ទេសចរណ៍នៅតំបន់ព្រំដែន Mong Cai ( Quang Ninh) សញ្ញាសប្បាយរីករាយពីរបៀបធ្វើថ្មី

(VOV)_ជាច្រក់ទ្វាផ្លាស់ប្តូរសេដ្ឋកិច្ចរវាងតំបន់នៅក្នុងនិងក្រៅប្រទេស ​ទីក្រុង
Mong Cai ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) ជានិច្ចកាលមាន​ឧត្តមភាព
យ៉ាងខ្លាំងក្លាដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍ព្រំដែន។​ ទីក្រុង Mong Cai កំពុងឆ្លៀត
យកឧត្តមភាពខាងទេចរណ៍ដែលមានស្រាប់ ហើយនោះ ជំរុញ​បណ្ដាអង្គភាពអាជី
វកម្មទេសចរណ៍ ជាមួយការប្រកួតប្រជែងល្អ មានប្រសិទ្ធិភាព។

ទេសចរណ៍នៅតំបន់ព្រំដែន Mong Cai ( Quang Ninh) សញ្ញាសប្បាយរីករាយពីរបៀបធ្វើថ្មី - ảnh 1
ទេសចរណ៍នៅតំបន់ព្រំដែន Mong Cai ( Quang Ninh) សញ្ញាសប្បាយរីករាយពីរបៀបធ្វើថ្មី

ជាច្រើនឆ្នាំកន្លងមកនៅពេលដែលទីក្រុង  Dōngxìng, ( ចិន)អនុញ្ញាត្តិអោយ​ប្រើ
ប្រាស់​លិខិតឆ្លងដែនទេសចរណ៍សំរាប់ប្រជាពលរដ្ឋចិន ឆ្លងដែនទៅ​ទេសចរណ៍​ក្នុងថ្ងៃមក បរិមាណភ្ញៀវទេសចរចិនឆ្លងមកទស្សនាទីក្រុង Mong Cai បាន​កើនឡើងជា
បន្តបន្ទាប់។ ​ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០១៥ បរិមាណភ្ញៀវ​ទេសចរ​ចូលមកទស្ស
នាវៀតណាមតាមច្រកទ្វាព្រំដែនMong Cai គឺប្រមាណ៣៥០នាក់។ 

          ពីខែសីហាឆ្នាំ២០១៤មក ទីក្រុងMong Cai ​​បានប្រកាសខ្សែផ្លូវទេសចរណ៍​ចំ
នួន៣​ និងតំបន់ទេសចរណ៍ចំនួន១២ ថែមទាំងនាំចូលសេវាកម្មជាច្រើន​ប្រភេទ​ដាក់
អោយដំណើការ ប្តេជ្ញានាំ Sa Vi, Tra Co …លៗ ក្លាយទៅជាទីមកដល់​គួរ​អោយទាក់
ទាញសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកស្រី Pham Thi Oanh អនុប្រធាន
ការិយាល័យវប្បធម៌ព័ត៍មានទីក្រុងMong Cai ​​បាន​អោយ​ដឹង​ថា​៖

“ ទស្សនះរបស់ទីក្រុងគឺបង្កលក្ខណះងាយស្រួលបំផុតសំរាប់អង្គភាពអាជីវ​កម្ម​ តាម
ការកំណត់របស់ច្បាប់ ដើម្បីធ្វើអាជីវកម្មភ្ញៀវទេសចរឆ្លងតាមច្រក​ព្រំដែន ជាពិ
សេសគឺភ្ញៀវទេសចរមកទីក្រុង Mong Cai ក្នុងមួយថ្ងៃ។”

ទេសចរណ៍នៅតំបន់ព្រំដែន Mong Cai ( Quang Ninh) សញ្ញាសប្បាយរីករាយពីរបៀបធ្វើថ្មី - ảnh 2
ទេសចរណ៍នៅតំបន់ព្រំដែន Mong Cai ( Quang Ninh) សញ្ញាសប្បាយរីករាយពីរបៀបធ្វើថ្មី

          ចាប់ពីថ្ងៃទី១២ ឧសភា ឆ្នាំ ២០១៥ ទីផ្សារទទួលភ្ញៀវទេសចរចិនមក​ទស្សនា
Mong Cai ​​ បានមានការចូលរួមរបស់ក្រុមអង្គភាពអាជីវកម្មចំនួន៤ ​នៃសម្ព័ន្ធ​សមាគមទេសចរណ៍ Mong Cai ​​។ និងក្នុងរយៈពេល១៥ថ្ងៃ​ ពីថ្ងៃទី១២​ ដល់ថ្ងៃទី២៦ ឧសភា
 ក្រុមអង្គភាពអាជីវកម្មចំនួន៤នេះបានទទួលភ្ញៀវទេសចរ​ចិន ជាង២ ២០០នាក់ 
មកទស្សនា Mong Cai។ ដំណាងក្រុមហ៊ុនទេសចរណ៍ចិន​ បានវាយតំលៃថា៖

“ខ្ញុំបានឃើញថា៖ បណ្ដាក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍បំរើភ្ញៀវដ៏ល្អ​ប្រសើរ​​
 បំពេញបែបបទគ្រប់គ្រាន់និងទាន់ពេលវេលា។ បើប្រៀបនឹងមុននេះគឺល្អជាច្រើន។ ” ​​  

បំពេញបែបបទឆ្លង​ដែនរួចរាល់ ភ្ញៀវទេសចរណ៍នឹងបានចូលរួមទួរ​ទេសចរណ៍
​គួរ​អោយទាក់ទាញទឹកចិត្ត ដូចជា៖ ទស្សនាទីក្រុង ឆ្នេរសមុទ្រ Tra Co ទិញផលិត
ផលវប្បធម៌វៀតណាម…លៗ លោកស្រី Vu Thi Huong Giang ក្រុមហ៊ុនភាគហ៊ុន
ទេសចរណ៍និងសេវាកម្ម Mong Cai បានអះអាងថា៖

“ ជាអង្គភាពអាជីវកម្មប្រកបរបរទេសចរណ៍នៅក្នុងតំបន់ទីក្រុង បានជា​យើងខ្ញុំចាត់
ទុកថា៖ ការងារនេះគឺចាំបាច់ណាស់។ ពីព្រោះវាបង្កើតបរិយាកាស​អាជីវកម្មទេស
ចរណ៍ប្រកួតប្រជែងសមភាព ធ្វើអាជីវកម្មសក្ដានុភាពទេសចរណ៍ Mong Cai ប្រ
កបដោយល្អប្រសើរជាងទៀត។”

ដោយមានការបង្កលក្ខណះងាយស្រួលអោយអង្គភាពអាជីវកម្មធ្វើអាជីវកម្ម
 បង្កើតឡើងពាណិជ្ជសញ្ញាទេសចរណ៍ព្រំដែនផង និងបង្កើនការងារត្រួតពិនិត្យ
បរិយាកាសធ្វើអាជីវកម្មទេសចរណ៍ ទីក្រុង Mong Cai កំពុងកសាងរូបភាព១​កាន់
តែស្អាតក្នុងក្រសែ​ភ្នែកអ្នកទេសចរដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