ទួរទេសចរណ៍ប្រេងក្រអូបព្យាបាលនៅ Yen Tu

(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ កេរដំណែលរមណីយដ្ឋាន Yen Tu ខេត្ត Quang Ninh ភាគឦសានវៀតណាម កាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ។ ចាប់ពីខែមិនាឆ្នាំ ២០១៧ ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam ដែលជាអង្គភាពគ្រប់គ្រងនិងធ្វើអាជីវកម្មបណ្ដាសេវ៉ាកម្មនៅ Yen Tu បានដាក់ឲ្យដំណើរការសាកល្បងទួរទេសចរណ៍ប្រេងក្រអូបព្យាបាលជំងឺជួយភ្ញៀវទេសចរមានជម្រើសមួយទៀតក្នុងពេលដែលមកទស្សនា Yen Tu។ 
 
ទួរទេសចរណ៍ប្រេងក្រអូបព្យាបាលនៅ Yen Tu - ảnh 1 ទួរទេសចរណ៍ប្រេងក្រអូបព្យាបាលនៅ Yen Tu

(VOVworld) – នាប៉ុន្មានឆ្នាំកន្លងទៅ កេរដំណែលរមណីយដ្ឋាន Yen Tu ខេត្ត Quang Ninh ភាគឦសានវៀតណាម កាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ។ ចាប់ពីខែមិនាឆ្នាំ ២០១៧ ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam ដែលជាអង្គភាពគ្រប់គ្រងនិងធ្វើអាជីវកម្មបណ្ដាសេវ៉ាកម្មនៅ Yen Tu បានដាក់ឲ្យដំណើរការសាកល្បងទួរទេសចរណ៍ប្រេងក្រអូបព្យាបាលជំងឺជួយភ្ញៀវទេសចរមានជម្រើសមួយទៀតក្នុងពេលដែលមកទស្សនា Yen Tu។

ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតក្នុងពេលដែលភ្ញៀវទេសចរចូលរួមទួរប្រេង ក្រអប់គឺបរិយាកាសស្ងៀមស្ងាត់ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់វៀតណាមចង្វាក់តូរ្យតន្ត្រីពិរោះៗនិងក្លិនក្រអូបនៃប្រេងប្រអូប គ្រប់ប្រភេទនាំមកសំរាប់ភ្ញៀវទេសចរនូវអារម្មណ៍ធូរស្រាលពីការនឿយហត ទាំងអស់។ មគ្គុទេសក៍ទេសចរណ៍ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam អ្នកស្រី Vu Minh Chi បានឲ្យដឹងថា៖ ដោយមានគោលបំណងបំរើភ្ញៀវទេសចរ ដែលមកទស្សនានៅ Yen Tu បំពេញបន្ថែមពេលវេលាសំរាក ក្រុមហ៊ុន Tung Lam បានស្រាវជ្រាវទីផ្សារហើយកសាងផលិតផលទេសចរណ៍ប្រេងក្រអូបដើម្បី គោលដៅកំសាន្តលំហែកាយនិងព្យាបាលនៅទីនេះ។ នាបច្ចុប្បន្ន ផលិតផល ទេសចរណ៍នេះបំរើភ្ញៀវទេសចរកូរ៉េខាងត្បូងភាគច្រើន។

        «ភ្ញៀវទេសចរពេញចិត្តអំពីទួរទេសចរណ៍នេះណាស់។ គេចូលចិត្តការបំរើ បរិយាកាសនិងគុណភាពនៃផលិតផល។ គេឃើញថា៖ នៅវៀតណាម កម្មវិធីនេះថ្មីនិងពិសេសណាស់។ ភ្ញៀវទេសចរម្នាក់ៗនឹងទទួលការម៉ាស្សាដោយ ប្រេងក្របអូបនាចុងដំណើរទស្សនា។ ក្រៅពីនោះ គេទទួលបានប្រេងក្របអូបដូច កាដូរតូចមួយ ស្តាប់កំសាន្តតូរ្យតន្ត្រីប្រពៃណី ផឹកតែនិងទទួលទានស្ករគ្រាប់ របស់វៀតណាម។ ជាពិសេស ភ្ញៀវទេសចរចូលចិត្តអាវផាយរបស់វៀតណាម ណាស់។»

