(VOVworld)-បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong នៅឃុំ Can Chu Phin ស្រុក Meo
Vac ខេត្ត Ha Giang គឺមកដល់មុនបុណ្យចូលឆ្នាំប្រពៃណីវៀតណាម១ខែ។ ជនជាតិ
Mong ទទួល បុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៦ខែទី១១តាមច័ន្ទគតិនិងអូសបន្លាយ
ក្នុងរយៈពេល ១០ថ្ងៃ។ នៅក្នុងអំឡុងពេលនេះ ជនជាតិ Mong មិនទៅស្រែចំការ
ទេ ហើយនាំគ្នា សម្តែងសិល្បៈនិងលេងកំសាន្ត។ ក្នុងបរិយាកាសសប្បាយរីករាយ
នៃសូរសម្លេងខេន សូរសម្លេង គងឃ្មោះ មនុស្សម្នាពីចាស់ដល់ក្មេងស្លៀកសម្លៀក
បំពាក់ស្អាតៗទៅដើរលេងបុណ្យចូលឆ្នាំថ្មី។
|
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong
នៅស្រុក Meo Vac |
ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ នៅឃុំ Can Chu Phin គ្រួសារជនជាតិ Mong ទាំងអស់ គ្នាបានត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្លួន។ លោក Tho Mi Tha
នៅភូមិឃុំ Can Chu Phin ឃុំ Can Chu Phinបានឲ្យដឹងថា៖
“ចូលឆ្នាំគឺដើរលេងនិងទៅសាកសួរសុខទុក្ខសាច់ញាត្តិមិត្តភក្តិតែប៉ុណ្ណោះ។ ធ្វើការពេញមួយឆ្នាំហើយ ដល់ចូលឆ្នាំថ្មីត្រូវសម្រាក។ ហើយគ្រួសារក៏បានត្រៀម រៀបចំមុននេះ១០ថ្ងៃ។ចាប់ពីថ្ងៃទី២០ខែទី១១តាមច័ន្ទគតិគឺត្រូវត្រៀមរៀបចំចំណី
សម្រាប់គោ ជ្រូកនិង អុស។ មុនចូលឆ្នាំ១សប្តាហ៍ គឺត្រូវទៅផ្សារទិញប្រដាប់ ប្រើ ប្រាស់និងសម្លៀកបំពាកថ្មី ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទាំងក្មេង និង
យុវជនប្រុសស្រី សុទ្ធតែចូលចិត្តស្លៀកសំលៀកបំពាក់ថ្មីរបស់ជនជាតិខ្លួន”។
បរិយាកាសអូរអបំផុតគឺនៅប្រជុំផ្សារចុងសប្តាហ៍។ប្រជុំផ្សារនាពេលគៀក ចូលឆ្នាំថ្មីគឺមនុស្សម្នាមកលក់ទិញច្រើនណាស់។ ហាងណាក៏ពេញទៅដោយ
មនុស្ស។
|
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ Mong |
មុខទំនិញដែលបានជនជាតិ Mong ជ្រើសរើសច្រើនបំផុតគឺខោអាវ សាច់
ជ្រូក ទឹកត្រី អំបិល ឬស្ករ។ តាមពួកគេថា សន្សំសំចៃពេញមួយឆ្នាំហើយដល់ចូល ឆ្នាំក៏ត្រូវទិញរបស់របរ ទោះបីតិចឬច្រើនក៏ដោយដើម្បីសែនដូនតា។ លោក Sung
Mi Tu ម្ចាស់ហាងលក់ខោអាវបានឲ្យដឹងថា៖
“ជាធម្មតាខ្ញុំយកតែ១០០អាវទៅលក់ប៉ុណ្ណោះ ប៉ុន្តែដល់ពេលចូលឆ្នាំគឺត្រូវ
យក ទៅដល់២០០អាវទើបគ្រប់។ បងប្អួនមាមីងស្លៀកពាក់យ៉ាងស្អាត។ ហើយ
ក្នុង ឱកាសចូលឆ្នាំថ្មីគឺលក់ដាច់ជាងធម្មតា”។
បន្ទាប់ពីបានទិញមុខទំនិញចាំបាច់សម្រាប់ប្រើប្រាស់ក្នុងរយៈពេល១០ថ្ងៃ
ចូលឆ្នាំថ្មីរួចរាល់ ហើយគ្រួសារនីមួយៗបានចាប់ផ្តើមការតែងលំអផ្ទះសំបែង។
លោក Tho Mi Tha បានឲ្យដឹងថា៖
“ប្រដាប់ប្រើប្រាស់ដូចជា ចបកាប់ កាំបិត ប៉ែលក៏ត្រូវសម្រាកដែរ ដោយ
សារពួកវាបានធ្វើការងារជាមួយយើងពេលមួយឆ្នាំហើយ ដូច្នេះ ចូលឆ្នាំពួកវាក៏
ត្រូវសម្រាកដែរ។របស់របរទាំងអស់នេះត្រូវបានបិទក្រដាសជិតនា យប់ថ្ងៃទី
៣០។ សម្បីតែម៉ូតូក៏ដូចគ្នាដែរ”។
ចូលឆ្នាំរបស់ជនជាតិ Mong មានមុខម្ហូបចំនួន៣ដែលមិនអាចខ្វះបានឡើយ
នោះគឺសាច់ ស្រា និងនុំធ្វើពីពោធ។ នាយប់ថ្ងៃទី៣០ ផ្ទះណាក៏សែនដូនតា ដោយ
ជ្រូកមួយក្បាល មាន់ឈ្មោលនៅរស់មួយក្បាល ដើម្បីបួងសួងសូមអាកាស ធាតុ
អំណោយផល សូមឲ្យសមាជិកក្នុងគ្រួសារមានសេចក្តីសុខស្រឡាញ់រាប់អានគ្នា។ដល់ព្រឹកព្រលឹមថ្ងៃទី១ចូលឆ្នាំ ដំបូងឡើយជនជាតិ Mong បាន ទៅទ្រុងគោ ជ្រូក
មាន់ ដើម្បីហៅព្រលឹងពួកវាមកទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ។
ជនជាតិ Mong រួសរាយរាក់ទាក់ជាមួយភ្ញៀវណាស់។ តាមពួកគេថា ពេល
ចូលឆ្នាំមានមិត្តភក្តិ បងប្អូនមកទទួលបុណ្យចូលឆ្នាំថ្មីជាមួយគ្រួសារ និងជូន
ពរគ្នាទៅវិញទៅមក គឺឆ្នាំនោះម្ចាស់ផ្ទះនឹងទទួលបានលាភច្រើន។ បុណ្យចូលឆ្នាំថ្មីក៏ជាពេលវេលាសម្រាប់កំលោះក្រមុំជនជាតិ Mong មានឱកាសជួបគ្នាផង
ដែរ៕