បណ្ដាមិត្តអន្តរជាតិរួមដំណើរជានិច្ចជាមួយនឹងការអផិវឌ្ឍន៍របស់វៀតណាម

(VOV)_ចាត់ទុកវៀតណាមជាគ្រួសារ ជាស្រុកកំណើតទីពីរ និងមានគោលបំណង
ផ្សាភ្ជាប់យូរអង្វែង។ នោះគឺជាមនោសញ្ជេតនារួមរបស់អ្នកការ​ទូតបរទេសជាច្រើន
 ពេលមកបំពេញការងារនៅវៀតណាម។ មិនគ្រាន់តែជា​ស្ពានតភ្ជាប់ចំណងមិត្តភាព
 ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ​និងប្រសិទ្ធិ​ភាពរវាងវៀតណាមជាមួយប្រទេស
ផ្សេងៗគេនៅមានបណ្ដាសកម្មភាពជាក់ស្ដែង ការគាំទ្រនិងរួមដំណើរជាមួយវៀត
ណាមទៀតផង។​

បណ្ដាមិត្តអន្តរជាតិរួមដំណើរជានិច្ចជាមួយនឹងការអផិវឌ្ឍន៍របស់វៀតណាម - ảnh 1
លោក Ted Osius ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម

          “ សួរស្ដីវៀតណាម! ខ្ញុំឈ្មោះ Ted Osius ។ សេចក្ដីសម្រេចចិត្តរបស់​ប្រធានា
ធិបតីអាមេរិក លោក Barack Obama ចាត់តាំងខ្ញុំជាឯកអគ្គរដ្ឋទូតថ្មី​របស់​អាមេរិកប្រ
ចាំនៅវៀតណាម បានប្រែក្លាយសុបិនរបស់ខ្ញុំទៅជាការពិត។ ឆ្នាំ ១៩៩៦ ខ្ញុំបាន
មានកិត្តិយសមកដល់វៀតណាមដើម្បីជួយឧបត្ថម្ភឯកអគ្គរដ្ឋ​ទូតដើមដំបូងបង្កើត
គ្រឹះដ្ឋាន​អោយទំនាក់ទំនងថ្មីរវាងប្រទេសយើងទាំងពីរ​។ ប្រទេសវៀតណាម១ដ៏រឹង
មាំ សម្បូររុងរឿង ឯករាជ្យ បាននិងកំពុងជាមិត្តរួមដំណើរមិនអាចខ្វះបានចំពោះអា
មេរិក។”

          នាខែធ្នូឆ្នាំ២០១៤ Clip ស្វាគមន៍វៀតណាម របស់ឯកអគ្គរដ្ឋទូតអាមេរិក​ 
លោក Ted Osius មុនពេលមកដល់វៀតណាមទទួលភារកិច្ច ដែល​បានចុះផ្សាយ​លើ
គេហទំព័របុគ្គល​ និងគេហទំព័ររបស់ស្ថានទូតអាមេរិកទាក់ទាញការយកចិត្តទុក
ដាក់ជាពិសេសពីសហគមន៍វៀតណាម។ 

          ចាត់ទុកខ្លួនជាមនុស្សមានមនោសញ្ចេតនាស្និទ្ធស្នាលជាមួយវៀតណាម ឯក
អគ្គរដ្ឋទូត Ted Osius បានចែករំលែកថា៖​ក្នុង​រយៈពេល​ជិត២០ឆ្នាំ​ប្រកបការងារ​នៅ
វៀតណាម ​លោកបានយល់​​បន្ថែម និងកាន់តែស្រឡាញ់ប្រទេសនេះ។ ​ពេលដែល
វៀតណាមស្នើអោយ​ភាគីអាមេរិកលុបចោលបទមិនលក់​​អាវុធសំរាប់​វៀតណាម ​
នោះ លោក Ted Osius ជាអ្នក​ដែល​គាំទ្រសំណូមពរនេះរបស់វៀតណាមយ៉ាងខ្លាំង
ក្លាបំផុត។ ​មកដល់វៀតណា​ម​ទើបបានត្រឹម​១ខែ​ប៉ុណ្ណោះ ប៉ុន្តែ លោក Ted Osius 
បានមានវត្ត​មាន​នៅគ្រប់ព្រឹត្តិការណ៍ រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រ
ក្រតីទំ​នាក់​ទំនងវៀតណាម-អាមេរិកឡើងវិញ។ស្ដីពីគោលបំណងរបស់ខ្លួនក្នុង
រយៈពេល៣​ឆ្នាំ​បំពេញបេសកកម្មការទូត​នៅវៀតណាម លោកបានអោយដឹងថា៖

