នាំការអប់រំអភិរក្សបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ក្នុងសាលារៀន

(VOVWORLD) - សិស្សបឋមសិក្សានិងមធ្យមសិក្សានៅទីក្រុង Ha Long (ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) ត្រូវបានបង្រៀនអំពីតំលៃនៃរម្មណីយដ្ឋានវប្បធម៌របស់ឈូង សមុទ្រ Ha Long ប្រកបដោយភាពរស់រវើក។ សកម្មភាពនេះគឺសំដៅលើកកំពស់ ចំណេះដឹងការពារអភិរក្សបរិស្ថានបេតិកភ័ណ្ឌរបស់កូនសិស្ស។ 
នាំការអប់រំអភិរក្សបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ក្នុងសាលារៀន - ảnh 1 នាំការអប់រំអភិរក្សបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ក្នុងសាលារៀន (baoquangninh.com.vn)

  (VOVworld) - ចាប់ពីឆ្នាំ ២០០២ រហូតមកដល់ពេលនេះ មានសាលារៀនជាច្រើននៅទីក្រុង Ha Long បានម្ចាស់ការនាំខ្លឹមសារអំពីបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ក្នុងកម្មវិធីអប់រំ។ នៅថ្នាក់ទី ១ សិស្សត្រូវបានស្តាប់រឿងនិទានអំពីការប្រយុទ្ធឈូងសមុទ្រ Ha Long។ កូនសិស្សពីថ្នាក់ទី ២ ដល់ទី ៥ មានមេរៀនអំពីរងភ្នំ ព្រៃលិចទឹកប្រៃ ផ្កាថ្ម ត្រី ភ្នំថ្មកំបោរ ទេសចរណ៍លើឈូង សមុទ្រ សំរាមនិងការដោះស្រាយសំរាម។ ក្រៅពីនោះ សាលារៀននៅរៀបចំកម្មវិធីគូរគំនូរបោសសម្អាតបរិស្ថាននិងដំណើរទស្សនាឈូងសមុទ្រ Ha Long តាមរយៈនោះ រួមចំណែក លើកកំពស់ជាជំហានៗគុណភាពបង្រៀននិងការរៀនសូត្រ។ ទោះបីជាទទួលបានលទ្ធផល ល្អជាច្រើនក្តី ប៉ុន្តែ ការអប់រំអំពីការអភិរក្សបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ត្រូវបានអនុវត្ត បង្រៀននៅសាលារៀនមួយចំនួនចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ តែប៉ុណ្ណោះ។

        ពីការពិតជាក់ស្តែងនោះ គណៈកម្មាធិការប្រជាជនទីក្រុង Ha Long បានកសាងផែន ការអនុវត្តកម្មវិធីអប់រំអំពីបេតិក្ខភ័ណ្ឌឈូងសមុទ្រ Ha Long ក្នុងសាលារៀន។ ក្រមឯកសារ «ការអប់រំស្តីពីការអភិរក្សបេតិក្ខភ័ណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long» ត្រូវបាន បង្រៀននៅសាលាបឋមសិក្សានិងមធ្យមសិក្សាទាំងឡាយនៅទីក្រុង Ha Long ចាប់ពីឆ្នាំ សិក្សា ២០១៧-២០១៨។ នាយករងខុទ្ទកាល័យអប់រំនិងបណ្តុះបណ្ដាលទីក្រុង Ha Long លោក Hoang Anh បានឲ្យដឹងថា៖

        «ខុទ្ទកាល័យអប់រំមានការទទួលខុសត្រូវស្រាវជ្រាវនិងនាំកម្មវិធីបង្រៀនចូលក្នុងម៉ោង រៀនឲ្យសមស្រប។ ពេលដែលមានខ្លឹមសារជាក់ស្តែង ថ្នាក់ដឹកនាំសាលារៀនអនុវត្តការហ្វឹក ហាត់សំរាប់គ្រូរបង្រៀន ហើយដាក់កម្មវិធីឲ្យដំណើរការចាប់ពីឆ្នាំសិក្សាខែ កញ្ញា ឆ្នាំ ២០១៧ ។»

        ការអនុវត្តកម្មវិធីបង្រៀនអំពីការអភិរក្សបេតិកភ័ណ្ឌឈូងសមុទ្រ Ha Long ជាកម្មវិធីល្អ ប្រសើរ ប្រដាប់សំរាប់កូនសិស្សការចំណេះដឹងជាក់ស្តែងអំពីបេតិក្ខភ័ណ្ឌ។ ជាពិសេសក្នុង ពេលដែល ឈូងសមុទ្រ Ha Long កាន់តែទាក់ទាញភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ចរិយានៃប្រជាពលរដ្ឋទីក្រុងម្នាក់ៗចំពោះភ្ញៀវទេសចរក៏ជាបញ្ហាដែលគប្បីអប់រំ ជាពិសេស គឺជំនាន់វ័យក្មេងផងដែរ។

        គណៈកម្មាធិការគ្រប់គ្រងឈូងសមុទ្រ Ha Long អង្គភាពធ្វើជាអធិបតីការរៀបចំ ឯកសារបង្រៀន បានឲ្យដឹងថា៖ ក្រុមសៀវភៅបច្ចុប្បន្នកម្មថ្មីបំផុតរួមជាមួយរបៀបបង្រៀន រស់រវើកតាមរយៈរូបភាពវីដេអ៊ូនិងខ្សែភាពយន្ត។ ក្រៅពីនោះ គ្រួបង្រៀនក៏នាំខ្លឹមសារអំពី សកម្មភាពសេដ្ឋកិច្ចសង្គមលើឈូងសមុទ្រ Ha Long បរិស្ថានអេកូឡូស៊ី តំលៃភូមិសាស្ត្រ រួមជាមួយគ្រោះអាសន្នគំរាមកំហែងបរិស្ថាននាបច្ចុប្បន្នផងដែរ។ លោក Nguyen Ba Can សមាជិកមួយរូបនៃក្រុមនិពន្ធកម្មវិធីបង្រៀន បានឲ្យដឹងថា៖

        «ដោយឈរលើមូលដ្ឋានឯកសារចាស់ដែលត្រូវបានប្រើប្រាស់មុននេះ យើងខ្ញុំនិពន្ធ ឡើងវិញ បច្ចុប្បន្នកម្មសន្ទទស្សន៍ថ្មី ហើយកែលំអខ្លឹមសារ។ តាមរយៈនោះ ជួយជំនាន់វ័យ ក្មេងយល់បន្ថែមអំពីតំលៃដែលធម្មជាតិប្រគល់ជូនឲ្យឈូងសមុទ្រ Ha Long ក៏ដូចជា មាន ការទទួលខុសត្រូវការពារអភិរក្សដោយសកម្មភាពជាក់ស្តែង។»

        សកម្មភាពបង្រៀននិងរៀនសូត្រនេះរួមវិភាគទាននាំឈូងសមុទ្រ Ha Long ស្និតស្នាល ថែមទៀតជាមួយជំនាន់វ័យក្មេង លើកកំពស់ចំណេះដឹងនិងទង្វើរបស់កូនសិស្សជាជំហានៗ រួមចំណែករក្សនិងអភិរក្សបេតិក្ខភ័ណ្ឌ។ ពីនោះ ប្អូនៗនឹងជាឯកអគ្គរដ្ឋទូតដែលឧទ្ទេសនាម បេតិក្ខភ័ណ្ឌជាមួយមិត្តភ័ក្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