|
សាស្ត្រចារ្សរងបណ្ឌិត Nguyen Thi Binh មហាវិទ្យាល័យពេទ្យហាណូយជាដំណាងដោយប្រធានបទស្រាវជ្រាវ (nxbctqg.org.vn) |
Vovworld-សមាជិកនៃសមូហភាពស្រាវជ្រាវរួមមានសាស្ត្រាចារ្សរងបណ្ឌិត
របស់មុខវិទ្យាជាលិកា-ភ្រូណានៃមហាវិទ្យាល័យពេទ្យហាណូយនិងមន្ទីពេទ្យភ្នែក
មជ្ឈឹម។គោលដៅនៃសមូហភាពនេះគឺស្រាវជ្រាវវិធានការព្យាបាលរបួសលើផ្ទៃ
ប្រសាទភ្នែកដោយការបង្កើតជាលិកាពីប្រភពកោសិកាដើមផ្សេងៗគ្នា ប្រសិនបើ
ត្រូវរបួសនៅភ្នែកមួយនឹងយកកោសិកាដើមពីភ្នែកដែលមិនរងរបួស ប្រសិនបើ
អ្នកជំងឺត្រូវរបួសភ្នែកទាំងសង្ខាងនឹងយកកោសិកាដើមពីមាត់។ នេះជាវិធានការថ្មី
កំពុងបានអនុវត្តលើទូទាំងពិភពលោកនិងកំពុងបានស្រាវជ្រាវជាបន្ត។ រីឯនៅវៀត
ណាមវិធានការនេះថ្មីទាំងស្រុង មិនទាន់មានអង្គភាពណាស្រាវជ្រាវនិងអនុវត្តឡើយ។ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Thi Binh មហាវិទ្យាល័យពេទ្យហាណូយដំណាងឲ្យ
សមូហភាពស្រាវជ្រាវបានឲ្យដឹងថា៖
“ការស្រាវជ្រាវរបស់យើងខ្ញុំគឺវិធានការមួយដើម្បីនាំមកពន្លឺសំរាប់អ្នកត្រូវរបួស
លើផ្ទៃប្រសាទភ្នែកដោយវិធានការទំនើបបំផុតនាបច្ចុប្បន្ន។ ប្រធានបទស្រាវជ្រាវ
របស់យើងខ្ញុំបាននាំមកឲ្យអ្នកជំងឺទទួលបានវិធានការព្យាបាលថ្មីនៅវៀតណាមនិង
វិធានការនេះហាក់ដូចជាការជួយសង្គ្រោះចុងក្រោយសំរាប់អ្នកជំងឺដែលត្រូវវះកាត់
ជាច្រើនលើកទៅហើយ។ អ្នកជំងឺបានទទួលបច្ចេកទេសថ្មីដោយមានតំលៃទាបបើ
ប្រៀបនឹងនៅឯបរទេស។”
ក្នុងដំណាក់កាលដំបូងការស្រាវជ្រាវជួបការលំបាកជាច្រើនពីព្រោះគ្មានថវិការ។
បណ្ដាសមាជិកបានរួមគ្នារួមចំណែកថវិការដើម្បីបំរើឲ្យការនិយមចូលចិត្តស្រាវជ្រាវ
វិទ្យាសាស្ត្រពីឆ្នាំ២០០៤។ដល់ឆ្នាំ២០០៧សមូហភាពទើបមានប្រភពថវិការពីក្រសួង
សុខាភិបាល បន្ទាប់នោះគឺប្រភពថវិការពីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា។ សាស្ត្រាចារ្ស
រងបណ្ឌិត Nguyen Thi Binh បានឲ្យដឹងបន្ថែមទៀតថា៖
“យើងខ្ញុំនៅជួបការលំបាកនោះគឺជាតិគីមី វត្ថុធាតុដើមមិនអាចទិញនៅវៀតណាម
