បណ្ដាគ្រួសារពិសេសនៃចំណងមិត្តភាពវៀតណាម-ឡាវ
QUOC KHANH/TO TUAN -  
(VOVWORLD) - ទទួលជួយ ឧបត្ថម្ភនិស្សិតឡាវដែលមានស្ថានភាពលំបាករៀនសូត្រនៅវៀតណាមគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីធ្វើសកម្មភាពចំនួន ៥ ក្នុងការងារកិច្ចការបរទេសប្រជាជនដែលសមាគមិត្តភាពវៀតណាម-ឡាវខេត្ត Nghe An អនុវត្ត។ រហូតមកដល់ពេលនេះ ក្រោយរយៈពេល ៥ ឆ្នាំ កម្មវិធីទទួល បានលទ្ធផលជាក់ស្តែងជាច្រើន។
បណ្ដាគ្រួសារពិសេសនៃចំណងមិត្តភាពវៀតណាម-ឡាវ (cand.com.vn) |
(VOVworld) – ជារៀលរាល់រសៀលថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ផ្ទះរបស់លោក Vi To Dinh អនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវនៅខេត្ត Nghe An (ភាគកណ្ដាល វៀតណាម) នៅក្រុមទី ១៦ សង្កត់ Truong Thi ទីក្រុង Vinh អ៊ូអរ ណែនណាន់តាន់តាប់និស្សិតឡាវដែលកំពុងរៀនសូត្រនៅបណ្ដាមហាវិទ្យាល័យក្នុងទីក្រុងមកសាកសួរសុក្ខទុកជាច្រើនកុះករ។ រហូតមកដល់ពេលនោះ គ្រួសារលោក Vi To Dinh ទទួលកូនធម៌ជានិស្សិតឡាវចំនួន ៥ នាក់ដែលមកពីខេត្ត Xiengkhuang និងខេត្ត Houaphanh។ លោក Vi To Dinh បានរៀបរាប់ថា៖
«មុនដំបូងបង្អស់គឺខ្ញុំរៀបចំបរិយាកាសជួបប្រាស្រ័យសំរាប់កូនៗដើម្បីគេ បង្កើនការប្រើប្រាស់ភាសាវៀតណាមរបស់ខ្លួន។ រីឯ កូនៗនឹងឧទ្ទេសនាមដល់ យើងខ្ញុំទំនៀមទំលាប់និងវប្បធម៌របស់ឡាវហើយរំលឹកឡើងវិញនូវប្រពៃណីរបស់ ជីដូនជីតាមុននេះ។ ដោយសារ ប្អូនៗភាគច្រើនជាកូនចៅរបស់អតីតយុទ្ធជនឬ របស់ប្រជាជនឡាវស្នេហារជាតិដែលមានមនោសញ្ចេតនាជាមួយវៀតណាម។»
ក្នុងចំណោមនិស្សិតឡាវចំនួន ៥ នាក់ដែលកំពុងជាកូនធម៌របស់លោក Vi To Dinh មានប្អូន Nalayvan និស្សិតនៅមហាវិទ្យាល័យវេជ្ជាសាស្ត្រទីក្រុង Vinh។ លោក Vi To Dinh ចាត់ទុកគាត់ជាកូនពិតរបស់ខ្លួន។ លោកបានប្រគល់ជូនឲ្យ ប្អូនកង់អគ្គិសនីឧបករណ៍សិក្សានិងកុំព្យូទ័រ laptop ដើម្បីប្អូនអាច ប្រើប្រាស់ក្នុងអំឡុង ៦ ឆ្នាំ រៀនសូត្រនៅវៀតណាម។ ប្អូន Nalayvan បានចែក រំលែកថា៖ «មកដល់វៀតណាមទទួលបានការជួយឧបត្ថម្ភពីមនុស្សដូចឪពុកម្តាយខ្លួន ខ្ញុំមានអារម្មណ៍ដូចកំពុងរស់នៅស្រុកកំណើតឡាវរបស់ខ្លួនដែរ។ ដូចគ្រួសារមួយ ដោយសារ ឪពុកម្តាយវៀតណាមជួយឧបត្ថម្ភខ្ញុំគ្រប់បែបយ៉ាង។ ក្នុងពិធីបុណ្យ ប្រពៃណីរបស់ឡាវដែលខ្ញុំមិនអាចវិលត្រឡប់មកប្រទេសវិញ ឪពុកម្តាយរៀបចំ សំរាប់ខ្ញុំទាំងស្រុង។»
