ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។
To Tuan -  
(VOV) /  
|
ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ |
VOV-កន្លែងទស្សនាដើមដំបូងដែលភ្ញៀវទេសចរណ៍បរទេសជ្រើសរើសក្នុង
ពេល មកទស្សនាហាណូយគឺជាមណ្ឌលវិថីបុរាណរួមមានបណ្ដាវិថី Ta Hien-
Luong Ngoc Quyen-Hang Bac-Ma May ជាកន្លែងដែលមានភោជ្ជនីយដ្ឋាន
សណ្ឋាគារ ជាច្រើន។ បណ្ដាអ្នកបើក Taxi នៅក្រុងហាណូយបានប្រាប់ថា ពាក្យ
ចំនួន២ម៉ាត់ដែល ភ្ញៀវទេសចរណ៍បរទេសនិយាយច្រើនបំផុតក្នុងពេលជិះ
រថយន្តរបស់គេគឺ “bia hoi” (ប៉ីយែ) និងជូលកាលភ្ញៀវបានសំណូមពរអ្នកបើកបរ
នាំគេមកបណ្ដាហាង លក់ប៉ីយែនៅកន្លែងកាច់ជ្រុងរវាងវិថី Ta Hien – Luong
Ngoc Quyen (រឺដែល ហៅ ថាកាច់ជ្រុងបែកជាបួនអន្តរជាតិ)។ ប៉ីយែនៅទីនេះត្រូវ
បានកត់នៅក្នុងសៀវភៅ ណែនាំភ្ញៀវទេសចរណ៍មកវៀតណាមជាច្រើន និងត្រូវ
បានទីភ្នាក់ងារទូរទស្សន៍ល្បីឈ្មោះរបស់អាមេរិក (CNN) ធ្វើបទយកការណ៍
ឧទ្ទេសនាម។ នេះក៏ជាកន្លែងដែលមានហាងលក់ប៉ីយែច្រើនបំផុត។ នោះគឺ
ហាងលក់ប៉ីយែ Hai Loan (នៅវិថី Luong Ngoc Quyen) Coolbeer Ngoc Anh (ផ្ទះ
លេខ២០វិថីTa Hien) Coolbeer Thanh Thuy (ផ្ទះលេខ១៨វិថីTa Hien) ជាដើម។ បណ្ដាហាងលក់ប៉ីយែនេះចាប់ពីពេលរសៀលដល់រាត្រីជានិច្ចកាលមានភ្ញៀវដ៏
អូអរ។លោក ស្រី Nguyen Thi Lan ម្ចាស់ហាងលក់ប៉ីយែ Hai Loan បានឲ្យដឹងថា៖
“ខ្ញុំលក់ប៉ីយែតាំងពីឆ្នាំ២០០៣មក ប៉ុន្តែពេលនោះមិនមានភ្ញៀវបរទេសច្រើន
ឡើយ។ ពីឆ្នាំ២០០៥មកមានភ្ញៀវបរទេសជាច្រើន។ ប៉ីយែនៅទីនេះថោកនិងបរិយាកាសសប្បាយដូច្នេះអ្នកភ្ញៀវជាច្រើនពេលមកវៀតណាមមកទស្សនា
ហាណូយច្រើនតែមកវិថីបុរាណនិងរកមកហាងលក់ប៉ីយែរបស់យើងខ្ញុំ។”
|
ហាងលក់ប៉ីយែ Hai Loan (នៅវិថី Luong Ngoc Quyen) |
Jame យុវជនអៀកឡង់ម្នាក់ទើបនឹងបានមកដល់ទីក្រុងហាណូយត្រូវបានមិត្តភ័ក្តនាំមកពិសារប៉ីយែនៅកាចជ្រុងបែកជាបួនអន្តរជាតិបានឲ្យដឹងថា តាម
ពិតអង្គុយនៅទីនេះមានការចាប់អារម្មណ៍ដោយឡែក។ អង្គុយពិសារប៉ីយែផង និយាយលេងជាមួយមិត្តភ័ក្តផងនិងបានទស្សនាបរិយាកាសអូអរនិងចរន្ត
មនុស្សទៅវិញទៅមកនៅមណ្ឌលវិថីបុរាណនេះផង។ រីឯ Mardoch Sam ជា
យុវជនអង់គ្លេសម្នាក់ដែលបានរស់នៅវៀតណាមប៉ុន្មានឆ្នាំកន្លងមកថា ទោះបី
បានមកដល់ទីនេះច្រើនលើកក្តីប៉ុន្តែបងជានិច្ចកាលនិយមចូលចិត្តពីព្រោះ
បរិយាកាសរស់នៅនៅទីនេះផ្លាស់ប្តូរជាប្រចាំ គ្មានថ្ងៃណាដូចថ្ងៃណាឡើយ។ ទោះបីភាសាវៀតណាមមិនចេះបានច្រើនក្តីបងនៅតែខំប្រឹងប្រែងបង្ហាញនូវ
មនោសញ្ជេតនាថា៖
“ខ្ញុំចូលចិត្តពិសារប៉ីយែ ខ្ញុំពិសារប៉ីយែនៅទីនេះបានច្រើនឆ្នាំទៅហើយ។
ប៉ីយែនៅទីនេះតំលៃថោកនិងឆ្ងាញ់ទៀតផង។”
ត្រូវនឹងអត្ថន័យកាច់ជ្រុងបែកជាបួនអន្តរជាតិ ពីព្រោះមកទីនេះមានភ្ញៀវ
បរទេសគ្រប់ជនជាតិ គ្រប់សមាសភាពគ្រប់ព៌ណសម្បុរ។ បណ្ដាភ្ញៀវបរទេស
បានអង្គុយរួមគ្នានិយាយជជែកដ៏សិប្បាយ។ យើងខ្ញុំបានជួបភ្ញៀវបរទេសមួយ
នាក់អង្គុយអានសៀវភៅផងពិសារប៉ីយែផង។ ចៃដន្យណាស់បានដឹងថាលោក
ជាសាស្ត្រាចារ្សស្រាវជ្រាវអំពីម្ហូបអាហារមកពីកាណាដា។ ក្នុងរឿងនិយាយជា
មួយយើងខ្ញុំ សាស្ត្រាចារ្ស Ronald Ernest Subden សិប្បាយរីករាយឲ្យដឹងថា៖
“ខ្ញុំបានស្គាល់ដល់កន្លែងនេះដើម្បីពិសារប៉ិយែដោយសារសៀវភៅណែនាំ
អំពីទេសចរណ៍មួយ។ ខ្ញុំមានការចាប់អារម្មណ៍ណាស់អំពីកន្លែងនេះ ពិសេសគឺទេសភាពផ្លូវវិថីនៅទីនេះ។ អ្វីៗទាំងអស់ហាក់ដូចជាងាយស្រួលនិងជិតស្និទ្ធ
ណាស់។”
បណ្ដាហាងលក់ប៉ីយែនៅមណ្ឌលវិថីបុរាណហាណូយអូរអរចាប់ពីពេល
រសៀល។ ដល់ពេលរាត្រីភ្ញៀវបរទេសបានហូរមកកន្លែងនេះកាន់តែច្រើន។
ភាពជិតស្និទ្ធសាមាញ្ញនៅបណ្ដាហាងលក់ប៉ីយែវិថីបុរាណបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសយ៉ាងពិតប្រាកដក្នុងពេលមកដល់ក្រុងហាណូយ៕
To Tuan
-VOV