ទេសចរណ៍សប្បុរសធម៌-ប្រភេទទេសចរណ៍មានចរិតលក្ខណៈមនុស្សសាស្ត្រ


ទេសចរណ៍សប្បុរសធម៌-ប្រភេទទេសចរណ៍មានចរិតលក្ខណៈមនុស្សសាស្ត្រ - ảnh 1
ទេសចរណ៍សប្បុរសធម៌-ប្រភេទទេសចរណ៍មានចរិតលក្ខណៈមនុស្សសាស្ត្រ (Vietravel)

(VOVworld) – នាពេលថ្មីៗនេះ ទេស​ចរណ៍សប្បុរសធម៌ដែលជាប្រភេទ
ទេសចរណ៍ថ្មីថ្មោងដែលទាក់ទាញការយកចិត្តទុកដាក់របស់ស្ថាប័នអង្គ
ការនិង បុគ្គលចូលរួមជាច្រើនកុះករដោយចរិតលក្ខណៈសង្គមនិង
មនុស្សសាស្ត្រ។ មិនត្រឹមតែឆ្លងកាត់ចម្ងាយឆ្ងាយដើម្បីផ្លាស់ប្តូរបរិយា
កាសប៉ុណ្ណោះទេថែមទាំង ក្រោយពីដំណើរទេសចរណ៍ម្តងៗ ភ្ញៀវទេសចរ
រកឃើញនូវអត្ថន័យនិងគោលដៅពិតប្រាកដក្នុងជីវភាពរស់នៅទៀតផង។

        ទេសចរណ៍សម្បុរសធម៌ត្រូវបានអនុវត្តនៅបណ្ដាតំបន់ព្រៃភ្នំដាច់ស្រយាល
 ដែលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជួបការលំបាកជាច្រើននិងលក្ខណៈ
​សិក្សារៀនសូត្រសំរាប់កុមារនៅមានកំហិត។ ត្រៀមរៀបចំសំរាប់ដំណើរទស្សនា
 ភ្ញៀវទេចរអាចយកខោវអាវភួយសៀវភៅដើម្បីធ្វើសកម្មភាពសម្បុរសធម៌
នៅទីកន្លែងដែលទៅដល់។ ក្រៅពីការជូនអំណោយនិងសាកសួរសុខទុកគ្រួសារ
ជនរួមជាតិភាគតិចដែលកំពុងជួបការលំបាកនោះ ភ្ញៀវទេសចរអាចទៅ
ទស្សនាទេសភាពស្អាតអស្ចារ្សឬសំរាកលំហែរកាយនៅទីនេះបានទៀតផង។
ភ្ញៀវទេសចរមានឱកាសសាកល្បងជីវភាពរស់នៅប្រចាំថ្មីរបស់ប្រជាពលរដ្ឋ
ផងដែរ។  លោកPham Vu Hoang ប្រធានខុទ្ទកាល័យចម្រុះនៃក្រុមហ៊ុន
ភាគហ៊ុនព័ត៌មាន វិទ្យាសាស្ត្រនិងទូរគមនាគមន៍ Metrolimex បានឲ្យដឹងថា៖

        «ទៅទេសចរណ៍សម្បុរសធម៌ដើម្បីបុគ្គលិកទាំងឡាយក្នុងក្រុមហ៊ុនមាន
ឱកាសចូលរួមក្នុងការងារសម្បុរសធម៌។ ក្រៅពីនោះ មនុស្សម្នាបំពេញបន្ថែម
ការ ចំណះដឹងនិងទស្សនៈវិស័យជាក់ស្តែងអំពីជីវភាពរស់នៅលំបាកលំបិន
របស់ប្រជាពលរដ្ឋនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល។»

