បេះដូងក្រហមឆ្អិនឆ្អៅរបស់ប្រជានជនវៀតណាមឆ្ពោះទៅកោះសមុទ្រ
BICH NGOC -  
(VOVworld)-នៅលើទូទាំងប្រទេសវៀតណាមនាប៉ុន្នានថ្ងៃនេះ កំពុងឆ្ពោះទៅ
សមុទ្រខាងកើតដោយទឹកចិត្តនិងស្មារតីស្នេហាជាតិ។ នៅរដ្ឋធានីហាណូយ ក៏ដូចជាលើតំបន់ជាច្រើនលើទូទាំងប្រទេស បានលេចចេញចលនា ស្លៀកបង្ហាញម៉ូតអាវយឺតមានរូបទង់ជាតិព័ណ៌ក្រហមនិងផ្កាយព័ណ៌មាស។
|
យុវជនវៀតណាមសម្តែងសេចក្តីស្នេហារជាតិតាមរយៈអាវយឺត
មានរូបទង់ជាតិ(រូបថតៈ dantri.vn) |
អតិថិជនដែលទៅទិញអាវយឺតមានរូបទង់ជាតិព័ណ៌ក្រហមនេះមិនថា
អាយុ មុខរបរអ្វីឡើយ។ នោះគឺសិស្សានុសិស្ស ពលករ ដល់ជនចាស់ជរា នណាក៏យកចិត្តទុកដាក់និងទាក់ទាញ ចំពោះផលិតផលនេះ។ ជាពិសេស មជ្ឈដ្ឋានវ័យក្មេងបានពេញនិយមនឹងម៉ូតអាវយឺតនេះក្នុងរដូវក្តៅឆ្នាំ២០១៤។ សម្បីតែមិជ្ឈដ្ឋានសិល្បៈក សិក្បៈការិនីក៏ពេញចិត្តនឹងអាវយឺត នេះ ក្នុងការ
សម្តែងបទចំរៀងស្តីពីទឹកចិត្តស្នេហាជាតិ និងស្ងើចសរសើរមាតុ ប្រទេសវៀត
ណាម។ ដើម្បីទៅស្វែងរកទិញអាវយឺតនេះមិនពិបាកទេ យើងអាចដើរតាមវិថី
Nguyen Luong Bangឬ Cau Giay ឬនៅតាមបណ្តាផ្សាសម្រាប់និស្សិតគឺយើង
អាចរកទិញបានភ្លាម។នៅហាងលក់ខោអាវ១នៅវិថី Cau Giay(ទីក្រុងហា
ណូយ) បងស្រី Phuong Mai ម្ចាស់ហាងឲ្យដឹងថា៖
“អាវយឺតមានរូបទង់ជាតិគឺមិនថ្លៃទេ ហើយចំណេញក៏មិនប៉ុន្មានដែរ
ប៉ុន្តែ យើងខ្ញុំចង់លក់ឲ្យបានច្រើន ដោយសារ អាវនីមួយៗនេះដូចជាបះដូង
របស់ប្រជា ជនយើងខ្ញុំ ឆ្ពោះទៅកោះសមុទ្រ រួមចំណែកអះអាងពីមនោ
សញ្ចេតនារបស់ខ្លួន ចំពោះប្រទេសជាតិ។ អ្នកដែលទិញច្រើន យើងខ្ញុំ
បានបញ្ចុះតម្លៃខ្លាំង និងជូន បន្ថែមទៀតផង”។
នៅតាមបណ្តាផ្សារសម្រាប់និស្សិតនៅជិតមហាវិទ្យាល័យនានា
បរិយាកាសអូរ អសប្បាយជាង។ អ្នកលក់នៅទីនេះបានឲ្យដឹងថា សព្វថ្ងៃ
អាវយឺតមានរូបទងជាតិលក់ ដាចណាស់។ បង Thanh ម្ចាស់ហាងលក់ខោ
