(VOV World): ស្តេច Tran Nhan Tong ត្រូវបានចាត់ទុកជាសេ្តចមួយអង្គដែលបាន
គេគោរពបូជា ដូចជាព្រះពុទ្ធ ព្រោះព្រះអង្គបានបង្កើតឡើងនូវនិកាយសាសនា
Truc Lam Yen Tu នៅវៀតណាម លើសពីនេះទៅទៀត ឆាកជីវិតនិងបុព្វហេតុ
របស់ព្រះអង្គ ពោរពេញដោយព្រះបញ្ញាញាណនិងមានគុណធម៌។ ក្នុងឳកាស
រំលឹកខួបលើកទី៧០៧ទិវាយាងចូលនិព្វានរបស់ព្រះអង្គTran Nhan Tong នៅ
រោងមហោស្រព Cai Luongវៀតណាម ដោយមានការសហការជាមួយសមាគម
មជ្ឈឹម ពុទ្ធសាសនាវៀតណាម បានរៀបចំសំដែងល្ខោនរឿង”ព្រះសេ្តច” ដោយ
ចង់បង្ហាញពីប្រវត្តិរបស់ព្រះអង្គ។
|
ឈុតសម្តែងក្នុងល្ខោនរឿង "ព្រះស្តេច" |
ល្ខោនរឿង “ព្រះសេ្តច” សម្តែងមានរយៈពេលពីរម៉ោង ដោយចាប់សម្តែង
ពីដំណាក់កាលដ៏ល្បីរន្ទឺក្នុងប្រវត្តិសាស្រ្ត។ជាពិសេសគឺជារយៈពេលដែលកង
ទ័ពនិងប្រជាជន Dai Viet ក្រោមព្រះរាជកិច្ចដឹកនាំរបស់រាជវង្សស្តេចTran ក្រោយ ពីបានទទួលជោគជ័យលើពួកម៉ុងហ្គោល ចំនួន៣លើក ហើយបានរក្សានូវបូរណ ភាពទឹកដី និងកសាងប្រទេសជាតិឲ្យមានភាពសុខសាន្ត ។យោងតាមបណ្ឌិត
Bui Huu Duoc អ្នកនិពន្ធផ្នែកអក្សរសាស្រ្តបានបញ្ជាក់ថា ល្ខោនរឿង “ព្រះសេ្តច”
ត្រូវ បាននិពន្ធឡើងក្នុងគោលបំណងបង្ហាញឲ្យទស្សនិកជនយល់ច្បាស់ពីព្រះ
អង្គ Tran NhanTong ដែលជាក្សត្រមានប្រាជ្ញាឈ្លាសវៃ ។ លោក បានឲ្យដឹងថែម
ទៀតថា ៖
“ព្រះអង្គ Tran NhanTong មានភាពអង់អាចក្លាហាននិងប្រាជ្ញាវាងវៃដឹក
នាំកងទ័ព និងប្រជាជន Dai Viet វាយកំចាត់ពួកម៉ុងហ្គោល ចំនួន៣លើកហើយ
មានឆន្ទៈកសាងប្រទេសជាតិទទួលបានឯករាជ្យពិសេសព្រះអង្គមានអត្តចរឹតជា
ព្រះសង្ឃមួយអង្គ ដែលកាន់ដំណែងជាស្តែច តែទ្រង់នៅតែមានដួងព្រលឹងនិង
ចរិយាសម្បត្តិជា ព្រះសង្ឃមួយអង្គជានិច្ច “។
តាមរយៈលោក Trieu Trung Kien ជាសិល្បៈករឆ្នើមដឹកនាំរឿង Cai Luong
រឿង ” ព្រះសេ្តច ” បានបង្ហាញឲ្យដឹងថា ៖
“រឿងនិទានពីព្រះស្តេច គឺជារឿងសាមញ្ញបំផុត និងពោរពេញទៅដោយ
