VINH PHONG -  
(VOVWORLD) /  
|
បោសសម្អាតតាមដងវិថីជាការងារលំបាកនិងគ្រោះថ្នាក់មួយពិសេសគឺចំពោះនារី។ (baohoabinh.com.vn) |
Vovworld-រំលឹកដល់ Le Thi Loan កម្មាភិបាលជាច្រើននាក់នៅក្រុមហ៊ុនសេវាកម្មសាធារណៈខ័ណ្ឌទី៣ទីក្រុងហូជីមិញបានលៃទុកឲ្យបងស្រីរាល់មនោសញ្ចេតនាស្និទ្ធស្នាលដោយសារបងស្រីមិនត្រឹមតែជាពលការិនីឧស្សាព្យាយាមចំពោះការងារប៉ុណ្ណោះទេ ថែមទាំងពូកែក្នុងការងារផ្ទះបង្រៀនកូនទៀត
ផង។ បងស្រីជានិច្ចកាលយល់ថា គ្មានការងារដែលថ្លៃថ្លា គ្មានការងារណាដែល
ថោកទាបឡើយ ឲ្យតែការងារទាំងនោះជាការងារស្មោះត្រង់គឺការងារណាក៏ល្អ
ដែរ។ ដោយហេតុនេះបងស្រីជានិច្ចកាលមោទនភាពចំពោះការងាររបស់ខ្លួន។
“ខ្ញុំចូលធ្វើការតាំងពីអាយុ១៩ឆ្នាំ។ គ្រានោះគិតថាគ្រាន់តែមួយរយៈប៉ុណ្ណោះ ពេលរៀបការហើយរកការងារផ្សេងធ្វើ។ ប៉ុន្តែបានឃើញថា ការងារនេះក៏ល្អដែរ។ ទោះបីជាការងារនឿយហត់ក្តីប៉ុន្តែមនោសញ្ចេតនាបងប្អូនរួមធ្វើការបានជួយឲ្យ
យើងបំភ្លេចការនឿយហត់ស្រឡាញការងារនេះជាង។”
ដ៏ដូចជាបងស្រី Loan ដែរ បងស្រី Nguyen Thi Hue ប្រកបការងារនេះនៅ
វ័យអាយុ២០ឆ្នាំ។ ប្រកបការងារបាន២៤ឆ្នាំទៅហើយ មានថ្ងៃអាកាសធាតុក្ដៅឡើងដល៣៩ដល់៤០អង្សាររឺពេលយប់មេឃភ្លៀងក្តី បងស្រីនៅឧស្សាព្យាយាមធ្វើដំណើររាប់សិបគីឡូម៉ែត្រដើម្បីបោសសម្អាតវិថី។ បងស្រីសប្បាយរីករាយ
បានឲ្យដឹងថា នេះជាការងារលំបាកលំប៉ិន ប៉ុន្តែបងស្រីក៏ធ្លាប់ហើយនិងកំលាំង
ចលករធំធេងបំផុតគឺប្តីកូនជានិច្ចកាលគាំទ្របងស្រី។ បងស្រី Hue បានសំណេះ
សំណាលថា៖
“ធ្វើការរួចហើយមកផ្ទះ។ ពិបាកបំផុតគឺពេលមេឃភ្លៀងពីព្រោះថាទោះបី
ជាថ្ងៃរឺយប់យើងក៏នៅលើវិថីដែរ ប៉ុន្តែនោះជាការងារដោយហេតុនេះយើងខំប្រឹង
ប្រែងសំរេច។ ក្នុងស្ថាប័នបងប្អូនក៏ជួយឧបត្ថម្ភគ្នា នៅផ្ទះមានប្តីជួយជូនកូនទៅ
រៀន ការងាររបស់ខ្ញុំមិនមានពេលវេលាជាច្រើនសំរាប់គ្រួសារឡើយ។”
ក្រុមហ៊ុនបរីស្ថាននគរទីក្រុងហូជីមិញនាបច្ចុប្បន្នមានពលករពលការិនីជាង
១៧០០នាក់ ក្នុងនោះមានពលការិនីចំនួន៣០០នាក់និងធ្វើការក្នុងបរិយាកាសបំពុលមានហានិភ័យជាច្រើន ពិសេសគឺក្នុងពេលពិធីបុណ្យនានា។ លំបាកដូច្នេះប៉ុន្តែជាមួយទឹកចិត្តស្នេហាការងារ បងស្រីនានាសុទ្ធតែសំរេចល្អភារកិច្ចដែល
បានប្រគល់និងមានការទទួលខុសត្រូវចំពើគ្រួសារ។ លោក Duong Van Hai នាយករងក្រុមហ៊ុនសេវាកម្មសាធារណៈខ័ណ្ឌទី៣បានចាត់ទុកថា៖
“ពលការិនីភាគច្រើននៅក្រុមហ៊ុនទទយលការងារដ៏លំបាកនិងបំពុលនិង
ធ្វើការនៅពេលយប់។ ពិសេសគឺក្នុងពេលបុណ្យនានា បងស្រីនានាសុទ្ធតែធានា
ល្បឿនការងារ។ ក្តីសប្បាយរីករាយបំផុតរបស់យើងខ្ញុំគឺបានឃើញវិថីនានាស្អាត
បាត ការងារប្រសិទ្ធភាព។”
ធ្វើការងារដោយសេចក្តីស្ងប់ស្ងាត់សម្អាតវិថី ការងារទោះបីជាសាមញ្ញក្តី
ប៉ុន្តែមានអត្ថន័យជាច្រើន។ ដោយការឧស្សាព្យាយាមរបស់បងស្រីនានាដែល
ក្នុងពេលភ្ញាក់ពីដំណេក ប្រជាជនទីក្រុងបានធ្វើដំណើរលើផ្លូវស្អាតបាតទាំងនោះ
ក៏ជាក្តីសុភមង្គលរបស់បងៗ បណ្ដានារីទាំងយប់ទាំងថ្ងៃស្ងប់ស្ងាត់រួមចំណែក
សំរាប់សម្រស់របស់ទីក្រុង៕
VINH PHONG
-VOVWORLD