|
បង្កើតឱកាសសំរាប់ភ្ញៀវទេសចរទៅទេសចរណ៍នារដូវស្អាតបំផុតក្នុងឆ្នាំ (VNA) |
(VOVworld) – ក្នុងឱកាសពិធីបុណ្យជាតិវៀតណាម ថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៦
នេះ សំដៅនាជូនភ្ញៀវទេសចរឱកាសបានមកទស្សនារដូវស្អាត បំផុតក្នុងឆ្នាំ
ដោយការចំណាយសន្សំសម្ចៃនិងគុណភាពទេសចរណ៍ខ្ពស់ បណ្ដា ក្រុមហ៊ុន
ទេសចរណ៍បាននាំចេញផលិតផលថ្មីនិងផ្សព្វផ្សាយទួរគួរឲ្យទាក់ទាញ។
ពិធីបុណ្យជាតិថ្ងៃទី ២ កញ្ញាឆ្នាំ ២០១៦ នេះស្ថិតក្នុងចុងសប្តាហ៍ ព្រមទាំង
ជិតនឹងទិវាបើកឆ្នាំសិក្សាថ្មី ដោយហេតុនេះ គ្រួសារភាគច្រើនបានទិញទួរទេសចរ
ណ៍សំរាកលំហែកាយនៅតំបន់មិនជិតៗក្នុងរយៈពេលខ្លីៗ។ តំលៃទួរក្នុងឱកាស
នេះមិនឡើងថ្លៃប្រៀបនឹងរដូវក្តៅទេ នៅតែមានបណ្ដាទួរខ្លះៗបានបញ្ចុះតំលៃ
ពី ៥% ដល់ ១០% ។ លោកស្រី Nguyen Thi Phuong នៅទីក្រុងហាណូយ បានចែក
រំលែកថា៖
«គ្រួសារយើងខ្ញុំបានរៀបចំផែនការទៅទស្សនានៅ Sapa ក្នុងអំឡុងមួយខែ
ហើយ។ ដោយសារ ពិធីបុណ្យជាតិជិតនឹងទិវាបើកបរេសនកាលឆ្នាំសិក្សាថ្មី
ដោយហេតុនេះ គ្រួសារខ្ញុំបានជ្រើសរើសទីកន្លែងទេសចរណ៍ក្នុងប្រទេស។
នេះនឹងជាលើកដំបូង គ្រួសារយើងខ្ញុំទៅទេសចរណ៍នៅ Sapa។ គ្រួសារខ្ញុំរង
ចាំការធ្វើដំណើរនេះ ណាស់។»
សំដៅនាំមននូវភ្ញៀវទេសចរឱកាសទៅទេសចរណ៍ដោយមានចំណាយ
សន្សំសម្ចៃនិងគុណភាពសេវ៉ាកម្មខ្ពស់ ក្រុមហ៊ុន Vinatourist បានលក់ទួរគួរឲ្យ
ទាក់ទាញរបស់ខ្លួនដូចជា៖ កោះ «Con Dao នាសរទរដូវ» «តំបន់ Tay Nguyen
រឿងព្រេង» ឬ ទួរកោះ Ly Son – Tuy Hoa – Quy Nhon ជាដើម។ លោកស្រី
Vu Thi Ngoc Thu អគ្គនាយិការក្រុមហ៊ុនភាគហ៊ុនសេវ៉ាកម្មពាណិជ្ជកម្ម
ទេសចរណ៍អន្តរជាតិ Vinatourist បានឲ្យដឹងថា៖
«នាទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញាឆ្នាំនេះ ពេលវេលាសំរាក់មិនច្រើនទេ មាន
អង្គភាពស្ថាប័នមានថ្ងៃសំរាកគឺថ្ងៃសុក្រតែប៉ុណ្ណោះ នាថ្ងៃសៅរ៍ គេនៅធ្វើការ
ជា ធម្មតា។ តាមការវាយតំលៃរួមថា៖ ភ្ញៀវនឹងមិនឆ្ពោះទៅបណ្ដាទួររយៈពេល