មនោសញ្ជេតនាដ៍ជ្រាលជ្រៅ ដែលបានរៀបរាប់អំពីរឿងរ៉ាវដ៏ល្អបរិសុទ្ធពិតនិង
ការកោតសរសើរចំពោះព្រះអង្គ។ការរៀបចំសំដែងរឿង ” ព្រះសេ្តច ” នេះចង់
ឲ្យទស្សនិកជនទស្សនាបានយល់ដឹងអំពីរូបភាពដ៏សមញ្ញរបស់ព្រះអង្គតាម
រយៈពាក្យ ពេជន៍ របាំ និងតន្រ្តី ពិសេសគឺរបៀបនិទានរឿង” ។
ជាមួយគ្នានេះដែរក៏ចង់ទាក់ទាញអារម្មណ៍ទស្សនិកជនយល់ដឹង
ពីដំណើររឿងឆ្លុះបញ្ចាំងនូវការឈឺចាប់ដោយសារសង្រ្គាម និងការតស៊ូរបស់
ជនជាតិមួយ ដែលត្រូវប្រឈមមុខនឹងការឈ្លានពានជាប្រចាំពីប្រទេសដ៍ទៃ ។
លោក Quang Khai ជាសិល្បករសំដែងជាតួអង្គព្រះអង្គ Tran Nhan Tong បាន
សំដែងពីអារម្មណ៍របស់ ខ្លួនថា៖
“ក្នុងនាមជាសិល្បៈករមួយរូបត្រូវមានការទទួលខុសត្រូវ និងសម្តែងយ៉ាង
ណា ដើម្បីឲ្យទស្សនិកជនចាប់អារម្មណ៍និងឃើញបានថា ការសំដែងនេះដូច
ជាតួអង្គព្រះអង្គ Tran Nhan Tong ពិតប្រាកដ។ ដូច្នេះហើយ ខ្ញុំត្រូវតែខិតខំ
ប្រឹងប្រែងឲ្យអស់ពី
សមត្ថភាពរបស់ខ្លួន ដើម្បីបង្ហាញឲ្យឃើញថា ព្រះអង្គគឺជាតួអង្គដែល
មានគុណ សម្បត្តិ និងគុណធម៌ដ៏ល្អប្រពៃសម្រាប់មនុស្សគ្រប់រូបរៀនសូត្រ
តាម ។អស់រយៈពេលជាង ៧សត្យវត្សរ៍ ក្រោយពីការយាងចូលនិព្វានរបស់
ព្រះអង្គTran Nhan Tongប៉ុន្តែគុណសម្បត្តិរបស់ព្រះអង្គនៅតែរក្សាបាននូវ
តម្លៃ សម្រាប់ មនុស្ស ជំនាន់ក្រោយគោរពនិងយកជាគំរូ ។តាមរយៈល្ខោន
រឿង ” ព្រះសេ្តច ” នេះគឺជាការរំលឹកឡើងវិញនូវតម្លៃជាប្រវត្តិសាស្រ្តដ៏
ធំធេង សម្រាប់ប្រទេស និងព្រះពុទ្ធសាសនានៅវៀតណាម ។ ដូច្នេះហើយ
ការទស្សនារឿង ” ព្រះសេ្តច ” នេះ គឺជាការទាក់ទាញអារម្មណ៍យើងឲ្យចេះ
ស្រលាញ់ប្រវត្តិសាស្រ្ត និងមានមោទន ភាពចំពោះភាពអង់អាចក្លាហាន
របស់បុព្វបុរស ដែលបានបង្កើតឡើងនូវ ឆន្ទៈឯករាជ ម្ចាស់ការក្នុងប្រជាជន
វៀតណាម ក៏ដូចជាបង្ហាញពិភពលោកឲ្យបានដឹងនិងស្គាល់ពីតម្លៃដ៏ថ្លៃថ្លារបស់
ព្រះអង្គTran Nhan Tong ផងដែរ ៕