បង្កបង្កើនផលនៅផ្ទះរន្ទា DK1

(VOVWORLD) - បើទោះបីជាត្រូវប្រឈមនឹងព្យុះភ្លៀង កំដៅហួតហែង និងប្រភពទឹកជ្រាបទឹកប្រៃចូលក៏ដោយ ប៉ន្តែសួនបន្លែនៅមណ្ឌល សេវាកម្ម - សេដ្ឋកិច្ច - វិទ្យាសាស្ត្រ - បច្ចេកទេស ដែលត្រូវបានហៅថាផ្ទះរន្ទា DK1 នៅលើខ្ពង់រាបបាតសមុទ្រភាគខាងត្បូងវៀតណាម នៅតែលូតលាស់យ៉ាងខៀវខ្ចី។ 
បង្កបង្កើនផលនៅផ្ទះរន្ទា DK1 - ảnh 1 ផ្ទះរន្ទានីមួយៗត្រូវបានប្រើប្រាស់ ដើម្បីដាំបន្លៃបៃតង

អាស្រ័យហេតុនេះ ពេលបរិភោគអាហាររបស់កម្មាភិបាល និងយុទ្ធជននៅខ្សែត្រៀមជួរមុខនៃមាតុភូមិ មិនត្រឹមតែមានម្ហូបកំប៉ុងប៉ុណ្ណោះទេ ថែមទាំងមានបន្ថែបៃតង សាច់ជ្រូក សាច់ទា និងសាច់មាន់ផងដែរ។

មណ្ឌលផ្ទះរន្ទា DK1 បានស្ថិនៅថ្មប៉ប្រះទឹក Que Duong  Phuc Nguyen  Tu Chinh  Phuc Tan  និង Ba Ke ។ ដោយអាកាសធាតមិនអំណោយផលនោះ ការបង្កបង្កើនផល ដើម្បីផ្គត់ផ្គង់បន្ថែបៃតង សាច់ស្រស់ក្នុងពេលបរិភោគអាហារ សំដៅធានាសុខភាពជូនកម្មាភិបាល និងយុទ្ធជនកាន់តែជួបការលំបាកទ្វេដង។

ចាប់ពីឆ្នាំ ២០១៥ មក អង្គភាពនានានៅ ផ្ទះរន្ទា DK1 បានជំរុញខ្លាំងការ បង្កបង្កើនផល និងកែលម្អជីវភាពរស់នៅ។ ផ្ទះរន្ទានីមួយៗត្រូវបានប្រើប្រាស់ ដើម្បីដាំបន្លៃបៃតង ពង្រឹងសកម្មភាពនេសាទត្រី សង់ទ្រុងចិញ្ចឹមសត្វជ្រូក មាន់ និងទា សំដៅកែលម្អជីវភាពរស់នៅ និងលើកម្ពស់សុខភាពជូនកងទ័ព។

បង្កបង្កើនផលនៅផ្ទះរន្ទា DK1 - ảnh 2 បន្លែគ្រប់ប្រភេទនៅផ្ទះរន្ទា DK1

លោកវរសេនីយ៍ទោ Nguyen Van Lam មេបញ្ជាការ ផ្ទះរន្ទា DK1/20 បានឲ្យដឹងថា៖“យើងខ្ញុំបានដាំបន្លែតាមរដូវកាលនីមួយៗ ពោលគឺចាប់ពីខែមិនា ដល់ខែ មេសា អាកាសធាតុអំណោយផល ទើបយើងខ្ញុំដាំបានបន្លែគ្រប់ប្រភេទ។ រីឯរដូវនាចុងឆ្នាំវិញ យើងខ្ញុំដាំបានដំឡូង ល្ពៅ ឬស្លឹកងប់តែប៉ុណ្ណោះ។ លើសពីនេះ

ទៅទៀត យើងខ្ញុំបានស្ទួចត្រីស្រស់ៗ ដើម្បីកែលម្អជីវភាពរស់នៅជូនបងប្អូនកងទ័ពផងដែរ”។

នាបច្ចុប្បន្ន នៅលើរផ្ទះរន្ទា កេះស្នោ និងកេះប្លាស្ទិចត្រូវបានប្រើប្រាស់ ដើម្បីដាំបន្ថែជាមួយបរិមាណដី ដែលបាននាំយកមកពីដីគោក។ តាមបទពិសោធន៍របស់យុទ្ធជននៅលើផ្ទះរន្ទានេះថា ប្រភេទបន្លែដូចជា៖ វល្លិ ស្ពៅ និងស្លឹកងប់ គឺអាចលូតលាស់យ៉ាងល្អចំពោះលក្ខណៈអាកាសធាតុនៅផ្ទះរន្ទា។ ហេតុដូច្នេះហើយ ទោះបីជាមានផ្ទៃដីត្រឹម ១០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ ក៏ដោយ បន្តែសួនបន្លែនៅផ្ទះរន្ទា DK1/20 នៅកោះ Bai Ke បានផ្ដល់បរិមានបន្ថែ និងផ្លែឈើជាង ៨០ គីឡូក្រាម ជារៀងរាល់ខែដែរ។ លោកវរសេនីយ៍ឯក Pham Van Phung ប្រធានផ្នែកនយោបាយ នៃ ផ្ទះរន្ទា DK1/20 បានឲ្យដឹងថា៖

