ទេសចរណ៍ខាងព្រលឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន

(VOVworld)-ក្រោយពីបុណ្យតេតប្រពៃណីហើយគឺជារដូវនៃពិធីបុណ្យផ្សេងៗ និងជា
រដូវសម្រាប់វិស័យទេសចរណ៍ផ្នែកព្រលឹង។​នាប៉ុន្មានឆ្នាំថ្មីៗនេះ ទីកន្លែងបេតិក
ភ័ណ្ឌវប្បធម៌ វិហារ វត្តល្បីៗឈ្មោះលើទូទាំងប្រទេសបានទាក់ទាញភ្ញៀវទេសចរមក
ពីគ្រប់ទិសទីមកបួងសួងសូមសេចក្តីសុខចម្រុងចម្រើនសម្រាប់ឆ្នាំថ្មី។​ ប្រភេទ
ទេសចរណ៍វប្បធម៌ព្រលឹងកំពុងមានការវិវឌ្ឍន៍និងមានការទាក់ទាញសម្រាប់ភ្ញៀវ
គ្រប់រូប។

ទេសចរណ៍ខាងព្រលឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន - ảnh 1
ទេសចរណ៍ខាងព្រលឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន

        ទេសចរណ៍ខាងព្រលឹងជាការរួមផ្សំរវាងទេសចរណ៍ជាមួយការធ្វើធម្មយាត្រា
ដើម្បីទៅទស្សនាកន្លែងដែលមានអត្ថន័យជំនឿសាសនាផងនិងមានទេសភាព
ស្រស់បំព្រងផង។ ឆ្លងតាមប្រភេទទេសចរណ៍នេះ ភ្ញៀវទេសចរមិនត្រឹមតែស្វែង
យល់ នូវព័ត៌មានអំពី ប្រវត្តិសាស្ត្រ ប្រភពដើមនៃវប្បធម៌ ជំនឿសាសនារបស់តំ
បន់នីមួយៗ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសជួបប្រាស្រ័យក្នុងបរិយាកាសដ៏
ពិសិដ្ឋទៀតផង។​ដោយប្រៀបខ្លាំងដូច្នេះ នាប៉ុន្មានឆ្នាំថ្មីៗនេះ​ប្រភេទទេសចរណ៍
ព្រលឹងដោយរៀបចំ ទួរទេសចរណ៍ធ្វើធម្មយាត្រា និងទស្សនារម្មណីដ្ឋានបេតិក
ភ័ណ្ឌវប្បធម៌វិសេស វិសាល កំពុងបានរៀបចំកាន់តែច្រើនឡើងៗ។ ជាពិសេស
នៅដើមនិទាឃៈរដូវ ទីតាំងទេសចរណ៍ព្រលឹងគឺទាក់ ទាញអ្នកទស្សនាជាច្រើន
កុះករ។ អ្នកស្រី Thanh Ngoc នៅវិថី Bach Mai ទីក្រុង ហាណូយតែងរៀបចំផែន
ការនាំក្រុមគ្រួសារទៅ វត្តបួងសួងសូមសេចក្តីសុខនាដើមឆ្នាំ។ ឆ្នាំនេះ ក្រុមគ្រួ
សាររបស់លោកស្រីធ្វើ ដំណើរឆ្លងកាត់ខេត្ត Nam Dinh ខេត្ត Ninh Binh ខេត្ត
Thanh Hoa និងខេត្ត Nghe An ដែលក្នុងដំណើរនោះ ក្រុមគ្រួសាររបស់លោកស្រី
បានទៅទស្សនាវិហារ Tran វត្ត Bai Dinh វិហារ Song និងវិហាស្តេច Muoiជា
ដើម។ លោកស្រី Ngoc បានចែករំលែក ថា៖

        “ទីតាំងកំសាន្តនានាគឺពិតជាមានមនុស្សច្រើនណាស់។​ខ្ញុំបានជូនម្តាយទៅវត្ត
ដើម្បីបួងសួងសូមសេចក្តីសុខចម្រុងចម្រើនសម្រាប់ឆ្នាំថ្មីហើយជាពិសេស ដើម
ឆ្នាំ នាំក្រុមគ្រួសារធ្វើដំណើរធម្មយាត្រាដូច្នេះនឹងមានអារម្មណ៍សុខក្សេមក្សាន្ត”។

