(VOV)_រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ដែលទើបនឹងបានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមប្រគល់ជូនអោយសមូហភាពចំនួន៩និងបុគ្គលចំនួន១០នាក់ ដែល
មានស្នាដៃឆ្នើម ក្នុងការខំប្រឹងប្រែង ជំនះការលំបាកក្នុងជីវភាពរស់នៅ ឧស្សាព្យា
យាមពលកម្ម ច្នៃប្រឌិតថ្មី ក្លាយទៅជានារីឆ្នើម ហើយជយយឧបត្ថម្ភនារីជាច្រើន
ទៀតក្នុងសហគមន៍ ។ បណ្ដាការបរិច្ចាករបស់នារីទាំងនេះបានរួមចំណែកជំរុញ
សមភាព និងវឌ្ឍនភាពរបស់នារីវៀតណាម។
|
រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ដែលទើបនឹងបានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមប្រគល់ជូនអោយសមូហភាពចំនួន៩និងបុគ្គលចំនួន១០នាក់ |
រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ត្រូវបានប្រគល់អោយសមូហភាពនិងបុគ្គលចំ
នួន១០នាក់ដែលមានស្នាដៃឆ្នើមជាពិសេស ក្នុងការងារសង្គមកិច្ច ក្នុងរយៈពេល៥
ឆ្នាំថ្មីៗនេះ នាំមកនូវផលប្រយោជន៍ ប្រសិទ្ធិភាពខាងសេដ្ឋកិច្ច សង្គមកិច្ចសំរាប់ស
ហគមន៍ ។ ក្នុងចំណោមគំរូទាំងនេះមានលោកស្រី Nguyen Ngoc Thu អគ្គនាយិកា
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ពាណិជ្ជកម្ម សេវាកម្ម ភោជនីដ្ឋាន Lang Nuong
Nam Bo ដែលបានចាប់ផ្តើមអាជីពពីបាតដៃទទេ។ ដោយមានការប្តេជ្ញាចិត្ត និងខំ
ប្រឹងប្រែងជាច្រើន លោកស្រីបានកសាងឡើងពាណិជ្ជសញ្ញា Lang Nuong Nam Bo
ធ្វើអាជីវកម្មនៅកន្លែងចំនួន៧ បង្កើតការងារធ្វើសំរាប់មនុស្សជិត១២០០នាក់ មាន
ប្រាក់ចំណូលពី៤,៥លានដល់១០លានដុង/ខែ។ មិនគ្រាន់តែពូកែធ្វើអាជីវកម្មប៉ុ
ណ្ណោះ លោកស្រី Thu ក៏ធ្វើសកម្មភាពសម្បុរសធម៌ជាច្រើនផងដែរ។ ក្នុងរយៈពេល
៥ឆ្នាំ ក្រុមហ៊ុនបានលៃទុកទឹកប្រាក់ចំនួន១០ពាន់លានដុង (ស្មើនឹង៥០មឺនដុល្លារ
អាមេរិក) ដើម្បីធ្វើសកម្មភាពសម្បុរសធម៏ កសាងផ្ទះមេត្តាធម៌ ជួយឧបត្ថម្ភពិនិត្យ
ព្យាបាលជំងឺដោយឥតគិតថ្លៃសំរាប់ជនក្រីក្រ។រីឯ វិស្វករ អនុបណ្ឌិត Nguyen Thi
Duyen ប្រធានក្រុមប្រឹក្សា អគ្គក្រុមហ៊ុនសេវាកម្មពិគ្រោះយោបល់សំណង់វៀត
ណាម ដែលបានចូលរួមការគ្រប់គ្រងសំណង់ថ្នាក់ជាតិជាច្រើន មានការច្នៃប្រឌិតថ្មី
ជាច្រើនក្នុងការគ្រប់គ្រងអង្គភាពអាជីវកម្ម អភិវឌ្ឍន៍ផលិតកម្ម។
អ្នកវ័យក្មេងបំផុតដែលបានប្រគល់ជូនរង្វាន់នារីឆ្នាំ ២០១៥នេះគឺ វេជ្ជបណ្ឌិត
Tran Khanh Thu ប្រធានផ្នែកចំណីអាហារ មន្ទីរពេទ្យពហុព្យាបាលខេត្ត Thai Binh។
ក្នុងតួនាទីជាប្រធានផ្នែកចំណីអាហារ លោកស្រី រួមជាមួយកម្មាភិបាល បុគ្គលិក
ក្នុងមន្ទីរពេទ្យជានិច្ចកាលខំប្រឹងប្រែងរៀបចំចំណែកអាហារចំនួន២០០០ក្នុង១ថ្ងៃ
និងរៀបចំចំណែកអាហារដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រ។ ទន្ទឹមនឹងនោះ
លោកស្រីក៏ឈានទៅមុខក្នុងសកម្មភាពសម្បុរសធម៌ ហើយលោកស្រីក៏បានស្ម័
គ្រចិត្តបរិច្ចាកឈាមបានជាង៣០លើកផងដែឬ។ លោកស្រី Tran Khanh Thu បាន
ចែករំលែកថា៖
“ សកម្មភាពសម្បុរសធម៌មានអត្ថន័យជាច្រើនណាស់។ យើងខ្ញុំសម្បាយរីក
រាយណាស់ ដោយបានទៅពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជន។ ហើយខ្លួនខ្ញុំផ្ទាល់
បានស្ម័ក្រចិត្តចូលរួមការបរិច្ចាកឈាម ជួយសង្គ្រោះអ្នកជំងឺជាច្រើនដែរ។”
រង្វាន់នារីវៀតណាមមិនគ្រាន់តែលើកដម្កើងបណ្ដាបុគ្គលដែលមានការរួមវិ
ភាគទានជាច្រើនដើម្បីសហគមន៍។ លេចធ្លោគឺបណ្ដាសមូហភាព សមាជិកស
មាគមនារីនៃសមាគមធនាគារពាណិជ្ជកម្មភាគហ៊ុនយោធា។ បណ្ដាសមូហភាព
សមាជិកសមាគមនេះបានមានការផ្តើមគំនិតថ្មីជាច្រើន ក្នុងដំណោះស្រាយចំនួន
២២ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ២០១០-២០១៥ របស់ធនាគារ។ លកស្រីទាំងនេះ
ក៏ផ្តល់យោបល់ជាច្រើនសំរាប់ធនាគារ ដើម្បីនាំចេញផលិតផលសេវាកម្មនានា
សំរាប់នារីដូចជា៖សន្សំសំចៃសំរាប់កូន ពិគ្រោះយោបល់ដោយឥតគិតថ្លៃអំពីវិធី
សាស្ត្រផលិតកម្ម អាជីវកម្មសំរាប់នារីជិតពីរពាន់នាក់។ លោកស្រី Nguyen Thi
Cam Phuong អនុប្រធានសមាគមនារី សមាគមធនាគារភាគហ៊ុនយោធា បាន
អោយដឹងថា៖
“ ក្នុងសមាគមយើងខ្ញុំ នារិស្រូបយកជាង៦០%។ សកម្មភាពរបស់សមាគ
មគឺជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការងារផង និងចែករំលែកជាមួយគ្នាក្នុងជីវ
ភាពរស់នៅផង។ យើងខុំចាត់ទុកថា៖ គណៈកម្មាធិការប្រតិបត្តិត្រូវរៀបចំសកម្ម
ភាពអោយសមស្របអំពីពេលវេលា គោលបំណងរបស់បងប្អូននារី គឺទទួលបាន
ការយកចិត្តទុកដាក់ និងគាំទ្រច្រើនជាង ពីសមាជិកានានា។”
បណ្ដាសមូហភាព និងបុគ្គលដែលបានទទួលរង្វាន់នារីវៀតណាម ឆ្នាំ
២០១៥នេះ ជាបណ្ដាគំរូឆ្នើម មានការរួមវិភាគទានជាច្រើនក្នុងជីវភាពរស់នៅ
ជាសក្ខីភាពអំពីការពង្រីកប្រពៃណីនារីវៀតណាម។ លោកស្រី Nguyen Thi
Minh Huong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម សម្ព័ន្ធសមាគមនា
រីវៀតណាម បានអោយដឹងថា៖
“ រង្វាន់នារីវៀតណាមមានបទដ្ឋានជាច្រើន។ បទដ្ឋានសំខាន់បំផុតគឺការ
រួមវិភាគទានក្នុងវិស័យជំនាញរបស់បងប្អូននារី ចូលរួមសកម្មភាពផ្សេងៗដើម្បី
ការអភិវឌ្ឍន៍របស់នារី សកម្មភាពសមភាពភេទ។”
ចាប់ពីឆ្នាំ ២០០៣ដល់ឆ្នាំ ២០១៥ រង្វាន់នារីវៀតណាម ត្រូវបានប្រគល់ជូន
អោយសមូហភាពចំនួន៥៥ និងនារីចំនួន១០៤នាក់ លើគ្រប់វិស័យក្នុងជីវភាពរស់
នៅ។ បងប្អូននារីទាំងនេះ ជាគំរូនៃស្មារតីពុះពារការលំបាក មានសកម្មភាពជួយ
ឧបត្ថម្ភសហគមន៍ជាច្រើន៕