“បើកឡើងឃើញតេតភ្លាម”៖ ពិធីបុណ្យល្បែងប្រជាប្រិយសម្រាប់កុមារ

(VOVWORLD) - ដោយមានបំណងចង់លើកតម្កើងតម្លៃវប្បធម៌ក្នុងតំបន់ និងតភ្ជាប់ក្រុមគ្រួសារ បណ្ណាគារកុមារ Lionbooks នៅទីក្រុងហាណូយ ទើបនឹងរៀបចំកម្មវិធី “បើកឡើងឃើញតេតភ្លាម” ដើម្បីនាំមកឲ្យកុមារនូវទីលានកម្សាន្តដ៏ទាក់ទាញជាមួយនឹងល្បែងប្រជាប្រិយប្លែកៗ ចំនួន ២០ និងសកម្មភាពដកពិសោធន៍ដ៏សម្បូរបែប។ កម្មវិធីនេះទាក់ទាញក្រុមគ្រួសារជាច្រើនឱ្យចូលរួម និងផ្តោតលើតម្លៃប្រពៃណីរបស់ប្រទេសជាតិ។

“បើកឡើងឃើញតេតភ្លាម”៖ ពិធីបុណ្យល្បែងប្រជាប្រិយសម្រាប់កុមារ - ảnh 1ឪពុក ម្តាយ និងកូនចូលរួមក្នុងសកម្មភាពបោះពុម្ពឈើ  រូបថត៖
VOV

ចូលរួមក្នុងព្រឹត្តិការណ៍ “បើកឡើងឃើញតេតភ្លាម” ប្អូនៗកុមារបានរីករាយជាមួយល្បែងប្រជាប្រិយប្រពៃណីដូចជា៖ លោតឬស្សី កប់កំប៉ុង   ជាដើម។ ប្អូនខ្លះមានអារម្មណ៍ចំណែកចំពោះល្បេងទាំងនេះ ប៉ុន្តែក្រោយលេងបានប៉ុន្មានលើកមក ពួកគេចាប់បានចង្វាក់យ៉ាងឆាប់រហ័សនិងដឹងពីក្បួននៃល្បែង។ មិនត្រឹមតែទាក់ទាញកុមារប៉ុណ្ណោះទេ ល្បែងប្រជាប្រិយក៏ត្រូវបានឪពុកម្តាយជាច្រើនស្វាគមន៍ផងដែរ។

“ខ្ញុំមានអារម្មណ៍ថា កូនៗរបស់ខ្ញុំអាចលេងល្បែងដែលខ្ញុំធ្លាប់លេងកាលពីកុមារ ភាព ហើយខ្ញុំយល់ថា មានន័យខ្លាំងណាស់។ ប្អូនៗកុមារក៏អាចចូលរួមក្នុងបទពិសោធន៍នៃការលេងល្បែងនេះ           លោតឬស្សីនិងធ្វើសកម្មភាពជាក្រុមជាមួយមិត្តភ័ក្តិដែលមានភាពសប្បាយរីករាយផងដែរ។ មានល្បែងខ្លះ ជាឧទាហរណ៍ លោតឬស្សី ឆ័ត្រ  រំឭកខ្ញុំពីកុមារភាពដ៏មានន័យ។ ចំណែកល្បែងនៅតំបន់ព្រៃភ្នំ ខ្ញុំអត់មានបទពិសោធន៍ទេ ថ្ងៃនេះបានមកលេងជាមួយកូនៗហើយសប្បាយចិត្តណាស់”។

“ក្មេងៗច្រើនតែប្រើទូរសព្ទ ទូរទស្សន៍ ហ្គេមវីដេអូ... កន្លែងលេងល្បែងប្រជាប្រិយមានតិចតួចណាស់។ ដូច្នេះហើយ ថ្ងៃនេះខ្ញុំចូលរួមល្បែងប្រជាប្រិយជាមួយកូនៗរបស់ខ្ញុំ”។

