នំប្រជាប្រិយនៅខ័ណ្ឌ Binh Thuy ទីក្រុង Can Tho

(VOVWORLD) -និយាយដល់វិស័យទេសចរណ៍របស់ វាលសណ្តទន្លេ Cuu Long គឺគេបានកិតដល់ភ្លាមលក្ខណៈវិសេសវិសាលនៃតំបន់ទន្លេបឹងបួរ ដោយមានត្រី បង្គារសម្បូរបែបនិងផ្លែឈើ ដ៏ត្រសុំត្រសាយ គឺសមស្របនឹងការអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីនិងទេសចរណ៍ស្រែចំការ។ ប៉ុន្តែមានតំបន់មួយរបស់ទីក្រុង Can Tho ក្នុងខ័ណ្ឌ Tan Binh មានសក្តានុភាពអភិវឌ្ឍន៍វិស័យទេសចរណ៍គឺផ្តើមចេញពីប្រភពនំប្រជាប្រិយផងដែរ។
នំប្រជាប្រិយនៅខ័ណ្ឌ Binh Thuy ទីក្រុង Can Tho - ảnh 1សិប្បករ Binh Thuy ឧទ្ទេសនាមគ្រឿងផ្សំសម្រាប់ធ្វើនំ (រូបថតៈVOV5 )

នុំប្រជាប្រិយជាប្រភេទនំដែលបានគ្រូសារប្រពៃណីមុននេះមរតកពីច្រើន ជំនាន់មកហើយ។ នំមិនត្រឹមតែជាចំណីសម្រាប់ញុំាលេងឬក្នុងពេលជួបជុំគ្រួសារប៉ុណ្ណោះទេ ពេលខ្លះបានក្លាយ ទៅជាអំណោយរបស់មនុស្សចាស់មកពីឆ្ងាយទៀតផង។ ដោយសារមិនមែនជាចំណីសំខាន់ ហើយការធ្វើនំក៏លំបាកដែរ តាមនោះ នំប្រជាប្រិយមិនសូវបានធ្វើនៅផ្ទះទេ។ មានគ្រួសារខ្លះពូកែធ្វើនំ អញ្ជឹងហើយពួកគាត់បានជ្រើសរើសមុខរបរធ្វើនំប្រជាប្រិយសម្រាប់ ចិញ្ចឹមគ្រួសារ។ ហើយចំណូលគ្រាន់តែសម្រាប់ទ្រទ្រង់មួយរយៈតែប៉ុណ្ណោះ។ ប៉ុន្តែ គ្រួសារ ធ្វើនំមួយចំនួននៅខ័ណ្ឌ Binh Thuy  ទីក្រុង Can Tho គឺផលិតនំសម្រាប់បម្រើភ្ញៀវ ទេសចរនិងហាងដែលនាំមកចំណូលគួរឲ្យចាប់អារម្មណ៍។លោកស្រី Le Thi Be Bay អនុប្រធានការិយាល័យវប្បធម៌និងព័ត៌មានខ័ណ្ឌ Binh Thuy ក៏ជា តំណាងពាណិជ្ជសញ្ញាណនំ Xiu Tien បានឲ្យដឹងថា៖

        “ទេសចរណ៍ Con Son មានការអភិវឌ្ឍន៍តាំងពីរខែឧសភាឆ្នាំ២០១៥ ដែល ដំបូងមានតែ៧គ្រួសារប្រកបមុខរបរនេះ បន្ទាប់មកកើនឡើងដល់១២គ្រួសារ ហើយ បច្ចុប្បន្នគឺ១៨គ្រួសារ ហើយទ្រង់ទ្រាយនេះកំពុងបានបើកទូលាយ។ជាពិសេស មុខ របរនេះនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ប្រជាជន ”។

នំប្រជាប្រិយនៅខ័ណ្ឌ Binh Thuy ទីក្រុង Can Tho - ảnh 2 សិស្សរៀនធ្វើនំ (រូបថតៈ VOV5)

