(VOVworld)-នាប៉ុន្មានឆ្នាំថ្មីៗនេះ អេកូទេសចរណ៍និងទេសចរណ៍ដកពិសោធន៍កំពុង
ក្លាយទៅជាការនិយមចូលចិត្តរបស់ភ្ញៀវទេសចរណ៍ច្រើនកុះករ។គួរឲ្យចាប់អារម្មណ៍
ណាស់ពេលបានទៅទស្សនាកំសាន្តទេសភាពស្អាតនៃភូមិអណ្តែតទឹកនិងគយគន់
សត្វបក្សីជាពិសេសបានសម្របខ្លួនទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុង
ភូមិ។ ដើម្បីបំពេញនូវតម្រូវការកំសាន្តនោះ ទួរទេសចរណ៍តំបន់ Dong Thap Muoi
នៅរដូវ ទឹកជន់គឺគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនាប៉ុន្មានឆ្នាំថ្មីៗនេះ។
|
សួនឧទ្យាន Tram Chim គួរឲ្យចាប់អារម្មណ៍ណាស់ |
តំបន់ Dong Thap Muoi មានចម្ងាយពីទីក្រុងហូជីមិញ ១៦៥ គីឡូម៉ែត្រ ដែល
មានព្រំប្រទល់ជាប់ជាមួយខេត្ត Long An ខេត្ត Tien Giang និងខេត្ត Dong Thap។ យោង
តាមលក្ខណៈធម្មជាតិប្រចាំឆ្នាំគឺទឹកជំនន់នៅតំបន់វាលសណ្តទន្លេ Cuu Long បានហូរ
ចូលពីខែជេស្ឋនិងស្រក់យឺតៗនៅខែអស្សុជនិងកត្តិក។ទៅទស្សនាតំបន់Dong Thap
Muoi នារដូវទឹកជន់ ភ្ញៀវទេសចរបានមានឱកាសសម្របខ្លូនទៅជាមួយសម្រស់ធម្ម
ជាតិដ៏ស្រស់ត្រកាលនៅតំបន់លិចទឹក។
រដូវទឹកជន់នៅតំបន់ Dong Thap Muoi ក៏ជារដូវប្រមូលផលដោយធម្មជាតិប្រទាន
ឲ្យនិងជារដូវដែលពពួកសត្វបក្ស៊ីនៅគ្រប់ទិសទីបានហោះហើរមករកចំណី។ក្រុមហ៊ុន
ទេសចរណ៍នៅទីក្រុងហូជីមិញនិងខេត្ត Dong Thap បានរៀបចំផលិតផល ទេសចរណ៍
វិសេសវិសាលក្នុងរដូវទឹកជន់នេះ។លោក Nguyen Anh Tai នាយកក្រុម ហ៊ុនទេសចរណ៍ Saigontourist បានឲ្យដឹងថា៖
“ភាពពហុបែបជីវជម្រុះនៃសួនឧទ្យានជាតិ tram chim បានបង្កើតឡើងភាព
ទាក់ទាញ ព្រមទាំងមានការតភ្ជាប់ជាមួយមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រ មណ្ឌល
ទេសចរណ៍អេកូឡូស៊ីមួយចំនួន ដូចជា Xeo Quyt និង Gao Rong ដែលបានបង្កើត
នូវផលិតផលទេសចរណ៍ដោយឡែករបស់ខ្លួន។នេះក៏ជាការអភិវឌ្ឍន៍ផលិតផលទេស
ចរណ៍ពហុបែបរបស់ Saigontourist ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន”។
ក្រុមហ៊ុនទេសចរណ៍តាមតំបន់នីមួយៗនិងទីក្រុងធំៗមួយចំនួនក៏បានផ្តោតការ
យកចិត្តទុកដាក់ក្នុងការបង្កើនការផ្សាភ្ជាប់ជាមួយក្រុមហ៊ុនទេសចរនានានៅខេត្ត Dong
Thap ដើម្បីធ្វើអាជីវកម្មអស់នូវប្រៀបខ្លាំងលើវិស័យទេសចរណ៍គ្រប់ប្រភេទ សំដៅ
ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។លោកស្រី Nguyen Thi
Nga អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍ Dong Thap បានឲ្យដឹងថា៖
“លក្ខណៈពិសេសរបស់តំបន់ទេសចរណ៍ Dong Thap នៅរដូវទឹកជន់ គឺយក
មណ្ឌលទេសចរណ៍ជាតិ Tram Chim ជាទីមកដល់គួរឲ្យទាក់ទាញ។ មណ្ឌលទេសចរ
ណ៍ អេកូឡូស៊ី Tram Chim ត្រូវបានទទួលស្គាល់ជាតំបន់ Ramsa (ជាតំបន់លិចទឹកមាន
សារៈសំខាន់ថ្នាក់អន្តរជាតិ)។ ជាការទស្សនាតំបន់លិចទឹកក្នុងរដូវទឹកជន់ មែន ប៉ុន្តែ
នៅខេត្ត Dong Thap វិញ ទេសចរណ៍តំបន់លិចទឹក នេះបានផ្សាភ្ជាប់ជាមួយ ការដក
បទពិសោធន៍ទាក់ទាញអារម្មណ៍របស់អ្នកទេសចរ”។
ប្រការគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរច្រើនរូបគឺពេលវេលាអង្គុយ
លើទូកទស្សនាសោភ័ណ្ឌភាពស្រស់ស្អាតរបស់តំបន់ Dong Thap Muoi។នារីតំបន់ដ៏
សភាពរាពសារក្នុងសម្លៀកអាវផាយព័ណ៌ផ្លាឈូក ពេលខ្លះគឺនាំគ្នាច្រៀងលាន់លឺរំពង
ធ្វើឲ្យ ទេសភាពយ៉ាងមនោរម្យគួរឲ្យទាក់ទាញណាស់។
ព័ណ៌ខៀវស្រងាត់នៃតំបន់ព្រៃ Tram ព័ណ៌ផ្កាឈូកស្រស់ស្អាតនិងកុកសមួយ
ហ្វូងហោះហើរនៅតាមវាលស្រែនាំមកជូនភ្ញៀវទេសចរនូវអារម្មណ៍មិនអាចបំភ្លេច
បានឡើយ។ លោក Huynh Huu Nghia ភ្ញៀវទេសចរនៅទីក្រុងហូជីមិញ បានចែក
រំលែកថា៖
“នៅទីនេះមានសួនឧទ្យាន Tram Chim គួរឲ្យចាប់អារម្មណ៍ណាស់។ទីនេះនៅតែ
រក្សាបានលក្ខណៈធម្មជាតិស្រស់ត្រកាល។ នេះពិតជាកន្លែងស្អាតអស្ចារ្យ”។
ប្រការគួរឲ្យកត់សម្គាល់គឺនៅពេលបានទស្សនានៅសួនឧទ្យានជាតិ Tram
Chim ក្នុងពេលដែលកំពុងស្រកនោះយើងអាចប្រទះឃើញនូវទស្សនីយភាព
អស្ចារ្យ មួយខណៈដែលពពូកហ្វូងបក្ស៊ី កុក រាប់ពាន់ក្បាលបានហោះហើរមក
សួនឧទ្យាននេះ។ ក្រៅពី ហ្វូងកុកសរមួយហ្វូង ប្រសិនបើមានសំណាងភ្ញៀវ
ទេសចរនឹងបានភ្នាក់ងារនៅសួន ឧទ្យានជាតិ Tram Chim ណែនាំចូលព្រៃជ្រៅ
ទស្សនាហ្វូងសត្វក្រៀលក្បាលក្រហម ជាប្រ ភេទសត្វកម្របានកត់ត្រាក្នុងសៀវ
ភៅក្រហមលើពិភពលោកផងដែរ។
ឃ្លាតចេញពីទីក្រុងយ៉ាងអូអរដើម្បីត្រឡបមកជាមួយជនបទ ស្វែងយល់និង
ទទួលភាពសុខសាន្តត្រាននៅតំបន់ជាយទីក្រុងតាមរយៈទួរទេសចរណ៍រដូវទឹកជន់
ជានិច្ចកាលបន្សល់ចំណាប់អារម្មណ៏យ៉ាងខ្លាំងក្នុងដួងចិត្តភ្ញៀវទេសចរម្នាក់ៗ៕