និស្សិតវៀតណាមជាមួយកម្មវិធី មោទនភាពអំពីកោះសមុទ្រនៃមាតុប្រទេស
LAN ANH -  
(VOVWORLD) /  
Vovworld-ចេញដំណើរពីកំពង់ផែរសមុទ្រRach Giaខែត្រ Kien Giang នាវា
ហាវ៉េ Supperdongបានដឹកនិស្សិតចំនួន៩០០នាក់ទៅកាន់កោះPhu Quocជា
កន្លែងដែល កម្មវិធី” និស្សិត ជាមួយកោះសមុទ្រនៃមាតុប្រទេសវៀតណាម
ឆ្នាំ២០១៤ “ត្រូវបានធ្វើឡើង។មនុស្សម្នាក់ៗមានគំនិតគិតគូប្លែកពីគ្នាប៉ុន្តែមាន
អារម្មណ៍រួម១។Nguyen Viet Trang និស្សិត១នាក់នៃមហាវិទ្យាល័យគមនាគមន៍
ដឹកជញ្ជូនយទីក្រុងហាណូយចែករំលែកថា៖“ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។ពីពោះនេះជាឱកាសសំរាប់ប្អូនៗនិស្សិតរួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការ
កសាងសមុទ្រកោះរបស់មាតុប្រទេសឲ្យមាំមួនពី១ថ្ងៃទៅ១ថ្ងៃ។ “
|
និស្សិត ៖មោទនភាពអំពីកោះសមុទ្រនៃមាតុប្រទេសវៀតណាម(រូបថត អិនធឺណែត) |
កម្មវិធីនេះជាកម្មភាព១ក្នុងចំណោមសកម្មភាពដ៍មានអត្ថន័យរបស់និស្សិតនៅទូទាំង
ប្រទេសក្នុងដំណើរ” និស្សិតជាមួយសមុទ្រនៃមាតុប្រទេស“ដោយមជ្ឈមណ្ឌល
ឧបត្ថម្ភនិងអភិវឌ្ឍន៍និស្សិតវៀតណាមវៀតណាមបំផុសឡើង។ចូលរួមកម្មវិធីនេះ
បណ្តាយុវជនសាងសង់បានសំណង់ជាច្រើនដែលអះអាងបាននូវអធិបតេយ្យភាព
អំពីសមុទ្រកោះរបស់វៀតណាមលើសមុទ្រខាងកើត។បង Nguyen Minh Triet
នាយកមជ្ឈមណ្ឌលឧបត្ថម្ភនិងអភិវឌ្ឍន៍និស្សិតវៀតណាមវៀតណាមអោយដឹងថា៖
“ ខ្លឹមសារក្របខ័ណ្ឌនៃកម្មវិធីនេះគឺអ្វីៗទាំងអស់ដើម្បីឆ្ពោះទៅសមុទ្រខាងកើត។ពេលចូលរួមកម្មវិធីនិស្សិតវៀតណាម ម្នាក់ៗមានផលិតផល១ដែលអះអាងនូវ
អធិបតេយ្យភាពអំពីសមុទ្រនិងកោះរបស់វៀតណាម។ឧទាហរណ៍នាឆ្នាំទៅម៉ិញ
សមាគម និស្សិតវៀតណាមសាងសង់បានដងទង់នៅកោះ Ly Son ខែត្រQuang Ngaiភាគកណ្តាលវៀតណាម។សព្វថ្ងៃកន្លែងនេះបានក្លាយទៅជាកន្លែងទេសចរណ៍
ពេញនិយមរបស់ភ្ញៀវទេសចរ។ “
|
រូបថត អិនធឺណែត |
ក្នុងបណ្តាថ្ងៃបោះជុំរំលើកោះPhu Quocបណ្តានិស្សិតបានមានការជួបប្រាស្រ័យជាមួយ
អតីតទណ្ឌិតPhu Quocទៅសាកសួរសុខទុក្ខជូនអំណោយជូនបណ្តាគ្រួសារគោល
នយោបាយអ្នកនេសាទលើកោះPhu Quocប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្ស
ជាកូនចៅរបស់បណ្តាយុទ្ឋជនកងទ័ពជើងទឹកហើយជួបប្រាស្រ័យជាមួយបណ្តាយុទ្ឋជន
តំបន់៥កងទ័ពជើងទឹកនិងយុទ្ឋជនតំបន់៤ប៉ូលីសសមុទ្រជាដើម។តាមរយះសកម្មភាព
ទាំងនេះនិស្សិតម្នាក់ៗមានចំណាប់អារម្មណ៍ស្រឡាញ់ស្រុកកំណើតទឹកដីនិងបញ្ហា
អធិបតេយ្យភាពថែមទៀត។Quach Thuy Trangនិស្សិតនារី១នាក់មកពីមហាវិទ្យាល័យច្បាប់ទីក្រុងបហាណូយចែករំលែកថា៖“ និស្សិតទាំងឡាយគប្បីមានការទទួលខុសត្រូវ
ក្នុងកិច្ចការកសាងប្រទេសជាតិដោយការខិតខំប្រឹងប្រែងសក្សារៀនសូត្រ។ទី២គឺនិស្សិត
គួរចូលរួមកម្មវិធីគំរោងផែនការដើម្បីអភិវឌ្ឍន៍សមុទ្រកោះ។ឧទាហរណ៍ បណ្តា និស្សិត
ក្រុងហាណូយមានការផ្តើមគំនិតដោះស្រាយផ្គត់ផ្គង់ទឹកស្អាតនិងកសាងទំនប់ការពារ
ទឹកជំនន់សំរាប់ប្រជាជននៅតំបន់សមុទ្រកោះអភិវឌ្ឍន៍សេដ្ឋកិច្ច។ “
|
រូបថត អិនធឺណែត |
មិនត្រឹមតែបង្ហាញពីទឹកចិត្តស្នេហាជាតិនិងកោះសមុទ្រ របស់ស្រុកកំណើតដោយការ
ប្តេជ្ញាសិក្សារៀនសូតពូកែប៉ុណ្ណោះទេថែមទាំងបណ្តានិស្សិតដែលស្លៀកអាវមានរាង
ជាទង់ជាតិមានព័ណក្រហមនិងផ្កាយមាសរៀបជាអក្សរ” មោទនភាពអំពីកោះសមុទ្រ
របស់វៀតណាម។ “
ការធ្វើដំណើរទៅកាន់កោះPhu Quoc និងកោះ Tho Chuអស់រយះពេល៤ថ្ងៃបានបន្ត
កំលាំងពលំខាងស្មារតីសំរាប់កងទ័ពនិងប្រជាជនលើកោះនានា។ជាងនេះទៅទៀត
និស្សិតម្នាក់ៗបន្ទាប់ពីការធ្វើដំណើរនេះប្តេជ្ញាបន្តកិច្ចការកសាងការពារមាតុប្រទេស
របស់ជីដូនជីតាយ៉ាងច្រើនថែមទៀត៕
LAN ANH
-VOVWORLD