នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង

(VOVworld)-ស្នូរកង្ហាវិលលឺសូរវូវូ ស្នាមញើសស្រក់ពេញមុខ ប្អូនស្រី Thanh Ha​ដែល
ដើរតួរជាម្តាយ Dop យកដៃក្រលាស់សំពត់នៅមុខ Nghia- ដែលជាតួអង្គ មេភូមិ។ ក្នុងបន្ទាប់ហ្វឹកហ្វាត់មានផ្ទៃជិត ៤០ម៉ែត្រក្រឡានៃសលកលវិទ្យាល័យល្ខោនភាព
យន្ត ហាណូយ មានសិក្ខាកាមចំនួន៤០នាក់អង្គុយជុំវិញមិត្ត Ha មិត្ត Nghia និង
លោកគ្រូ Le Tuan Cuong ដើម្បីហ្វឹកហាត់របៀបសម្តែង។

        ចម្រៀង Cheo ជាប្រភេទសិល្បៈល្ខោនប្រជាប្រិយ នៅតំបន់វាលទំនាប  Bac Bo
(វៀតណាម)។ Cheo ប្រើប្រាស់ពហុសូរសម្លេង ដោយផ្សារភ្ជាប់ជាមួយចម្រៀងនិង
របាំ។ ដើម្បីដើរតួរអង្គក្នុងរឿង Cheo អ្នកសម្តែងត្រូវចេះច្រៀងពីរោះផង និងចេះចូល
តួរក្នុងតួអង្គនីមួយៗផង។ នេះក៏ជាអារម្មរបស់ Thu Huyen ជាសិក្ខាកាម១នាក់៖ “រៀន
ច្រៀង Cheo គឺពិបាកណាស់។ ពាក្យពាជន៍ឃ្លារឃ្លោងក្នុង Cheo ពេញទៅដោយ
លក្ខណៈកំណាព្យកាបឃ្លោង ស្រួលចាំ ប៉ុន្តែ របៀបច្រៀងរបស់ប្អូនមិនទន់ភ្លន់ដូច
ជា​តួអង្គជំនាញឡើយ”។

នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 1
លោកគ្រូ Cuong ជាមួយសិក្ខាកាមក្នុងគំរោងការណ៍“
ចំរៀង Cheo ៤៨ម៉ោង-ខ្ញុំវិលត្រឡប់មកជាមួយស្រុកកំណើត”
 (រូបថតៈ Ngoc+Ngan)

        Thanh Ha សិក្ខាកាម១នាក់បន្ថែមទៀតថា៖ “ការពិបាកចំពោះប្អូនគឺធ្វើយ៉ាងមេច
ដើម្បីចូលរួមជាម្តាយ​Dop ដែលកំពុង មានផ្ទៃពោះ៨ខែ។ ចំពោះប្អូន មិនទាន់មាន
គ្រួសារ ដូច្នេះត្រូវស្រមើស្រមៃ ច្រើន។ ត្រូវដើរតួរជានារី១រូប ឆ្លាតផង ប៉ុន្តែក៏ឆ្នាស់ផង ហើយក៏រាក់ទាក់រួស រាយផងដែរ”។

        ទោះបីជាពិបាកដូច្នេះ ប៉ុន្តែ តាមរយៈរៀនបាន៤ពេល Thu Huyen, Thanh Ha និងសិក្ខាកាមជិត៤០នាក់ទៀតក្នុងថ្នាក់ សុទ្ធតែច្រៀងបានវគ្គ មេភូមិ និងម្តាយ Dop  ជាវគ្គសម្តែងពិការក្នុងឈុត Cheo បុរាណ “Quan Am Thi Kinh” ដូចជាការ​វាយតម្លៃ
របស់លោកគ្រូ Le Tuan Cuong៖  “ប្អូនៗមិនមែនជាតួរអង្គអាជីពទេ ប៉ុន្តែប្អូនៗ ស្រ
ឡាញ់សិល្បៈ។ ប្អូនៗអាចសម្តែងឲ្យទស្សនិកជនយល់អំពីតួររបស់ខ្លួន ចង្វាក់ក្នុង
Cheo មានន័យថា ប្អូនៗអាចក្លាយទៅជាសិល្បករ​ សិល្បការិនី Cheo”។