មិនត្រឹមតែចូលរួមលេងល្បែងប្រជាប្រិយប៉ុណ្ណោះទេ ឪពុកម្តាយ និងកូនៗក៏ទទួលបានបទពិសោធន៍ពីការបោះពុម្ពឈើពីសិល្បៈចម្លាក់ឈើប្រពៃណីរបស់ប្រទេសជាតិផងដែរ។ កុមារបានស្គាល់សម្ភារៈក្រដាស ពណ៌ប្រពៃណី… វិចិត្រករស្ត្រីម្នាក់ដែលបានណែនាំពួកគេឱ្យគូរបាននិយាយថា៖ “ខ្ញុំចែកវាជាពីរដំណាក់កាល មួយគឺការឆ្លាក់ និងមួយទៀតគឺការបោះពុម្ព។ ទីមួយគឺការឆ្លាក់ ខ្ញុំត្រូវប្រើបន្ទះឈើបង្កើតការរចនាលើបន្ទះឈើ។ ទាល់តែប្តូរទៅបោះពុម្ពវិញ ខ្ញុំនឹងប្រើទឹកថ្នាំដាក់លើក្រដាស dó ដែលជាក្រដាសប្រពៃណីវៀតណាមធ្វើដោយដៃ ខ្ញុំនឹងបោះពុម្ពពណ៌លើឆ្លាក់ បន្ទាប់មកខ្ញុំនឹងលាយពណ៌  ហើយទុកក្រដាសមួយសន្លឹក លាប ទឹកថ្នាំនៅលើឆ្លាក់ ដើម្បីបោះពុម្ពលើក្រដាស អ្នកនឹងមានការបោះពុម្ពលើក្រដាសមួយច្បាប់ដែរ។ ដូច្នេះវាមិនពិបាកពេកទេ សូម្បីតែកូនក្មេងក៏អាចបង្កើតផលិតផលបានយ៉ាងងាយស្រួលដែរ។ កុមារ និងឪពុកម្តាយក៏ចាប់អារម្មណ៍ និងសួរច្រើនអំពីសិល្បៈបោះពុម្ពបែបនេះ”។

ដើម្បីរៀបចំសកម្មភាពសប្បាយៗ និងដកពិសោធន៍ បុគ្គលិកនៃបណ្ណាគារកុមារ Lionbooks   បានរចនាការតុបតែងផ្ទាល់ខ្លួន។ លោកស្រី Nguyen Chieu Xuan នាយកហាងសៀវភៅ Lionbooks បានឲ្យដឹងថា៖ “យើងបានត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះអស់រយៈពេលជាច្រើនខែមកហើយ។ យើងចង់នាំយកកន្លែងបទពិសោធន៍ប្រពៃណីខ្ពស់ ក៏ដូចជាជួយឪពុកម្តាយ និងកូនៗមានកន្លែងលេងកំសាន្តក្នុងកំឡុងពេលបុណ្យតេត ដកពិសោធន៍តាមរយៈល្បែងប្រជាប្រិយកាលពីកុមារភាព។  Lionbooks គឺជាអ្នកបោះពុម្ពសៀវភៅកុមារវៀតណាមសុទ្ធសាធ ហើយសង្ឃឹមថា នឹងរួមចំណែកមួយផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការថែរក្សាសោភ័ណភាពប្រពៃណីក៏ដូចជាទំនៀមទម្លាប់ប្រពៃណីរបស់មាតុភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ”។

ក្រៅពីសកម្មភាព និងបទពិសោធន៍សប្បាយៗ កុមារក៏អាចចូលរួមក្នុងសិក្ខាសាលា "និទានរឿងតន្ត្រី-បើកឡើងឃើញតេតភ្លាម" ជាមួយនឹងបទចម្រៀងរំលេចរសជាតិបុណ្យតេត ពីកញ្ញា Kat Ha តន្ត្រីករ អ្នកជំនាញផ្នែកអប់រំតន្ត្រីមត្តេយ្យសិក្សា។

“ជាធម្មតា យើងតែងតែអានសៀវភៅឲ្យកូនស្តាប់ ដូច្នេះហើយការស្តាប់ដោយអសកម្ម។ ប៉ុន្តែជាមួយនឹងការអនុវត្តសកម្មភាពតន្ត្រីដើម្បីនិទានរឿង ប្អូនៗកុមារនឹងទទួលបានខ្លឹមសារ និងចំណេះដឹងយ៉ាងសកម្ម។ នៅពេលនោះ ប្អូនៗកុមារ ត្រូវបានផ្លាស់ប្តូរទៅជាតួអង្គ ខ្លឹមសារនៃសៀវភៅ ហើយប្អូននឹងជួបប្រទះនូវសកម្មភាព និងខ្លឹមសារនៃចំណេះដឹងដែលសៀវភៅនាំមក។ ដូច្នេះ ប្អូនកុមារនឹងទទួលបានចំណេះដឹង និងបញ្ញានោះយ៉ាងសកម្ម”។

កម្មវិធី “បើកឡើងឃើញតេតភ្លាម” មិនត្រឹមតែនាំមកនូវលំហប្រពៃណីជាមួយនឹងល្បែងប្រជាប្រិយចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសជាច្រើនសម្រាប់កុមារក្នុងការចូលកៀកជិតភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម និងអ្វីដែលមានអត្ថន័យតាមរយៈទំព័រសៀវភៅ។ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ កម្មវិធី "បើកឡើងឃើញតេតភ្លាម" ក្លាយជាមុខម្ហូបខាងវិញ្ញាណមួយដែលក្មេងៗទន្ទឹងរង់ចាំចូលរួមនៅពេលដែលបុណ្យតេតនិងនិទាឃរដូវមកដល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