          “ ខ្ញុំមានគោលបំណងជំរុញអាមេរិកក្លាយទៅជាវិនិយោគិនជួរមុខនៅវៀត
​ណាម។ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សុវត្ថិភាព
នាវាចរណ៍។ ក្រៅពីនោះខ្ញុំក៏មានគោលបំណងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអប់
រំ រវាងប្រទេសទាំងពីរ ឆ្ពោះទៅការបង្កើតមហាវិទ្យាល័យ Fulbright នៅ​វៀតណាម។ 
នេះមិនគ្រានតែជាមហាវិទ្យាល័យល្អបំផុតនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំង​ជា
មហាវិទ្យាល័យល្អបំផុតលើពិភពលោកទៀតផង។ ”

          ក៏មានមនោសញ្ជេតនាដ៏ល្អប្រសើចំពោះវៀតណាមដែរ​ ឯកអគ្គរដ្ឋទូត​បារាំង
ប្រចាំនៅវៀតណាម លោក Jean Noel Poirier  ជាអ្នកយល់ច្បាស់​នូវវប្បធម៌​វៀត
ណាម ចូលចិត្តរៀនភាសាវៀតណាម និងចាត់ទុកវៀតណាមជាគ្រួសារទី២​របស់
ខ្លួន។ លោក  Jean Noel Poirier   បានអោយដឹងថា៖

          “ និយាយដោយស្មោះត្រង់គឺ​៖​ខ្ញុំបានស្រឡាញ់វៀតណាមកាលនៅតូច​​។ ​
យាយខ្ញុំកើត​នៅទីក្រុង Da Nang និងលោកតាខ្ញុំធ្វើការនៅផ្នែក​​នាវាចរណ៍ ​ហើយ
​ទៅវិញទៅមកនៅ Sai Gon ច្រើនណាស់។ កាលនៅតូច ខ្ញុំបានឃើញ​​​វត្ថុអនុស្សា
វរីយ៍ជាច្រើនរបស់ Sai Gon ដែលបានលោកតាខ្ញុំនាំយក​មក​ ​។ ​ប្រការទាំងនេះ
បានធ្វើអោយខ្ញុំផ្សាភ្ជាប់ជាមួយវៀតណាម។”

          ក្នុងបណ្ដាសកម្មភាពការទូតរវាងប្រទេសទាំងពីរ​វៀតណាមនិង​បារាំង​
ក្នុងរយៈពេល​២ឆ្នាំកន្លងទៅ ឯកអគ្គរដ្ឋទូត Jean Noel Poirier   បានមានដំ
ណោះរទៅវិញទៅមករវាង​ប្រទេស​ទាំងពីរយ៉ាងញឹកញាប់ ដើម្បីចូលរួមព្រឹត្តិ
ការណ៍នានា។ មិនគ្រាន់តែជាភារកិច្ច​ប៉ុណ្ណោះទេ លោក Jean Noel Poirier   
 នៅលៃទុកពេលវេលា ការយកចិត្តទុក​ដាក់​របស់ខ្លួនចំពោះគំរោងការណ៍
សហប្រតិបត្តិការជាច្រើនដូចជា៖ គំរោង​ការណ៍ជួសជុលកែលំអរស្ពាន Long
 Bien បង្កលក្ខណះងាយស្រួលចំពោះ​វៀតណាមជិតដិតនឹងឃ្លាំងឯកសារ
របស់បារាំង ស្ដីពីបញ្ហាសមុទ្រខាងកើត។

          លោក Jean Noel Poirier   បានសំណេះសំណាលថា៖ ដោយបាន​រស់
នៅ​នៅ​វៀតណាមផង និងយកប្រពន្ធមានប្រភពដើមវៀតណាមផង បានជា
របៀប​រស់នៅរបស់លោកក៏មិនខុសប៉ុន្មានជនវៀតណាមទេ។ ទោះបីជាមិន
មែនជាលើកដំបូងបានទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ
ចំពោះលោក Jean Noel Poirier    បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅធ្វើ
អោយលោក​មានសេចក្ដី​សោមនស្ស​រីករាយដែរ៖

          “ ខ្ញុំបានទទួលបុណ្យតេតជាច្រើនលើកជាច្រើនសារ​នៅវៀតណាមហើយ​។
​ខ្ញុំចាត់ទុកថា៖​បុណ្យតេតជាចំណុច១​យ៉ាង​​សំខាន់​ដើម្បីអះអាងនូវអត្តសញ្ញា
ណវប្បធម៌ពិសេសដោយឡែករបស់វៀតណាម។ ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាម មនុស្សវៀតណាមទាំងអស់សុទ្ធតែមានគោលបំណង
បានត្រឡប់មកជាមួយក្រុមគ្រួសាររបស់ខ្លួន​។”

          គោរពប្រវត្តិសាស្ត្រ វប្បធម៌វៀតណាម ជារបៀបដែលបណ្ដាឯកអគ្គរដ្ឋ
ទូតនេះកំពុងអនុវត្ត។ យល់ដឹង ស្រឡាញ់វៀតណាម និងផ្សាភ្ជាប់ជាមួយវៀត
​ណាម គេកំពុងរួមចំណែកកសាងបណ្ដាស្ពានមិត្តភាពរវាងវៀតណាមជាមួយ​
ប្រទេសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