បេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ដែលបានអង្គការ UNESCO ទទួលស្គាលមានវិសាលភាពធំជាងគេនៅភាគខាងជើង - កណ្ដាល - ខាងត្បូងនៃប្រទេសវៀតណាម
(VOVWORLD) - ក្រោយរយៈពេល១២ឆ្នាំ ដែលភ្លេងរាជវាំង Hue ជាបេតិកភណ្ឌដំបូងត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី (ឆ្នាំ ២០០៨) រហូតមកដល់ពេលនេះ វៀតណាមមាន តំបន់បេតិកភណ្ឌសរុបចំនួន ១៣ ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃពិភពលោក។ ប្រការដែលពិសេសនោះគឺ តំបន់ទាំង ៣នៃភាគខាងជើង - កណ្ដាល - ខាងត្បូងវៀតណាម សុទ្ធតែមានបេតិកភណ្ឌត្រូវបានចុះបញ្ជីដោយមានវិសាលភាពបេតិកភណ្ឌខុសៗគ្នា។
សិល្បករសម្តែងនៅមហោស្រពសិល្បៈច្រៀងចម្រៀង Tay-Nung-Thai ទូទាំងប្រទេសលើកទី ៦ ឆ្នាំ ២០១៨ នៅខេត្ត Ha Giang
|
បេតិកភណ្ឌថ្មីបំផុតរបស់វៀត ណាមត្រូវបានអង្គការ UNESCO ចុះក្នុង “បញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃពិភព លោក” ហើយក៏ជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌចំនួនពីរ ដែលមានវិសាលភាពធំជាងគេនៅភាគខាងជើង នោះគឺជាពិធី អនុវត្តន៍ ចម្រៀង Then របស់ជនជាតិ Tay, Nung, Thai ផងដែរ។ បេតិកភណ្ឌទាំងនេះត្រូវបានចុះបញ្ជីនៅឆ្នាំ ២០១៩ ដែលមានបេតិកភណ្ឌជាច្រើនរួមមានខេត្តភាគខាងជើងចំនួន ១១។ សំណុំឯកសារវិទ្យាសាស្ត្រការអនុវត្តន៍ចម្រៀង Then របស់ជនជាតិ Tay, Thai, Nung ពិពណ៌នាថា នេះគឺជាការអនុវត្តពិធីសាសនាដែលមិនអាចខ្វះបាននៅក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Tay, Nung, Thai នៅវៀតណាមផងដែរ។ ការអនុវត្តន៍ពិធីនេះបានបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់មនុស្សជាមួយមនុស្ស ពិភពធម្មជាតិនិងចក្រវាល។ ពិធីអនុវត្តន៍ចម្រៀង Then បានចាប់ផ្តើមពីទំនៀមទម្លាប់វប្បធម៌ រហូតដល់ឧបករណ៍ភ្លេងរបាំនិងតន្រ្តី។ ការអនុវត្តចម្រៀង Then ត្រូវបានមរតកដោយផ្ទាល់មាត់ ដែលបង្ហាញពីការបន្តរវាងពីជំនាន់មួយទៅជំនាន់មួយ ដែលក្នុងនោះគ្រូបង្រៀងចម្រៀង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរជំនាញនិងរូបមន្តពាក់ព័ន្ធ។ លោកគ្រូ La Viet Manh ជាគ្រូល្បីឈ្មោះម្នាក់នៅខេត្ត Lang Son បានចែករំលែកថា៖ “ខ្ញុំច្រៀងចម្រៀង Then បុរាណបែបនេះ ដើម្បីបន្តជាស្ពានតភ្ជាប់សម្រាប់មនុស្សវ័យចំណាស់អាចរស់នៅបានយូរ។ ខ្ញុំបានរៀនច្រៀងចម្រៀង Then តាំងពីជំនាន់ដូនតាមកម្លេះ។ ចម្រៀង Then បុរាណគឺមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Tay និង Nung នៅខេត្ត Lang Son។ ពោលគឺ វាចាក់ឫសយ៉ាងជ្រៅចូលក្នុងឈាមរបស់ប្រជាជនខេត្ត Lang Son តែម្តង។ ទំនុកចម្រៀង Then ពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយណែនាំឱ្យប្រជាជនរស់នៅប្រកបដោយគុណធម៌ សន្តិភាពនិងភាពស្មោះត្រង់ផងដែរ”។
មហោស្រពសិល្បៈ Don ca tai tu នៅទីក្រុង Can Tho នាឆ្នាំ ២០១៩ |
ត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ២ ឆ្នាំមុនពេលពិធីអនុវត្ត ន៍ចម្រៀង Then របស់ជនជាតិ Tay, Nung, Thai, ចម្រៀង Bai Choi នៃភាគកណ្តាលវៀតណាម គឺជាបេតិកភ័ណ្ឌដែលមានវិសាលភាពធំជាងគេនៅភាគកណ្តាល វៀតណាម ដោយមានខេត្ត / ក្រុងចំនួន ៩ ស្ថិតក្នុងវិសាលភាពនៃបេតិកភណ្ឌរួមមានខេត្ត Quang Binh, Quang Tri, Thua Thien Hue, Da Nang, Quang Nam, Quang Ngai, Binh Dinh, Phu Yen និង Khanh Hoa។ យោងតាមឯកសារវិទ្យាសាស្ត្រសិល្បៈចម្រៀង Bai Choi បានកើតចេញពីប្រជាប្រិយ និយាយសំលេងរបស់ប្រជាជនភាគច្រើន បម្រើដល់ប្រជាជននិងហើយត្រូវបានប្រជាជនមរតកនិងវិវត្តទៅជាប្រភេទល្ខោនប្រជាប្រិយវិសេសវិសាលនៃភាគកណ្តាល។ ថ្លែងក្នុងពិធីទទួលការចុះឈ្មោះនៃសិល្បៈ Bai Choi ដែលជាបេតិកភណ្ឌវប្បធម៌អរូបី (នាខែឧសភា ២០១៨) នៅទីក្រុង Quy Nhon ខេត្ត Binh Dinh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាក់ថា Bai Choi គឺជាសិល្បៈទូទៅ មានការច្នៃប្រឌិតនិងលក្ខណៈកម្សាន្តខ្ពស់ រួមផ្សំទាំងតន្ត្រី កំណាព្យ ការសម្តែង គំនូរនិងអក្សរសិល្ប៍ទៀតផង៖ “ការច្រៀង Bai Choi គឺដើម្បីចែករំលែកនូវអារម្មណ៍ ចំណេះដឹងនិងបទពិសោធន៍ក្នុងជីវភាពរស់នៅ។ ស្តាប់ Bai Choi គឺដើម្បីបណ្ដុះនូវសេចក្តីស្នេហាចំពោះស្រុកកំណើតនិងប្រទេសជាតិ។ រីករាយជាមួយ Bai Choi គឺជាការរិះគន់ទម្លាប់អាក្រក់ ធ្វើឱ្យរីកស្រស់ស្រាយក្នុងអារម្មណ៍និងខិតខំឲ្យជីវិតកាន់តែប្រ សើរឡើង។ មិនសូវមានប្រភេទសិល្បៈណាដែលមានទាំងការច្នៃប្រឌិតផងនិងការកម្សាន្ត ផង ហើយមានការផ្សារភ្ជាប់មនុស្សដូចទៅនឹង Bai Choi នេះទេ”។
ជាបេតិកភ័ណ្ឌវប្បធម៌អរូបីដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីក្នុងឆ្នាំ ២០១៣ សិល្បៈ Don ca tai tu មានវិសាលភាពគ្របដណ្តប់ស្ទើរតែទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស ដែលមានខេត្ត/ក្រុងចំនួន ២១។ នេះជាប្រភេទសិល្បៈប្រជាប្រិយដ៏វិសេសវិសាលមួយ ដែលបង្កើតឡើងដោយផ្អែកលើតន្ត្រីពិធីបុណ្យ តន្ត្រីបុរណរាជវាំង រួមទាំងភ្លេងពិរោះៗ នៃចម្រៀងប្រជាប្រិយភាគកណ្តាលនិងចម្រៀងប្រជាប្រិយភាគខាងត្បូង។ Don ca tai tu តំបន់ភាគខាងត្បូងគឺជាការរួមបញ្ចូលគ្នានៃសម្លេងទំនុកច្រៀងនិងរបាំ ដែលឆ្លុះបញ្ចាំងពីភាពស៊ីចង្វាក់នៃវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម ទន្ទឹមនឹងនាំមកនូវចរិតលក្ខណៈរបស់ប្រជាជននៅភាគខាងត្បូង - ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ ប្រភេទសិល្បៈដ៏វិសេសវិសាលនេះ មិនត្រឹមតែដើរតួនាទីពិសេសក្នុងជីវភាពវប្បធម៌និងខាងព្រលឹងវិញ្ញាណរបស់ប្រជាជន នៅភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជនវៀតណាមផងដែរ។ ជាពិសេស បង្កើតឡើងភាពសម្បូរបែបនៃវប្បធម៌ជាតិនិងវប្បធម៌មនុស្ស។ ដោយលក្ខណៈវិសេសវិសាលដោយឡែករបស់ខ្លួន Don ca tai tu កាន់តែបង្ហាញពីភាពរឹងមាំនិងការទាក់ទាញយ៉ាងខ្លាំងរបស់ខ្លួន ចំពោះសាធារណៈជនជាពិសេសគឺស្រទាប់យុវជន។ សិល្បករវ័យក្មេង Dang Hong Truc ដែលធ្លាប់ទទួលរង្វាន់ A នៅមហោស្រព “Don ca tai tu ចម្រៀងប្រជាប្រិយភាគខាងត្បូង” ឆ្នាំ ២០១៩ បានចែករំលែក ថា៖ “Don ca tai tu ហាក់ដូចជាផ្នែកមួយនៃជីវិតរបស់ខ្ញុំអញ្ជឹង។ ទោះបីជាមានមនុស្សជាច្រើនបាននិយាយថា ខ្ញុំច្រៀងប្រភេទចម្រៀងនេះមិនសូវបានគេចាប់អារម្មណ៍នោះទេ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា វាមានថាមពលខាងវិញ្ញាណដ៏អស្ចារ្យណស់សម្រាប់រូបខ្ញុំ”។
ក្រៅពីបេតិកភណ្ឌទាំង ៣ ដូចដែលបានលើកឡើងខាងលើ វៀតណាមមានតំបន់បេតិកភណ្ឌចំនួន ១០ ផ្សេងទៀតដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីផងដែរ។ ការដែលមានបេតិក ភណ្ឌជាច្រើនបានបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃប្រជាជាតិវៀតណាម ការរួបរួមគ្នានៃសហគមន៍ ការគោរពភាពសម្បូរបែបប្បធម៌ ការជំរុញការសន្ទនារវាងបុគ្គលនិងសហ គមន៌ សេចក្តីស្រឡាញ់និងសេចក្តីសប្បុរសដោយអនុលោមតាមគោលការណ៍និងគោលបំណងនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការ UNESCO៕