        ទួរទស្សនានិមួយៗប្រព្រឹត្តទៅក្នុងរយៈពេល ៣០ នាទីតែប៉ុណ្ណោះ។ មគ្គទេសនឹងឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីផលប្រយោជន៍ ប្រភពដើមនៃប្រេង ក្របអូបនិមួយៗ ហើយណែនាំរបៀបលាយផ្សំតាមរយៈ Slide រូបថត។ ប្រេង ក្របអូបដែលត្រូវបានប្រើប្រាស់ក្នុងទួរនេះរួមមានប្រភេទស្នូលមួយចំនួនដូចជា៖ lavender ផ្កាកូលាប ស្លឹកគ្រៃនិងជីរអង្កាម ជាដើម។ ប្រភេទប្រេងក្របអូប និមួយៗ សុទ្ធតែមានប្រយោជន៍ល្អសំរាប់សុខភាព។

        ភ្ញៀវទេសចរកូរ៉េខាងត្បូងក៏បានចែករំលែកថា៖ នេះគឺជាអនុស្សាវរីយ៍គួរឲ្យ ចាប់អារម្មណ៍បំផុតក្នុងដំណើរទស្សនានៅ Yen Tu ដោយសារ គេមិនត្រឹមតែ គយគន់រមណីដ្ឋានស្រស់ស្អាតនៅទីនេះ ប៉ុណ្ណោះទេ ថែមទាំង មានឱកាដឹងអំពី របៀបផលិតប្រេងក្របអូបដោយខ្លួនឯង ទៀតផង។

        «ទួរទេសចរណ៍នេះគួរឲ្យទាក់ទាញណាស់។ ខ្ញុំចូលចិត្តណាស់ ជាពិសេស ក្នុងពេលដែលត្រូវបានធ្វើម៉ាស្សាប្រេងក្របអូប។ ក្លឹនក្រអូបនៃប្រេងធ្វើឲ្យខ្ញុំធូរ ស្រាលណាស់។»

ដើម្បីកសាងឡើងទួរទេសចរណ៍ប្រេងក្របអូបសំរាប់ការព្យាបាលដូច្នេះ ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam បានបញ្ជូនបុគ្គលិកទៅកាន់កូរ៉េខាងត្បូង ដើម្បីស្រាវជ្រាវទីផ្សារនិងចំណូលចិត្តរបស់ភ្ញៀវទេសចរ ព្រមទាំង អញ្ជើញអ្នកជំ នាញការកូរ៉េខាងត្បូងចូលរួមក្នុងគំរោងការណ៍ ផងដែរ។ លោក Le Trong Thanh នាយករងក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam បានឲ្យដឹងថា៖

        «ក្នុងឆ្នាំ ២០១៦ ភ្ញៀវទេសចរកូរ៉េខាងត្បូងដែលមកទស្សនា Yen Tu ទទួលបាន ១៣០ ពាន់នាក់។ ដើម្បីឆ្ពោះទៅគោលដៅអភិវឌ្ឍន៍មណ្ឌលទេសចរ ណ៍ Yen Tu ក្លាយទៅជាទីមកដល់អន្តរជាតិ ក្នុងពេលធ្វើទួរទេសចរនេះ យើងខ្ញុំ បានស្រាវជ្រាវទីផ្សារនៅកូរ៉េខាងត្បូងនិងបណ្ដាក្រុមហ៊ុនទេសចរណ៍នៅទីផ្សារ នេះ ផងដែរ។ គេពិតជាចង់ឲ្យ Yen Tu មានផលិតផលទេសចរណ៍ដូច្នេះណាស់។ រីឯខ្លួនវិញ ក្រុមហ៊ុនយើងខ្ញុំក៏ចង់ផ្សព្វផ្សាយវប្បធម៌របស់វៀតណាមនិងតំលៃរបស់មណ្ឌល ទេសចរណ៍ Yen Tu ដល់ភ្ញៀវទេសចរអន្តរជាតិ ផងដែរ។»

        ទោះបីជាទើបនឹងដាក់ឲ្យដំណើរការសាកល្បងក្តី តែទួរទេសចរណ៍ប្រេង ក្រអូបព្យាបាលជំងឺដណ្តើមបានចំណូលចិត្តរបស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើន។ ឥឡូវនេះ ភ្ញៀវទេសចរមានជម្រើសថ្មីមួយទៀតក្នុងដំណើរទស្សនានៅវត្ត Yen Tu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