        ក្រុមហ៊ុនទេសចរណ៍ Vietrantour បានឲ្យដឹងថា៖ ក្រុមហ៊ុនអនុវត្តផលិត
 ផលពិសេសមួយប៉ុន្តែ មិនទាន់នាំកម្មវិធីសម្បុរសធម៌ចូលក្នុងទួរពីទីក្រុង
ហាណូយទៅខេត្ត Ha Giang ខេត្ត Lai Chau ខេត្ត Cao Bang និងខេត្ត Dien
Bien នៅឡើយ។ រូបសណ្ឋានទេសចរណ៍គួបផ្សំជាមួយសកម្មភាពមនុស្សធម៌
បានជះ ឥទ្ធិពលវិជ្ជមានក្នុងសហគមន៍ ហើយទាក់ទាញការយកចិត្តទុកដាក់
ជាច្រើនរបស់ ភ្ញៀវទេសចរ។ លោក Le Cong Nang ប្រធានការិយាល័យទូរគម
នាគមន៍នៃក្រុម ហ៊ុន Vietrantour បានឲ្យដឹងថា៖     

        «ការអភិវឌ្ឍន៍បណ្តាផលិតផលទេសចរណ៍សម្បុរសធម៌ ទេសចរណ៍សហ
 គមន៍គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទេសចរណ៍លើពិភពលោក ឆ្លើយត
បនឹង តម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិដែលមានគោលបំណងស្វែងយល់
អំពីវប្បធម៌ជនជាតិវិសេសវិសាលរបស់វៀតណាម។ ប្រភេទទេសចរណ៍នេះនឹងរួម
ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនិយាយដោយឡែក
និង សេដ្ឋកិច្ចសង្គមនិយាយរួម ព្រមទាំង លើកកំពស់ចំណូលសំរាប់ជនក្រីក្រនៅ
តំបន់ព្រៃភ្នំដាចស្រយាល។»

        រីឯ ក្រុមហ៊ុនទេសចរណ៍ Ben Thanh ក៏នឹងរៀបចំពិធីប្រគល់ខោអាវរាប់
ពាន់កំប្លេ ភួយ អាហារូបករ ស្បៀងអាហារ សំរាប់សិស្សជាជនក្រីក្រនៅតំបន់
ព្រៃភ្នំឆ្ងាយដាចស្រយាលប៉ែកខាងជើងវៀតណាម។ លោក  Nguyen Nhu Hieu
 នាយករងក្រុមហ៊ុនទេសចរណ៍ Ben Thanh បានឲ្យដឹងថា៖

        «ភ្ញៀវទេសចរដែលចូលរួមកម្មវិធីមានការរំភើបចិត្តណាស់ដោយសារគេ
ទៅទេសចរណ៍ផងនិងបានឆ្លងកាត់បទពិសោធន៍ផង។ មានភ្ញៀវទេសចរជា
ច្រើននាក់បានចុះឈ្មោះទួរសម្បុរធម៌ជាថ្មីម្តងទៀត។ យើងខ្ញុំជានិច្ចកាលរៀប
ចំទួរទេសចរណ៍សម្បុរសធម៌ដោយមានតំលៃសមរម្យបដើម្បីតាមតម្រូវការ
 ពីនោះ ដំណើរទស្សនានឹងប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធិភាព។»

        ជាការពិតជាក់ស្តែង ការអនុវត្តទេសចរណ៍សម្បុរសធម៌នៅជួបការលំបាក
 ដូចជា៖ ទីកន្លែងទៅដល់នៅជាតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល លក្ខណៈធ្វើ
 ដំណើរទៅវិញទៅមកនិងស្នាក់នៅជូបការលំបាក។ ប៉ុន្តែ ដោយមានអត្ថន័យ
 មនុស្សជាតិរបស់កម្មវិធី បណ្ដាសហគ្រាសទេសចរណ៍អះអាងនឹងបើកទូលាយ
 ប្រភេទទួរទេសចរណ៍នេះក្នុងទូទាំងប្រទេសវៀតណាមដើម្បីនាំមកនូវក្តីសប្បាយ
 រីករាយនិងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល
 ដែលកំពុងត្រូវការជំនួយរបស់សហគមន៍៕


ប្រតិកម្មទៅវិញ

ផ្សេងៗ