        “ចំរៀង Cheo ៤៨ម៉ោង-ខ្ញុំវិលត្រឡប់មកជាមួយស្រុកកំណើត”ត្រូវបានអនុវត្តន៍
ក្នុងខែកក្កដា និងខែសីហាឆ្នាំ២០១៤។ ក្រោយពីវគ្គស្វែងយល់ រៀនច្រៀង និង
សម្តែង  Cheoនោះ  សិក្ខាកាមទាំងឡាយ បានជួបប្រាស្រ័យ ផ្ទាល់ជាមួយសិល្បៈករ
សិល្បការិនី Cheo និងទៅទស្សនារោងល្ខោល Cheo ទៀតផង។ បណ្តាសមាជិកនៃ
គំរោងការណ៍  ៤៨ម៉ោង នៅទស្សនាភូមិ Khuoc ឃុំ Phong Chau ខេត្ត Thai Binh ជា
ដើមកំណើត Cheo ល្បីឈ្មោះរបស់វៀតណាម។ ប្អូន Mai Anh ជាសិក្ខាកាម១នាក់
ឲ្យដឹងថា៖“តាមរយៈគំរោងការណ៍នេះ ប្អូនមានឱកាសបន្សាំជាមួយ Cheo។ ប្អូនបាន
រៀនច្រៀងផង រៀនរាំផង។ មិនត្រឹមតែចំពោះប្អូនប៉ុណ្ណោះទេ ថែមទាំង ចំពោះមិត្ត
ក្នុងថ្នាក់ផ្សេងទៀតក៏មិនអាចភ្លេចបានឡើយ”។

នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 2
Thanh Ha- Thu Huyen ក្នុងពេលសម្រាក

      Thu Huyenសិក្ខាកាមចូលរួមគំរោងការណ៍ បានរៀបរាប់ថែមទៀតថា៖ “ពីមុន
មក ប្អូនមិនចេះអ្វី អំពី Cheo ទេ។ប៉ុន្តែ ពេលរៀនហើយ ប្អូនមានចំណេះដឹងជា
សារវ័ន្ត អំពីប្រភេទសិល្បៈ នេះហើយឃើញថា Cheo គឺជិតស្នីទដូចជាយើង កំពុងសំណេះសំណាល់ជាមួយគ្នាដែរ។ រៀនយូរៗមានអារម្មណ៌ជក់ចិត្តនឹង
cheo យ៉ាងខ្លាំង”។

      សម្លេងច្រៀង Cheo របស់មិត្ត Thu Huyen ធ្វើឲ្យលោក Raxtanin Tongprasert អ្នកយកព័ត៌មាននៃវិទ្យុសម្លេងជាតិថៃ មានការភ្ញាក់ផ្អើល។ លោក ចែករំលែកថា៖
“មិនគួរជឿសោះថា មិត្តវ័យក្មេងនៅវៀតណាមមានការយកចិត្តទុកដាក់ដល់
ចំរៀង Cheo ដូច្នេះ។ ខ្ញុំមានអារម្មណ៌សម្បាយ ហើយគិតថា ក្នុងពេលអនាគត
ពិតជា Cheo របស់វៀតណាមនឹងបានអភិរក្ស។ សង្ឈឹមថា ជនវៀតណាម
នឹង​រក្សាសិល្បៈ cheo ឲ្យកូនចៅជំនាន់ក្រោយៗ”។

        ដោយគោលបំណង បង្កឱកាសសម្រាប់មិត្តវ័យក្មេងឆ្ពោះទៅវប្បធម៌ប
ប្រពៃណី “ចំរៀង Cheo ៤៨ម៉ោង-ខ្ញុំវិលត្រឡប់មកជាមួយស្រុកកំណើត” បាន
រួមចំណែក ពង្រីកតម្លៃសិល្បៈរបស់ជនជាតិ ដូចជាការចែករំលែករបស់
លោកគ្រូ Le Tuan Cuong “សិល្បៈគឺជាក្តីស្រឡាញ់ ពេលដែលប្អូនៗស្រឡញ់
វា ប្អូននឹងទទួល យកវាយ៉ាងឆាប់រហ័ស ហើយអាចនឹងនាំមកនូវសិល្បៈ
ប្រពៃណីទៅកាន់ សាធារណៈជន”៕

នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 3

នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 4

នាំមកនូវក្តីស្រឡាញ់ Cheo សម្រាប់មជ្ឈដ្ឋានជនវ័យក្មេង - ảnh 5

ប្រតិកម្មទៅវិញ

ផ្សេងៗ