បណ្តែតអារម្មណ៍វៀតណាមក្នុង ម៉ូតសំលៀកបំពាក់ Chula។

Vovworld-​​​  លោកDiegoCortizas  del Valle​ចែករំលែកថា៖ “ ខ្ញុំចូលចិត្តធ្វើការនៅវៀត
ណាមណាស់។ខ្ញុំនិង ប្រពន្ឋ Laura មានកូនទាំង៣នាក់។ពួកវាសុទ្ឋតែប្រសូត្រចេញ
នៅក្រុងហាណូយ។យើងខ្ញុំទាំងអស់សុទ្ឋតែចូលចិត្តហូប​អាហារវៀតណាមណាស់
និង  ទៅទស្សនាឈូងសមុទ្រ​​​ Ha Long និងកោះ​ Cat Ba។ប៉ន្តែភាសាវៀតណាមពិបាក
និយាយ។ “
ម្ចាស់ហាងម៉ូតសំលៀកបំពាក់ ​Chula លោកDiego Cortizas  del Valle​  បានសំដែងនូវ
សេចក្តីស្រឡាញ់របស់គ្រួសារទាំងមូលសំរាប់វៀតណាម​ ជាពិសេសគឺទីក្រុងហាណូយ
ជាកន្លែងដែលលោកនិងប្រពន្ឋជានិច្ចកាលដើរចច្រប់ដើម្បីស្វែងរកគំនិតឆ្នៃប្រឌិតម៉ូត
សំលៀកបំពាក់របស់ខ្លួន។លោកចែករំលែកថា៖​​​​​   “យើងខ្ញុំមានបំណងផ្សាយសោភ័ណ្ឌ
ភាពល្អស្អាតនៃវិថីនានានៅក្រុងហាណូយចូលក្នុងរចនាម៉ូតរបស់ខ្លួន។អតិថិជននៃក្រុម
ហ៊ុន​ Chula ពីបណ្តាមិត្តភក្តិដល់ ភ្ញៀវទេសចរមកពីប្រទេសជាច្រើនសុទ្ឋតែនិយមចូល
ចិត្តខោអាវនានា ធ្វើពីសំពត់វៀតណាម​ជាពិសេសពីសំពត់ព្រែ។  “

​​​​​​​​​​​                 

​​​​​​​​                   
បណ្តែតអារម្មណ៍វៀតណាមក្នុង ម៉ូតសំលៀកបំពាក់ Chula។ - ảnh 1
រូបថត​ VOV

ជា គណះអតិថិជនរបស់ Chula បានរយះពេល៣ឆ្នាំ​  បងស្រី Carmelita ជនជាតិ​ពីលីហ្វីន
មិនលាក់លៀមបានការនិយមចូលចិត្តរបស់ខ្លួនពេលដែលនិយាយដល់ពាណិជ្ជសញ្ញា
ដែលបានជនបរទេសជាច្រើននៅក្រុងហាណូយស្គាល់ដល់។បងស្រី Carmelitaឲ្យដឹងថា៖
 “   ម៉ូតសំលៀកបំពាក់ ​Chulaមានចំណុចពិសេសដោយឡែកនិងទាក់ភ្នែកភ្ញៀវ។ ម៉ូត
សំលៀកបំពាក់ ​Chulaធ្វើពីសាច់ក្រណាត់វៀតណាមទាំងស្រុង។ដោយហេតុនេះខ្ញុំចូល
ចិត្ត វា។នៅពេលវិលត្រឡប់ទៅប្រទេសម្តងៗឬទៅទេសចរណ៍ហើយមតិភក្តិតែងតែសួរ
ខ្ញុំអំពីសំលៀកបំពាក់ Chula។   “

មិនត្រឹមតែមានសម្រាំង ម៉ូតសំលៀកបំពាក់ប៉ុណ្ណោះទេ​​ថែមទាំងផ្ទះនៅខ័ណ្ឌTay Ho ជា
កន្លែងដែលគ្រួសារDiegoកំពុងរស់នៅក៍បង្កប់សេចក្តីស្រឡាញ់វៀតណាមដែរ។Diegoបាន
ប្រើដួនស្លឹក​ កញ្ជើនិងចរបាប់ដោយលោករៀបចំទៅជាតុកៅអី១កំប្លេទទួលភ្ញៀនៅ
កណ្តាលវាលជាដើម។ប៉ុន្តែអ្វីៗទាំងអស់មិនបាននិយាយអោយអស់ដល់សេចក្តីស្រឡាញ់
របស់គូប្តីប្រពន្ឋជនជាតិអេស្ប៉ាញ់សំរាប់វៀតណាមបានឡើយ។Diegoរៀបរាប់ថា៖ “ ពិត
ទៅគឺពីទេសភាព​​  មនុស្ស​ម្ហូបអាហារ​ដល់ផលិតផលសិប្បកម្មនិងក្រណាត់វៀតណាមបាន
ផ្តល់អារម្មណ៍សំរាប់យើងខ្ញុំ។វប្បធម៌វៀតណាមបានស៊ីជំរៅក្នុងអារម្មណ៍យើងខ្ញុំហើយ។ទោះបីជាវៀតណាមស្ថិតនៅទ្វីបអាស៊ីនិង អេស្ប៉ាញ់នៅទ្វីបអឺរ៉ុបក្តីប៉ន្តែប្រទេសយើងទាំង​២មានចំណុចស្រដៀងដូចគ្នាជាច្រើន។នោះគឺភ្លេង Flamenco មានចំណុចប្រហាក
ប្រហែល Ca tru វៀតណាម។    “

សំលេងម៉ូតសំលៀកបំពាក់ពហុពណ៌ជាសម្រាំងដែលនាយកក្រុមហ៊ុនChulaទើបនឹងបាន
បង្ហាញមុខ។ក្នុងឱកាសនេះលោកDiegoបានឧទ្ទេសនាមការកូប្លង់ពហុពណ៌វប្បធម៌​ អឺរ៉ុប
មាន​និង​អាមេរិកឡាទិនក៍មានដែរ។ការដែលអាវផាយ វៀតណាមត្រូវបានឧទ្ទេសនាម
ក្នុងចង្វាក់ភ្លេង​ Ca truបាននាំទស្សនិកជនអឺរ៉ុបមកដលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