ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស
(VOV WORLD) /  
|
ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស (Image: nhandan.com.vn) |
Vovworld-នាបច្ចុប្បន្នសម្រាំងរូបថតរបស់ EFEO ស្ដីពីវៀតណាមមានប្រមាណ
៧ពាន់ផ្ទាំង។ ហេតុនេះហើយរូបថតជិត៦០ផ្ទាំងត្រូវបានជ្រើសរើសតាំងបង្ហាញ
ក្នុងពិព័ណ៌លើកនេះជារូបថតមានតំលៃប្រវត្តិសាស្ត្រនិងសិល្បៈវិសេសវិសាល
បំផុត។ បណ្ដារូបថតនេះដោយអ្នកប្រាជ្ញអ្នកថតរូបរបស់សាលាអនុវត្តដោយ
វិធានការមុននេះ។ បណ្ដារូបថតត្រូវបានដោះស្រាយ digital និងស្ដារូបភាព។
លោក Yves Goudineau នាយក EFEO បានឲ្យដឹងថា៖
“ការតាំងពីព័ណ៌លើកនេះ ឧទ្ទេសនាមទស្សនវិស័យមួយស្ដីពីវៀតណាមនា
ដើមសតវត្សទី២០។ រាល់រូបថតនេះត្រូវបានជនបារាំងរស់នៅវៀតណាមក្នុងសម័យ
កាលនោះថតឡើងវិញ។ គេជាអ្នករស់នៅយូរយានៅវៀតណាមនិងគេយល់ភាសា
វៀតណាមនិងយល់ច្បាស់ជីវភាពរស់នៅវៀតណាម។ រូបថតចាស់បំផុតមុននេះជាង
១០០ឆ្នាំនិងថ្មីបំផុតគឺ៨៥ឆ្នាំទៅហើយ។”
|
ទស្សនវិស័យវៀតណាមនាដើមសតវត្សទី២០តាមរយៈពិព័ណ៌រូបថតរបស់សាលាបារាំងចុងបូព៌ាប្រទេស (Image: nhandan.com.vn) |
រាល់រូបថតបានតាំងបង្ហាញនៅទីនេះចែកជា៤ខ្លឹមសារសំខាន់៖ ស្រាវជ្រាវ
វត្ថុបុរាណវិទ្យា កសាងសារៈមន្ទី ជីវភាពរស់នៅរបស់វៀតណាមនាដើមសតវត្ស
ទី២០និងពិធីសែនព្រេន Nam Giao។ ផ្នែកស្រាវជ្រាវវត្ថុបុរាណវិទ្យាបានកត់ឡើង
វិញដំណើរការធ្វើស្រាវជ្រាវវត្ថុបុរាណវិទ្យា ស្ដាកេរ៌្តដំណែលរបស់អ្នកប្រាជ្ញ EFEO
នៅវៀតណាម។ ផ្នែកកសាងសារមន្ទីរួមមានឯកសាររូបថតស្ដីពីសារមន្ទីដែល
EFEO បានកសាង។ ស្រូបយកបរិមាណច្រើនបំផុតក្នុងពិព័ន៌គឺរូបថតមានខ្លឹមសារ
ជីវភាពរស់នៅរបស់វៀតណាមនាដើមសតវត្សទី២០។ ទន្ទឹមនឹងនោះរាល់រូបថ
តឯកសារនៃពិធីសែនព្រេន Nam Giao ត្រូវបានអនុវត្តនាសម័យកាលស្ដេច Bao Dai ឆ្នាំទី១៤(១៩៣៩) ក៏ទទួលបានការយកចិត្តទុកដាក់ដ៏ធំធេងដែរ។ លោក Leon
Vandermeerch អតីតនាយក EFEO នៅប៉ារីសមានវត្តមាននៅពិព័ណ៌បានឲ្យដឹងថា៖
“ខ្ញុំជាអ្នកទទួលបន្ទុក EFEO ពេលចាកចេញពីវៀតណាមនាឆ្នាំ១៩៥៧។ នា
ឆ្នាំ១៩៩៣ ពេល EFEO បានបើកទ្វាឡើងវិញនៅវៀតណាម ខ្ញុំត្រឡប់មកធ្វើ
នាយកសារមន្ទី។ ពេលរំលឹកខួបលើកទី១០០បង្កើតសាលាបារាំងចុងបូព៌ាប្រទេស
នៅវៀតណាម ខ្ញុំបានត្រឡប់មកចូលរួម។ ថ្ងៃនេះត្រឡប់មកនឹងពិព័ណ៌នេះ ខ្ញុំ
បានត្រឡប់រកមកទេសភាពក្រុហាណូយមុននេះ គឺជាកន្លែងដែលខ្ញុំបានរស់នៅ
និងធ្វើការ។”
បើកទ្វាចាប់ពីថ្ងៃទី៣ធ្នូមក រាល់រូបថតដែលឆ្លុះបញ្ចាំងដ៏ស្មោះត្រង់លើគ្រប់
វិស័យនៃជីវភាពរស់នៅសង្គមវៀតណាមនាដើមសតវត្សទី២០បានទាក់ទាញទស្សនិកជនវៀតណាមនិងអន្តរជាតិជាច្រើនកុកករ។ លោកស្រី Nguyen Thanh
Huyen នៅទីក្រុងហាណូយបានឲ្យដឹងថា៖
“មកដល់ពិព័ណ៌ ខ្ញុំយល់បន្ថែមអំពីវប្បធម៍ វប្បធម៍របស់វៀតណាមនាដើម
សតវត្សទី២០។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខមានពិព័ណ៌ដូច្នេះជាច្រើនថែម
ទៀតនៅវៀតណាមដើម្បីមិត្តវ័យក្មេងយល់បន្ថែមអំពីវប្បធម៍នៃប្រទេសជាតិ។”
អូសបន្លាយដល់ខែមិនាឆ្នាំ២០១៥ ពិព័ណ៌ទស្សនវិស័យវៀតណាម-
វៀតណាមនាដើមសតវត្សទី២០តាមរយៈឯកសាររបស់សាលាបារាំងចុងបូព៌ា
ប្រទេស បានជួយឲ្យទស្សនិកជនយល់បន្ថែមអំពីទឹកដីមនុស្សវៀតណាម
ពិសេសគឺក្នុងដំណាក់កាលប្រវត្តិសាស្ត្រក្បែរទំនើប។ នេះជាសកម្មភាពក្នុងចំ
ណោមសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម-បារាំង៕
-VOV WORLD