជាមួយតំបន់ជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។ កិច្ចសហប្រតិបតិ្តការក្នុង TPPនឹងក្លាយទៅជាមូលដ្ឋាននិងកំលាំង
ចលករសំរាប់ទំពុងទន្ទឹងរង់ចាំនិងសុំឲ្យកិច្ចចរចារTPPឆាប់សំរេចបានជោគជ័យ។
ទន្ទឹមនឹងនោះអាជីវករអាមេរិកក៏កំពុងមមាញឹកស្វែងរកឱកាសបណ្តាក់ទុនចូលមក
វៀតណាមផងដែរ”។
កិច្ចព្រមព្រៀងដៃគូសហប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក(TPP)មិន
ត្រឹមតែបើកចែញនូវឱកាសធំធេងប៉ុណ្ណោះថែមទាំងបង្កើនកំរិតដៃគូសហប្រតិបតិ្តការ
ទ្វេភាគីទៀតផង។ លោកVu Tien Locប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត
ណាមបានថ្លែងថា
“ខ្ញុំគិតថានឺងមានការបោះជំហ៊ានយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី។សង្ខឹមថានា
ពេលខាងមុខនេះអាមេរិកនឹងក្លាយទៅជាវិនិយោគិនក៏ដូចជាអ្នកនាំចេញនាំចូលលេខ១របស់វៀតណាម។អាមេរិកមានបចេ្ចកវិទ្យាទំនើបនិងហិរញ្ញវត្ថុដ៏ធំ
សម្បើមហើយការវិនិយោគរបស់អាមេរិកចូលមកវៀតណាមលើវិស័យហិរញ្ញវត្ថុ
ធនាគារធានារាបរងឧស្សាហកម្មព័ត៌មានវិទ្យាទេសចរណ៍នឹងកើនឡើងជាពិត
ប្រាកដ”។
អ្នកជំនាញការសេដ្ឋកិច្ចទាំងឡាយបានព្យាករណ៍ថាតំលៃពាណិជ្ជកម្មរវាងវៀត
ណាមនាឆ្នាំ២០១៥នឹងអាមេរិកនឹងលើសឆ្ងាយពីតួលេខ៣៥ពាន់លានដុល្លានៃឆ្នាំទៅ៕
Cam Tu
-vov5