“អាកាសធាតុនៅដែនសមុទ្រ DK មានរដូវចំនួន ២ គឺរដូវ វស្សានិងរដូវប្រាំង។អាកាសធាតុមិនអំណោយផល ក្តៅហួតហែង។ រដូវវស្សាបានចាប់ផ្ដើមពីខែវិច្ឆិកាដល់ខែកុម្ភៈ ពោលគឺមានខ្យល់ព្យុះបោកបក់ជាច្រើន ហើយប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជាផលិតភាពបង្កបង្កើនផលរបស់ផ្ទះរន្ទាផងដែរ។ ទោះបីជាយើងខ្ញុំបានគ្របដណ្ដប់ការពារយ៉ាងណាក៏ដោយ ប៉ុន្តែទទួលបានបរិមាណផលត្រឹម ២០ -៣០% នៃបរិមាណដំណាំដាំដុះ ទាំង ១០០ % តែប៉ុណ្ណោះ“។

បង្កបង្កើនផលនៅផ្ទះរន្ទា DK1 - ảnh 3 ទ្រុងជ្រូកនៅផ្ទះរន្ទា DK1

ដោយមានការខិតខំប្រឹងប្រែង ច្នៃប្រឌិត ជំនះពុះពារលើអាកាសធាតុមិនអំណោយផល កង្វះផ្ទៃដីស្នាក់នៅ និងដាំដុះ ទើបកម្មាភិបាល និងយុទ្ធជននៅផ្ទះរន្ទា DK1 មានចំណីអាហារស្រស់ៗបម្រើពេលបរិភោគអាហារជាប្រចាំថ្ងៃ។

ដោយស្ថិតនៅលើតំបន់ប៉ប្រះទឹក Phuc Tan ផ្ទះរន្ទា DK1/16 ដែលជាផ្ទះរន្ទាមួយក្នុងចំណោមផ្ទះរន្ទាពី បី ដែលទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍រូបសណ្ឋានចិញ្ចឹមប្រកបដោយអនាម័យ និងគ្មានជាតិគីមី។ ការជើសរើសយកពូជសត្វដើម្បីយកមកចិញ្ចឹមក្នុងបរិយាកាសអាកាសធាតុនៅសមុទ្រពិតជាពិបាកណាស់។ បើមិនប្រុងប្រយ័ត្នតែបន្តិចបន្តួច គឺសត្វចិញ្ចឹមទាំងឡាយនឹងស្លាប់អស់។ ហេតុដូច្នេះហើយ កម្មាភិបាល និងយុទ្ធជនបានសិក្សារៀនសូត្រចំណេះដឹងអំពីការចិញ្ចឹមសត្វពីកាសែត និងវិទ្យុ និងអនុវត្តន៍បទពិសោធន៍ប្រជាប្រិយក្នុងការចិញ្ចឹមសត្វ។ វរៈសេនីយ៍ត្រី Truong Anh Dao នៅ ផ្ទះរន្ទា DK1/16 បានចែករំលែកថា៖

“យើងខ្ញុំបានដកបទពិសោធន៍ជាច្រើនតាមរយៈវិធានការប្រជាប្រៃរបស់ដូនតា ដូចជា៖ បុកខ្ទឹមស បាចកំបោរនៅតាមទ្រុងសត្វ និងគ្របដណ្ដប់ការពារកុំឲ្យខ្យល់បោកបក់ចូល។ ក្រោយមក ការងារទាំងនេះបានក្លាយទៅជាទំលាប់ ពោលគឺមិនត្រឹមតែធានាការចិញ្ចឹមសត្វពាហនៈ បក្សា បក្សីប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍហ្វុងពូជសត្វទៀតផង“។

ទោះជាផ្ទៃដីតូចចង្អៀត មិនអាចចិញ្ចឹម និងដាំដុះបានបរិមានច្រើនក៏ដោយ ប៉ុន្តែ យុទ្ធជនគ្រប់រូបនៅផ្ទះរន្ទាអាចបង្កបង្កើនផលដោយខ្លួនឯង ធានាអាហារូបត្ថម្ភគ្រប់គ្រាននៅពេលបរិភោគអាហារ។ នាបច្ចុប្បន្ននេះ នៅផ្ទះរន្ទា ពេលបរិភោគអាហារ ១០០  ភាគរយ គឺសុទ្ធតែមានបន្លែបៃតង និងសាច់ស្រស់ៗ។ ប្រការនេះបានរួមចំណែកកែលម្អពេលបរិភោគអាហារ លើកស្ទួតសុខភាព ជួយកម្មាភិបាល និងយុទ្ធជនជំនះពុះពារលើរាល់ការលំបាក់ និងកង្វះខាត ដើម្បីកាន់កាំភ្លើងយ៉ាងរឹងមាំ ការពារដែនសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