បានឡើយ ប្រសិនបើផ្ញើរទិញនៅឯបរទេសគឺស្មុគស្មាញណាស់ដោយសារប្រភព
ថវិការដែលបានផ្គត់ផ្គង់មិនគ្រប់គ្រាន់ឡើយ។ ប៉ុន្តែក្នុងដំណើរការស្រាវជ្រាវយើងខ្ញុំ
បានស្វែងរកនិងជំនះពុះពាររាល់ការលំបាកនោះដើម្បីការស្រាវជ្រាវទទួលបានជោគ
ជ័យ។”
ក្រោយរយៈពេល៤ឆ្នាំស្រាវជ្រាវដល់ឆ្នាំ២០០៧ ជាលើកដំបូងសមូហភាពបាន
បង្កើតដ៏ជោគជ័យជាលិកាពីប្រភពកោសិកាដើមភ្នែករបស់ទន្សាយ។ បន្ទាប់ពីការ
បង្កើតនិងផ្សំដ៏ជោគជ័យជាលិកាសមរាប់ទន្សាយនោះ សមូហភាពបានបន្តស្រាវជ្រាវ
ដ៏ជោគជ័យលើមនុស្ស។ អ្នកជំងឺបានព្យាបាលរបួសផ្នែកដំបូងដោយវិធានការនេះនា
ដើមឆ្នាំ២០០៨។ បន្ទាប់ពីបានផ្សំ អ្នកជំងឺបានធ្វើការឡើងវិញដល់បច្ចុប្បន្ន។
ដល់ឥឡូវនេះអ្នកជំងឺចំនួន៣៧នាក់បានផ្សំជាលិកាគឺមានអ្នកជំងឺចំនួន១៥នាក់ត្រូវ
របួសភ្នែកមួយត្រូវបានផ្សំជាលិកាពីភ្នែកនៅសេសសល់ អ្នកជំងឺចំនួន២២នាក់ត្រូវរបួស
ភ្នែកទាំងពីរត្រូវបានយកជាលិកាពីមាត់ដើម្បីផ្សំ។ អ្នកជំងឺមួយចំនួនបន្ទាប់ពីបានផ្សំគឺ
លទ្ធភាពមើលបានកែលំអរ។ លោកស្រី Ho Thi Kim Thanh អនុប្រធានសហជីពទទួល
បន្ទុកកិច្ចការនារីនិងស្រាវជ្រាវវិទ្យាសាស្ត្ររបស់មហាវិទ្យាល័យពេទ្យហាណូយបានឲ្យ
ដឹងថា៖
“នេះជាប្រធានបទស្រាវជ្រាវអនុវត្តរួមផ្សំជាច្រើនរវាងវេជ្ជបណ្ឌិតជាមួយមជ្ឈមណ្ឌល
ស្រាវជ្រាវដើម្បីបង្កើតឡើងប្រភពផលិតផលប៉ុន្តែវាត្រូវសមស្របនឹងអ្នកជំងឺ។ ការរួមផ្សំ
របស់ក្រុមអ្នកស្រាវជ្រាវទោះបីជាទើបបានអនុវត្តលើក្រុមអ្នកជំងឺតូចមួយប៉ុន្តែបានបង្ហាញ
នូវតួនាទីដ៏ធំធេងនោះជាជោគជ័យជំហានដំបូង អ្នកជំងឺមួយចំនួនបានមានប្រតិកម្មសកម្ម
នាំមកនូវប្រភពពន្លឺសំរាប់អ្នកជំងឺ។”
ទន្ទឹមនឹងការស្រាវជ្រាវអំពីកោសិកាដើមដើម្បីព្យាបាលរបួសភ្នែកនោះ សមូហភាព
កំពុងបានស្រាវជ្រាវកោសិកាដើមដើម្បីព្យាបាលសំរាប់ជំងឺផ្សេងៗទៀតសំរាប់អ្នកជំងឺ។
រាល់ការរួមចំណែករបស់ក្រុមអ្នកស្រាវជ្រាវបាននិងកំពុងនាំមកនូវពន្លឺក៏ដូចជាជីវភាពល្អ
ប្រសើរជាងសំរាប់អ្នកជំងឺ៕