        យោងតាមក្រុមហ៊ុនទេសចរណ៍នានា ចំនួនភ្ញៀវកម្មង់ទួរទេសចរណ៍ព្រលឹង
ដើមឆ្នាំគឺកើនខ្ពស់ណាស់។ ទួរក្នុងប្រទេសដែលមានភ្ញៀវគ្រប់រូបនិយមចូលចិត្តគឺ
 ដំណើរទៅ Sa Pa –Lao Cai ដោយទៅដល់គឺវិហារស្តេច Bay នៅស្រុក Bao Yen
ខេត្ត Lao Cai និងទួរទេសចរណ៍ ភាគឦសានដោយទៅដល់គឺវិហារព្រះមែនានា
 នៅខេត្ត Lang Son។ លោក Nguyen Hong Dai នាយកក្រុមហ៊ុនទេសចរណ៍ FPT
travel បានឲ្យដឹងថា៖

        “ឆ្នាំ២០១៧នេះ យើងខ្ញុំបានរៀបចំទួរទេសចរណ៍ព្រលឹងទៅវត្ត Bai Dinh
រម្មណីដ្ឋាន Trang An វត្ត Huong និងវត្ត Yen Tu ដែលបានចេញដំណើរជារៀងរាល់
 ថ្ងៃ។​តាមនោះ គ្រួសារខ្លះអាចចូលរួមដំណើរនេះតាមរយៈក្រុមហ៊ុនទេសចរណ៍
 FPT travel”។

        ទួរទេសចរណ៍ព្រលឹងអន្តរជាតិក៏មានអ្នកចុះឈ្មោះធ្វើដំណើរយ៉ាងច្រើនកុះ
ករ ដែរ ហើយតំលៃលៃទួរក៏បានប្រកាសមុនបុណ្យតេតប្រពៃណី៣ខែ ដូចជាទួរទេស
ចរណ៍ ទៅទីសក្ការៈបូជាព្រះពុទ្ធសាសនាមីយ៉ាន់ម៉ា ទស្សនាវត្តនៅកម្ពុជា​ជាដើម។
ប៉ុន្តែ ដំណើរទេស ចរណ៍ទៅទីបេនិងមីយ៉ាន់ម៉ាត្រូវបានភ្ញៀវទេសចរច្រើននាក់ចុះ
ឈ្មោះទៅទស្សនាច្រើនបំផុត។ លោក Luu Duc  Ke នាយកក្រុមហ៊ុនទេសចរណ៍
ហាណូយទួរ បានឲ្យដឹងថា

        “តាមធម្មតា នាដើមឆ្នាំ ភ្ញៀវទេសចរគប្បីជ្រើសរើសទីកន្លែងទៅធ្វើទេស
ចរណ៍ហើយ​ត្រូវត្រៀមរៀបចំឲ្យបានមត់ចត់។​ហើយក្រុមហ៊ុនទេសចរណ៍នានាគប្បី
មានការ ទទួល​ខុសត្រូវជាមួយភ្ញៀវរបស់ខ្លួនផងដែរ”។

        វៀតណាមបានកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ព្រលឹងតាមទិសធ្វើ
អាជីវ​កម្មរាល់តម្លៃលេចធ្លោបំផុតអំពីសោភ័ណ្ឌភាព វប្បធម៌ដោយផ្សាភ្ជាប់
ជាមួយផែនការ ចងសម្ព័ន្ធតាមតំបន់។ អភិវឌ្ឍន៍ទេសចរណ៍ព្រលឹងកំពុងក្លាយ
ទៅជាកម្លាំងចលករ ទាក់ទាញភ្ញៀវទេសចរ ជម្រុញសកម្មភាពទេសចរណ៍ដទៃ
 បង្កើតភាពសម្បូរបែប សម្រាប់វិស័យទេសចរណ៍វៀតណាម រួមចំណែកសកម្ម
ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមតាមទិសនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