និទាឃរដូវនៅភូមិផ្កា Nhat Tan

                     

និទាឃរដូវនៅភូមិផ្កា Nhat Tan - ảnh 1
ផ្កាម៉ាក់ខៃភូមិ Nhat Tanខ័ណ្ឌTay Ho ​ទីក្រុងហាណូយ(រុបថត Internet)

   ​​ Vovworld-ក្នុងប៉ុន្មានថ្ងៃនេះផ្កាគ្រប់ប្រភេទលើវាលស្រែ ផ្កា Nhat Tan
រីកស្គុះស្គាយចំពោះមជ្ឈដ្ឋានជនវ័យក្មេទីក្រុងហាណូយនោះនេះជា ឱកាស
កម្រមានដើម្បីមកទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍។Le Huyen និស្សិត
នារីមហាវិទ្យាល័យអាជីវកម្មនិងបច្ចេកវិទ្យាទីក្រុងហា​​​​​​​​​​​​​​ណូយចែករំលែកថា៖ “ ប្អូនៗមកដល់ទីនេះដើម្បីថតរូបផ្កាម៉ាក់ខៃ។ ​​បុណ្យតេតខិតជិតមកដល់ហើយ
ប្អូនចង់ថតរូប៤-៥ប៉ុស្តជាមួយបណ្តាប្រភេទផ្កាស្អាតប្រពៃណីរបស់វៀតណាម "។

អង្គភាពអាជីវកម្មមួយចំនួនចង់ថតរូបផ្កាទុកជាឯកសារនិងផ្សព្វផ្សាយឧទ្ទេសនាម
ផលិតផល។បងស្រី Nguyen Hong Loan ​ជាបុគ្គលឹកក្រុមហ៊ុនTrung Thanh foods 
 ដែលបានមកទីនេះថតរូបអោយដឹងថា៖” ក្នុងរយះពេលដំណាច់ឆ្នាំ២០១២ដើមឆ្នាំ
២០១៣  ក្រុមហ៊ុនTrung Thanh ថតរូបធ្វើជាឯកសារឲ្យច្បាប់កាសែតនិទាឃរដូវ។
យើងបានមកដល់មណ្ដលចម្ការ ផ្កា Nhat Tanពីព្រោះនៅទីនេះមានគ្រប់ប្រភេទផ្កា
ស្អាតបំផុត   “។

                       
និទាឃរដូវនៅភូមិផ្កា Nhat Tan - ảnh 2
រូបថត​Internet.

ឆ្នាំនេះ​ការដែលខ្យល់រដូវឥសានអូសបន្លាយូរបានធ្វើឲ្យផ្កាម៉ាក់ខៃពុំអាចរីកស្គុះស្គាយ
គ្រប់អស់បានឡើយ។បង Nguyen Van Chung ម្ចាស់ចម្ការផ្កាម៉ាក់ខៃ Chung Van វិថីAu
Co ខ័ណ្ឌTay Hoរៀបរាប់ថា៖” អាកាសធាតុឆ្នាំនេះមានការផ្លាស់ប្តូរជាច្រើន។បានជា
ផ្កាម៉ាក់ខៃប្រមាណ៧០%មិនសូវរីកស្គុះស្គាយគ្រប់អស់បានឡើយ។ខ្ញុំមានបំណងថា៖
នាពេលខាងមុខមានប៉ុន្មានថ្ងៃក្តៅដើម្បីផ្ការីកស្គុះស្គាយបានអស់      “។

​​​​​​​​​​​​​                   

និទាឃរដូវនៅភូមិផ្កា Nhat Tan - ảnh 3
មជ្ឈដ្ឋានជនវ័យក្មេទីក្រុងហាណូយថតរូបទុកជាអនុស្សាវរីយ៍(រូបថត​Internet)

ប្រភពចំណូលសំខាន់របស់អ្នកភូមិ Nhat Tan គឺមកពីការដាំ ផ្កាម៉ាក់ខៃ។គេផ្សាភ្ជាប់
ជាមួយរបរ​ រក្សាដី​និងបណ្តែតអារម្មណ៍ទៅនឹងដើមផ្កាម៉ាក់ខៃថែទាំកាត់ពន្លះស្លឹក
ពត់ដើមឲ្យមានរាងស្អាតបំរើអ្នកហាណូយដែលចូលចិត្តលេងផ្កា។នៅទីនេះទីនោះ
លើវាលស្រែផ្កាNhat Tanបណ្តាប្រជាពលករព្យាយាមថែទាំផ្កានិងលើភូមិនេះផ្កា
ម៉ាក់ខៃចេញពណ៏ក្រហមខ្លះៗធ្វើឲ្យបរិយាកាសនិទាឃរដូវហាក់ដូចជាគ្របដណ្តប់លើ
មណ្ឌលចម្ការនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