ច្រើន ថ្ងៃទេហើយជ្រើសរើសទួរទេសចរណ៍ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ និន្នាការ
បណ្ដាគ្រួសាររៀបចំទៅទេសចរណ៍ដោយខ្លួនឯងក៏បានកើនឡើងបើប្រៀប
នឹងឆ្នាំមុនៗ។ ដោយហេតុនេះ តំលៃទួរក្នុងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា
ឆ្នាំនេះមិនខ្ពស់ទេ។»
ក្រុមហ៊ុនទេសចរណ៍ Wild Lotus បាននាំចេញផលិតផលថ្មីដើម្បីទាក់ទាញ
ភ្ញៀវទេសចរដូចជាទួរនៅថៃរួមជាមួយសេវ៉ាកម្មជើងហោះហើររបស់ក្រុមហ៊ុន
អាកាសចរណ៍ Vietnam Airlines ទួរ Nanning – Zhangjiajie – Fenghuang
នៅចិន ឬ ទួរ Dubai ដោយមានសេវ៉ាកម្មសណ្ឋាគារ ៤ ផ្កាយ ប៉ុន្តែ តំលៃ
ទាបជាង ពី ៨% ដល់ ១២% បើប្រៀបនឹងក្រុមហ៊ុនទេសចរណ៍ផ្សេងៗ
ទៀត។ លោក Quach Xuan Thai នាយករងក្រុមហ៊ុនទេសចរណ៍ Wild Lotus
បានឲ្យដឹងថា៖
«ឆ្នាំនេះ បរិមាណភ្ញៀវទេសចរច្រើនជាងឆ្នាំទៅមិញ។ គេចូលចិត្តបណ្ដាទួរ
ទៅទីផ្សារប្រពៃណីដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ីនិងសឹង្ហបុរី។ ប៉ុន្តែ បណ្ដាទួរទៅ
Dubai ជប៉ុន កូរ៉េខាងត្បូងនិងជប៉ុនក៏បានកើនឡើងយ៉ាងខ្លាំងដែរ។
និន្នាការរួមគឺ ជំរុញតម្រូវការប្រកបដោយល្អប្រសើ។ ជាពិសេស នាបច្ចុប្បន្ន
មានក្រុមហ៊ុន អាកាសចរណ៍ច្រើនទើបនឹងបើកចេញជើងហោះហើរថ្មីមក
ដល់វៀតណាម ដោយ ហេតុនេះ ភ្ញៀវទេសចរណ៍មានឱកាសថែមទៀតទៅ
ទស្សនានៅកូរ៉េខាងត្បូងនិង ជប៉ុនដោយតំលៃទាប។»
ក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញាឆ្នាំ ២០១៦ ក្រុមហ៊ុនទេសចរណ៍
Vietrantour បានប្រគល់ប្រាក់ចំនួន ៥ លានដុងសំរាប់ទួរនាសរទរដូវចំនួន
៩៩៩ កាត់បន្ថយតំលៃដល់ ១ លាន ២ សែនដុងចំពោះភ្ញៀវ VIP ទៀតផង។
ដោយមានឋានៈស្ថិតក្នុងបណ្ដាក្រុមហ៊ុនទេសចរណ៍ជួរមុខរបស់វៀតណាម
Vietrantour ទទួលបានកិច្ចព្រមព្រៀងជាមួយដៃគូអាកាសចរណ៍ សេវ៉ាកម្ម
ទេសចរណ៍នៅក្នុងនិងក្រៅប្រទេស ធានាឲ្យតំលៃនៃទួរនៅឯបរទេសត្រូវបាន
រក្សាធម្មតាក្នុងទិវាបុណ្យ។ តាមគំរោង ភ្ញៀវទេសចរចុះបញ្ជីទួរទេសចរណ៍ក្នុង
ឱកាសទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា ទទួលបាន ៥០០០ នាក់៕