ក្នុងដំណាក់កាល២០១៦-២០២០ ទីក្រុង Can Tho បានប្រមូលផ្តុំនាំពាណិជ្ជ កម្ម សេវាកម្មជួរមុខក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងនោះ ផ្តល់អាទិភាពសម្រាប់អភិវឌ្ឍ ផ្នែកទេសចរណ៍និងធ្វើអាជីវកម្មនូវសក្កានុភាពដែលមានស្រាប់។

        នំប្រជាប្រិយដូចជា នំ bo នំ da lon នំ tam bi នំស្លឹកម្នាស់ នំស្លឹកខ្នុរ បានក្លាយ ទៅជាអ្នកនាំសារឧទ្ទេសនាមវប្បធម៌ម្ហូបអាហារបស់តំបន់ដីមួយ ទីប្រជុំជននីមួយៗ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកស្រី Le Thi Be Bay បានចែករំលែកថា៖

        “ធ្វើការអង្កេត លើក្រុមហ៊ុនចំនួន៦០ ជាពិសេសគឺក្រុម Farm Trip មកពី ទីក្រុងហាណូយ ទីក្រុងហូជីមិញនិងទីក្រុង Da Nang គឺសុទ្ធតែមកទស្សនា Con Son ។ ក្រោយរយៈពេលអង្កេតនោះ បច្ចុប្បន្ន មានទួរទេសចរណ៍ធ្វើដំណើរពីទីក្រុង ហាណូយចំនួន៦ក្រុមហ៊ុន ពីទីក្រុង Da Nang គឺមាន៤ក្រុមហ៊ុន ហើយប្រភពភ្ញៀវ ទេសចរត្រូវបានយើងខ្ញុំផ្តោតការយកចិត្តទុកដាក់ពិសេស ដោយសារ មានភ្ញៀវ ទេសចរច្រើនមានន័យថា ទីមកដល់ទេសចរនោះទើបប្រកបភាពនិរន្តរភាព។ នំ ប្រជាប្រិយក៏ត្រូវបានចាត់ទុកជាផ្នែកសេដ្ឋកិច្ចដែរ”។

        មានក្រុមហ៊ុនទេសចរណ៍មួយចំនួនបានសហការនិងប្តូរអាហារព្រឹកដោយយក នំប្រជាប្រិយពី១៥ទៅដល់៣០ប្រភេទ។ លោក Tran Ba Tung នាយករងសណ្ឋាគារ Muong Thanh LuXury Can Tho បានឲ្យដឹងថា៖

        “យើងខ្ញុំក៏ធ្វើការពិនិត្យលើសណ្ឋាគារមួយចំនួនឃើញថា សណ្ឋាគារ Muong Thanh គឺប្រើប្រាស់ចំនួននំច្រើន។ ពេលបានភ្លក់នំហើយភ្ញៀវចូលចិត្ត ហើយមកទស្សនា ទីក្រុង Can Tho គឺពួកគេបានពិសារនំពិសេសនៅទីនេះ ដូចជា នំ duc នំ bo នំ bot loc និងនំច្រើនប្រភេទ។ ក្រៅពីពិសារ buffe ដែលសណ្ឋាគារណាក៏មាននោះ គឺនៅ Can Tho មានប្រភេទនំឆ្ងាញ់ពិសេស”។

        ភ្ញៀវទេសចរមកទស្សនានៅ Con Son មិនត្រឹមតែទស្សនាហាងលក់នំរបស់ ប្រជាជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងស្វែងយល់នូវរស់ជាតិស្រុកកំណើតនិងរស់ ជាតិពីកុមារភាពរបស់ខ្លួនទៀតផង។នំប្រជាប្រិយប្រពៃណី តាមនោះក៏មានតួនាទីសក្តិសម នាំមកនូវឧត្តមភាពថ្មីសម្រាប់វិស័យទេសចរណ៍របស់តំបន់Binh Thuyទីក្រុង CanTho៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