ជិត ៥ ឆ្នាំអនុវត្តកម្មវិធីចង់សម្ព័ន្ធមេត្រីជាមួយនិស្សិតឡាវ គ្រួសារជា សមាជិកសមាគមមិត្តភាពវៀតណាម-ឡាវរាប់សិបគ្រួនៅទីក្រុង Vinh បានទទួល កូនធម៌ជានិស្សិតឡាវចំនួន ១៥០ នាក់។ ជាពិសេស មានគ្រួសារបានជួយឧបត្ថម្ភ និស្សិតឡាវចំនួន ៣០ នាក់ដូចជា៖ គ្រួសាររបស់លោក Bac នៅសង្កាត់ Doi Cung ឬគ្រួសាររបស់លោក Vy My Son នៅសង្កាត់ Truong Thi។ នាបច្ចុប្បន្ន បណ្ដានិស្សិតដែលបានបញ្ចប់ការសិក្សានៅវៀតណាមកំពុងកាន់ដំណែងសំខាន់ៗក្នុងក្រសួងស្ថាប័ននិងរដ្ឋាភិបាលឡាវ។ ទោះបីជាស្ថិតនៅឆ្ងាយក្តី ប៉ុន្តែ ប្អូនៗ នៅរក្សាការទាក់ទងជាមួយឪពុកម្តាធម៌នៅទីក្រុង Vinh។ ប្អូន Sivon Bunthavi ប្រធានក្រុមនិស្សិតឡាវនៅខេត្ត Nghe An បានឲ្យដឹងថា៖
«ក្នុងរយៈពេលរៀនសូត្រនិងរស់នៅក្នុងគ្រួសារវៀតណាម យើងខ្ញុំសុទ្ធតែ ទទួលបានការថែទាំពីចិត្តអស់ពីថ្លើមរបស់បណ្ដាឪពុកម្តាយនិងបងប្អូន។ ក្នុងពេលឈឺឪពុកម្តាយនាំទៅមន្ទីពេទ្យហើយថែទាំដូចកូនពិតរបស់ខ្លួន។ ក្នុងពេលដែលយើងខ្ញុំជួបការលំបាកឪពុកម្តាយធម៌សុទ្ធតែជួយឧបត្ថម្ភខាងសម្ភរៈនិងស្មារតី។»
ជាប្រចាំឆ្នាំ ខេត្ត Nghe An ទទួលបាននិស្សិតឡាវពី ៤០០ ដល់ ៦០០ នាក់មកដល់សរៀនសូត្រក្នុងមហាវិទ្យាល័យទីក្រុង Vinh មហាវិទ្យាល័យវេជ្ជាសាស្ត្រសកលវិទ្យាល័យគរុកោសល្សនិងមហាវិទ្យាល័យសេដ្ឋកិច្ចខេត្ត Nghe An ។ កិច្ចសហការរវាងមហាវិទ្យាល័យនិងគ្រួសារឪពុកម្តាយធម៌ជាជនវៀតណាម បានជួយឧបត្ថម្ភនិស្សិតឡាវជាច្រើនទទួលបានស្នាដៃល្អក្នុងការរៀនសូត្រ។ សាស្ត្រាចារ្យ បណ្ឌិត Ngo Dinh Phuong នាយករងមហាវិទ្យាល័យទីក្រុង Vinh បានឲ្យដឹងថា៖
«ជារៀលរាល់ឆ្នាំ យើងខ្ញុំធ្វើការជាមួយសមាគមមិត្តភាពវៀតណាម-ឡាវ។ សមាជិកទាំងអស់នៃសមាគមជួយឧនត្ថម្ភយ៉ាងសកម្ម។ ជាប្រចាំឆ្នាំ មានគ្រួសារ ចំនួនពី ២០ ដល់ ៣០ ទទួលកូនធម៌ជានិស្សិតឡាវ អាស្រ័យដោយលក្ខណៈ របស់គ្រួសារនិមួយៗ។»
ចលនាចងសម្ព័ន្ធមេត្រីភាពនិងទទួលកូនធម៌ជានិស្សិតឡាវដែលមានស្ថានភាពលំបាកនៅខេត្ត Nghe An បានរួមវិភាគទានល្អស្អាតស្តីអំពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវជាពិសេសក្នុងកាលៈទេសៈ ឆ្នាំ ២០១៧ វៀតណាមនិងឡាវរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត ៕
QUOC KHANH/TO TUAN