អាវ១នៅ វិថីCau Giay ឲ្យដឹងថា ជា ធម្មតា ក្នុង១ថ្ងៃគឺលក់បានអាវចំនួន១០០ ហើយអ្នកទិញភាគច្រើជាសិស្សានុ សិស្ស។ នៅពេលដែលត្រូវបានសួរថា
ហេតុអ្វីខ្លួនជ្រើសរើស ពាក់អាវមានរូបទង់ជាតិ មិត្ត Hai នៅមហាវិទ្យាល័យ
ពាណិជ្ជកម្មហាណូយ ឲ្យដឹងថា៖
“ប្អូនមានក្តីរំភើបចិត្តយ៉ាងខ្លាំងពេលដែលពាក់អាវយឺតមានរូបទង់ជាតិ
វៀត ណាម ជាពិសេសគឺប្រទេសទាំងមូលកំពុងឆ្ពោះទៅសមុទ្រខាងកើត។
អាវយឺត១ នេះ បានសម្តែងបំណងប្រាថ្នារបស់ប្អូនៗផ្ញើរជូនយុទ្ធជនដែល
កំពុងការពារកោះ សមុទ្រទាំងថ្ងៃយប់”។
|
សម្បីតែមិជ្ឈដ្ឋានសិល្បៈក សិក្បៈការិនីក៏ពេញចិត្តនឹងអាវយឺត
ក្នុងការសម្តែងបទចំរៀងស្តីពីទឹកចិត្តស្នេហាជាតិ(រូបថតៈំ dantri.vn) |
ចំពោះអតីតយុទ្ធជន ជាជនចាស់ជរា ដែលធ្លាប់ឆ្លងការតស៊ូប្រឆាំងពួក បរទេសឈ្លានពានទាំងពីរ ជាជនដែលយល់ច្បាស់ពីតម្លៃរបស់សន្តិភាព
ឯករាជ្យភាព និងជាជនដែលមិនស្តាយសាច់ស្រស់ឈាមស្រស់ ដើម្បីការ
ពារបូរណភាពដែនដី អធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេសវៀត
ណាម ពេលដែលពាក់លើ ខ្លួនអាវយឺតមារូបទង់ជាតិព័ណ៌ក្រហមនិងផ្កាយ
មាសព័ណ៌លឿងគឺអារម្មណ៍ពិសេសណាស់ ។ អ៊ុំ Nguyen Van Nam អតីត
យុទ្ធជនឃុំ Da Ton ស្រុក Gia Lam ហាណូយ បានចាត់ទុកថា៖
“ខ្ញុំរំភើបចិត្តណាស់ពាក់អាវមានរូបទង់ជាតិព័ណ៌ក្រហម។ ស្នេហាជាតិ
ណាស់! ចង់សម្តែងមនោសញ្ចេតនាជាមួយប្រទេសជាតិ។ទាំងអស់នេះ ផ្តាំ
ផ្ញើរទៅលើអា យឺត១នេះ ដើម្បីរួមដំណើរជាមួយយុទ្ធជនដែលកំពុងការពារ
កោះសមុទ្ររបស់ មាតុប្រទេស"។
លោកអ្នកនាងជាទីមេត្រី! មិនត្រឹមតែពាក់លើខ្លួនអាវយឺតមានរូបទង់
ជាតិតែ ប៉ុណ្ណោះទេ ប៉ុន្តែបង្កប់ក្នុងនេះ គឺប្រជាជនវៀតណាមកំពុងរួមចំណែក
សម្តែងនូវ មោទនភាពជាតិ។ នេះក៏ជាសារម៉ូត១ដ៏រស់រវើក ជិនស្និទ និងមាន
ការរីករាលដាលទៅដល់មនុស្សម្នាក់ៗដោយសាមញ្ញ បំផុត ស្និទស្នាលរួស
រាយបំផុត ប៉ន្តែនៅ សម្តែងបានសេចក្តីស្នេហារជាតិ និងគោរពរបស់ជនវៀត
ណាមម្នាក់ៗផងដែរ៕
BICH NGOC