បង្កើតឡើងវិញនូវផ្សារអណ្តែតទឹក Nam Bo នៅរដ្ឋធានី ហាណូយ
BUI HANG -  
(VOV WORLD) /  
Vovworld-មកទស្សនាទីនេះភ្ញៀវទេសចរត្រូវបានមើលឃើញដោយផ្ទាល់ភ្នែកនូវ
បរិយកាសវប្បធម៌នៃផ្សារ អណ្តែតទឹក Nam Bo។សំលេងចម្រៀងTai tu លាន់រន្ទឺ
ជានិច្ច។ផ្លែឈើគ្រប់ប្រភេទដូចជាមៀនធូរ៉េនស្វាយចន្ទីត្រូវបានដាក់លក់នៅទីនេះ ។ទន្ទឹមនឹងនោះភ្ញៀវទេសចរនៅអាចទទួលទានម្ហូបអាហារមានរសជាតិដ៍ឈ្ងុយឆា្ងញ់
ដូចជាបាញ់កាញ់ បង្អែមសណ្តែកបាយក្រហមនិងកាហ្វេ។ល។ដើម្បីបង្កើតឡើង
វិញនូវបរិយាកាសផ្សារ អណ្តែតទឹកដូចច្នេះគណះចាត់តាំងបានមានដំណើរការត្រៀម
រៀបចំយ៉ាងម៉តចត់។លោក Nham Hung អ្នកបញ្ជានៃការបង្កើតឡើងវិញនូវបរិយាកាស
ផ្សារ អណ្តែតទឹកNam Bo អោយដឹងថា៖” ក្រោយពីតម្លើងទូកចំនួន២៥គ្រឿងរួចរាល់
ហើយយើងខ្ញុំត្រូវដឹកជញ្ជូនដោយកុងតើណ័រពីទីក្រុង Can Thoទៅកាន់ទីក្រុងហណូយ។ម៉្យាងទៀតយើងខ្ញុំនៅប្រមូលផ្លែឈើពិសេសគ្រប់ប្រភេទនៃតំបន់ Nam Boដែលក្នុងនោះ
មានស្វាយចន្ទីក្រូចថ្លុងនិងមន Ha Chau ជាផ្លែពិសេសនៃទីក្រុង Can Thoដើម្បីដឹកជញ្ជូន
តាមផ្លូវអាកាសទៀតផង។សិប្បករចំនួន៩នាក់ទៀតចូលរួមច្រៀងបទចម្រៀង tai tu។ “
|
ពេលចូលរួមសកម្មភាពទិញទំនិញនៅទីនេះភ្ញៀវទេសចរនឹងបានជិះទូកដើរជំវិញផ្សារ
អណ្តែតទឹក។រួមជាមួយនោះភ្ញៀវទេសចរនៅបានចូលរួមនាទីចម្រៀងtai tuទៀតផង។
បង Nguyen Hoang Haiជាអ្នកCai Rangទីក្រុងCanThoដែលចែវទូកលើផ្សារអណ្តែតទឹក
ចែករំលែកថា៖” ពេលចូលរួមកម្មវិធីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់។ខ្ញុំបាន
ឧទ្ទេសនាមចរិតលក្ខណះវប្បធម៌របស់ស្រុកកំណើតខ្លួនជាមួយប្រជាជនភាគខាងជើង។ខ្ញុំណែនាំភ្ញៀវទេសចរទៅទស្សនាផ្សារអណ្តែតទឹកនិជួយគេយល់បន្ថែមទំនៀមទំលាប់
នៅទីនេះទៀតផង។ “
តាមបងស្រី Tran Nha Tran ថា៖ការដែលនាំចំណុចវប្បធម៌ពិសេសរបស់ស្រុកកំណើត
ឧទ្ទេសនាមជាមួយប្រជាជនហាណូយជាកិត្តិយស់១ដ៍ធំធេង។បងស្រីរៀបរាប់ថា៖”ការ
លក់ទំនិញផ្លែឈើនិងច្រៀងបទចម្រៀង Tai tu លើទន្លេជាអត្តសញ្ញាណវប្បធម៌របស់
ស្រុកកំណើតខ្ញុំ។ខ្ញុំមានមនោសញ្ចេតនាយ៉ាងខ្លាំងដោយសារបានចូលរួមការបង្កើតឡើង
វិញផ្សារអណ្តែតទឹកនៅក្រុងហាណូយ។ប្រការនេះជួយអោយជនគ្រប់រូបយល់បន្ថែម
ស្រុកកំណើតCan Tho របស់ខ្ញុំ ។ “
|
ដោយយក្តីសប្បាយរីករាយដែលបានចូលរួមពេលប្រជុំផ្សារនេះ Nguyen ThiDuyenមិត្ត
វ័យក្មេង១នាក់នៅខ័ណ្ឌ Gia Lamជាយក្រុងហាណូយចែករំលែកថា៖” នេះជាលើកដំបូង
ដែលខ្ញុំមកទស្សនាផ្សារអណ្តែតទឹកNam Bo។តាមនោះខ្ញុំចង់ដឹងថា៖តើការលក់ដូរទំនិញ
ប្រព្រឹត្ត្ទៅយ៉ាងម៉េច។ “
តាមការបង្កើតឡើវិញនូវផ្សារអណ្តែតទឹកNam Boមិនត្រឹមតែទាក់ទាញមិត្តវ័យក្មេងចូល
រួមប៉ុណ្ណោះទេថែមទាំងជនមានច្រើនអាយុទៀតផង។លោកNguyen Van Dai នៅសង្កាត់
Dong Mai ខ័ណ្ឌ Ha Dongជាយក្រុងហាណូយរៀបរាប់ថាៈ” ខ្ញុំឃើញថា៖ការបង្កើតឡើង
វិញនូវផ្សារអណ្តែតទឹកNam Boគឺស្អាតអស្ចារ្យណាស់។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង
ដោយបានមកទស្សនាផ្សារ។ខ្ញុំមានបំណងថា៖ព្រឹត្តិការនេះនឹងបានរៀបចំឡើងជារៀង
រាល់ឆ្នាំ “
ការ បង្កើតឡើវិញនូវផ្សារអណ្តែតទឹកនៅក្រុងហាណូយបាននាំមកនូវការចាប់អារម្មណ៍
គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរអំពីចរិតលក្ខណះវប្បធម៌Nam Bo ដ៍វិសេសវិសាល
រួមចំណែកក្នុងការអភិរក្សនិងពង្រីកបណ្តាតំលៃវប្បធម៌ដ៍ល្អស្អាតរបស់ប្រជាជាតិ
វៀតណាម៕
BUI HANG
-VOV WORLD