|
បណ្ដាបទចម្រៀងស្ងើចសសើរលោកប្រធានហូជីមិញ (baicadicungnamthang.net) |
Vovworld-ចំពោះប្រជាពលរដ្ឋវៀតណាម លោកប្រធានហូជីមិញមិនត្រឹមតែ
ដាក់គ្រឹះស្ថានដឹកនាំបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិប៉ុណ្ណោះទេ ថែមទាំងជា
អគ្គមគ្គទេសជាទីស្រលាញអស់ពីចិត្តពីថ្លើមដើម្បីជនរួមជាតិសមមិត្តនិងមនុស្ស
លោកទៀតផង។ ហេតុនេះហើយការចាប់អារម្មណ៍តែងបទចំរៀងអំពីលោក
ប្រធានហូជីមិញហាក់ដូចជាមិនដែលមានពេលណាអស់ក្នុងដួងចិត្តតន្ត្រីករនៅ
គ្រប់ទិសទីនៃមាតុប្រទេសឡើយ។ បានមានបទចម្រៀងជាច្រើនស្ងើចសសើរ
លោកប្រធានហូជីមិញត្រូវបាននិពន្ធនិងក្លាយទៅជាមុខម្ហូបខាងស្មារតីមិនអាច
ខ្វះបានរបស់ប្រជាជនវៀតណាម។
មួយយប់បន្ទាប់ពីជ័យជំនះ Buon Ma Thuot, Hue, Da Nang កងទ័ពរំដោះបាន
ឈានទៅទីក្រុង Sai Gon (សព្វថ្ងៃជាទីក្រុងហូជីមិញ) អ្នកកាសែត Dang Trung បាន
និពន្ធបទកំណាព្យក្រោមចំណងជើងថា ពីទីក្រុងនេះលោកបានចេញដំណើរ។
ចៃដន្យណាស់ពេលនោះតន្ត្រីករ Cao Viet Bach បានមកលេងនិងពិភាគ្សាអំពី
កំណាព្យតូតន្ត្រីសំរាប់អំណរទិវារំដោះ។ អ្នកកាសែត Dang Trung បានជូនឲ្យតន្ត្រីករ
Cao Viet Bach បទកំណាព្យនេះនិងថ្ងៃក្រោយតន្ត្រីករ Cao Viet Bach បាននិពន្ធបទ
ចម្រៀងក្រោមចំណងជើងថា សំនៀងពីទីក្រុងមានឈ្មោះលោក។ បទចម្រៀងបាន
និពន្ធខណៈដែលលោកប្រធានហូជីមិញបានលាចាកលោកទៅហើយ ប៉ុន្តែរូបភាព
អំពីលោកនៅដិតជាប់ក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗជានិច្ច។ ចាប់អារម្មណ៍
អំពីបទចម្រៀងនេះ លោក Nguyen Huu Chau អតីតអ្នកយកព័ត៌មាននៃស្ថានីយ៍វិទ្យុ
រំដោះបានឲ្យដឹងថា៖
“អាចនិយាយបានថាបទចម្រៀងនេះគឺភ្លឺស្វាងផុលផុសណាស់ ខ្ញុំពេញចិត្ត
បំផុតនឹងពាក្យពេជ្យ ក្នុងបេះដូងនីមួយៗ ក្នុងសុប៉ិននីមួយៗ ក្នុងជីវិតនីមួយៗយើង
មានលោកអ៊ុំជានិច្ច។ ប្រការនោះបង្ហាញមហាសាមគ្គីភាពជាតិដែលលោកប្រធាន
ជានិមិត្តរូប។”
ជំនាន់វ័យក្មេងនាបច្ចុប្បន្នគ្មានឱកាសជួបមុខលោកទៀតឡើយ ប៉ុន្តែតាមរយៈ
រឿងដំណាលរបស់ជំនាន់មុនៗនិងទំព័រប្រវត្តិសាស្ត្រអង់អាចក្លាហានរបស់ប្រជាជាតិ
រូបភាពលោកប្រធានហូជីមិញបានក្លាយទៅជាស្និទ្ធស្នាលណាស់។ បទចម្រៀង
ស្ងើចសសើរលោកប្រធានហូជីមិញត្រូវបានសិល្បករវ័យក្មេង Tung Duong បាន
សម្ដែងដោយសំនៀងដ៏ពិរោះណាស់។
ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងពេលសម្ដែងបទចម្រៀងនេះ សិល្បករ Tung
Duong បានចែករំលែកថា៖
“បទចម្រៀងនេះស្និទ្ធស្នាលដែលបានសម្ដែងដោយសិល្បករសិល្បការិនីល្បី
ឈ្មោះជាច្រើន។ ខ្ញុំមោទនភាពនិងរំភើបចិត្តខណៈដែលសម្ដែងបទចម្រៀងនេះ។
ពេលនេះខ្ញុំបានខំធ្វើឲ្យថ្មីបទចម្រៀងនេះដោយចង្វាក់ថ្មីប៉ុន្តែនៅរក្សាចរិតពិសិដ្ឋក្នុង
បរិយាកាសទូលាយពេលច្រៀងស្ងើចសសើរអំពីលោកអ៊ុំហូ។”
បទចម្រៀងនីមួយៗសុទ្ធតែបង្ហាញនូវការចាប់អារម្មណ៍ដោយឡែករបស់អ្នក
និពន្ធប៉ុន្តែទាំងអស់នោះសុទ្ធតែបង្ហាញរូបភាពមនុស្សគំរូឲ្យបញ្ញានិងព្រលឹងវៀត
ណាម។ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Minh Thai បានចែករំលែកថា៖
“បណ្ដាវណ្ណកម្មស្ងើចសសើរអំពីលោកប្រធានហូជីមិញមានចរិតលក្ខណៈ
នយោបាយខ្ពស់ណាស់។ ក្នុងការស្ងើចសសើរលោកប្រធានហូជីមិញនោះក៏ជាភាព
ភ្លឺស្វាងរបស់ប្រជាជនវៀតណាម។ យើងមោទនភាពមានលោកអ៊ុំហូនិងមោទនភាព
មានតន្ត្រីករនិពន្ធបទចម្រៀងស្ដីពីលោកអ៊ុំហូពិរោះដូច្នេះ។”
រូបភាពដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ បណ្ដាបទចម្រៀងស្ដីអំពីលោកបាន
ធ្វើឲ្យជនគ្រប់រូបខិតមកជិតគ្នាដើម្បីស្រលាញគោរពរាប់អានរាល់តំលៃស្នូលនៃប្រជា
ជាតិ។ វណ្ណកម្មតូរតន្ត្រីស្ដីអំពីលោកប្រធានហូជីមិញបានបង្ហាញរូបភាពអគ្គមគ្គទេស
ដ៏មហិមារផង សាមញ្ញផង។ នេះក៏ជាមូលហេតុដែលធ្វើឲ្យផ្នែកបទចម្រៀងស្ដីអំពី
លោកបានបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏យូរអង្វែងក្នុងដួងចិត្តអ្នកស្នេហាតូតន្ត្រី៕