ប្រជាពលរដ្ឋវ័យក្មេងរបស់ទីក្រុងនាពេលបច្ចុប្បន្ននេះ: ចិញ្ចឹមបីបាច់បំណងប្រាថ្នារួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - ទីក្រុងហូជីមិញត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមនៃចលនាត្រួសត្រាយផ្លូវជាច្រើន មិនត្រឹមតែសម្រាប់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រទេសទាំងមូល ហើយក៏ជាទីកន្លែងដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់យុវជនជាច្រើនជំនាន់ទាំងក្នុងអតីតកាលនិងបច្ចុប្បន្នទៀតផង។ រួមដំណើរការជាមួយការអភិវឌ្ឍទីក្រុង បន្តប្រពៃណីរបស់យុវជន Saigon - Cho Lon - Gia Dinh មានសមាជិកសហជីពនិងយុវជនជាច្រើនជំនាន់ ដែលបានចិញ្ចឹមបីបាច់បំណងប្រាថ្នានិងបានរីកធំធាត់លើវិស័យជាច្រើន រួមវិភាគទានជាប្រភពធនធានមនុស្សមានសារៈសំខាន់សម្រាប់ភាពរុងរឿងរបស់ទីក្រុងនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម។

ប្រជាពលរដ្ឋវ័យក្មេងរបស់ទីក្រុងនាពេលបច្ចុប្បន្ននេះ: ចិញ្ចឹមបីបាច់បំណងប្រាថ្នារួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1Tran Dang Van Tai ព្យាយាមគាំទ្រការងារប្រឆាំងជំងឺរាតត្បាតក្នុងទីក្រុង  Thu Duc  បន្ទាប់ពីប្រឡងបញ្ចប់វិទ្យាល័យ

រំលឹកដល់ជំនាន់យុវជន ក្នុងមរតកសាសសន៍របស់លោកប្រធានហូជីមិញ លោកបានណែនាំនិងក្រើនរំលឹកដល់សមាជិកសហជីពនិងយុវជនបន្តមរតកនៃបុព្វហេតុកសាងសង្គមនិយម។ ប្រសាសន៍នេះ គឺតែងតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យុវជននៃប្រទេសជាតិនិយាយរួមនិង យុវជនទីក្រុងហូជីមិញនិយាយដោយឡែក។ នៅដំណាក់កាលនីមួយៗនៃការអភិវឌ្ឍន៍ទីក្រុងហូជីមិញ យុវជនរបស់ទីក្រុងតែងតែសកម្ម ចូលរួមគ្រប់ការងារលំបាក ទទួលខុសត្រូវក្នុងការកសាង និងការពារទីក្រុង។ ក្នុងសម័យសង្រ្គាមតស៊ូ នោះគឺបាតុកម្ម ចុះតាមផ្លូវតវ៉ាប្រឆាំងសង្រ្គាម ប្រឆាំងអាណានិគមនិយម និងចក្រពត្តិនិយម ចលនា “ច្រៀងជូនជនរួមជាតិរបស់យើង”... ដែលពោរពេញដោយស្មារតីបដិវត្តន៍ដ៏ពុះកញ្ជ្រោលរបស់យុវជន។ ទាល់តែប្រទេសជាតិបានឯកភាព ជំនាន់យុវជននេះបំពាក់នូវទឹកចិត្តយុវជន ចូលរួមយ៉ាងក្លៀវក្លាក្នុងចលនាពលកម្ម ផលិតកម្ម  កសាងតំបន់សេដ្ឋកិច្ចថ្មី សាងសង់ផ្លូវ សាងសង់រោងចក្រ កសិដ្ឋាន ចូលរួមថែរក្សាព្រំដែននិងអនុវត្តន៍កាតព្វកិច្ចអន្តរជាតិ។ យុវជនរបស់ទីក្រុងក៏ជាអ្នកត្រួយត្រាយក្នុងការផ្តើមអាជីវកម្ម រួមចំណែកជាមួយទីក្រុងដើម្បីបង្កើតសមិទ្ធិផលដ៏ធំធេង សារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងដំណើរការផ្លាស់ប្តូរថ្មី (Doi moi)។

បច្ចប្បន្ននេះ យុវជនទីក្រុងហូជីមិញ រឹតតែបញ្ជាក់អំពីបេសកកម្មនៃការទទួលមរតកប្រវត្តិសាស្ត្រ បន្តប្រពៃណីរបស់ជីដូនជីតាក្នុងការសិក្សានិងក្នុងពលកម្ម។ ចលនាស្ម័គ្រចិត្តដ៏ធំជាច្រើនរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមពីទីក្រុងហូជីមិញ ហើយបានរីកសាយភាយដល់គ្រប់ទិសទីក្នុងប្រទេសដូចជា វិស្សមកាលបៃតង, និទាឃៈរដូវស្ម័គ្រចិត្ត ជំរុញកម្លាំងសម្រាប់រដូវកាលប្រឡង ឬយុវជនច្នៃប្រឌិត...ហើយនៅតែបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ មិនថាការងារ ឬអាជីពអ្វីនោះទេ យុវជនក្នុងទីក្រុងថ្វីត្បិតតែនៅទីណាក៏ដោយ កឺតែងតែប្រកាន់យកនូវបំណងចង់ចូលរួម និងរួមចំណែកក្នុងការកសាងទីក្រុងឱ្យកាន់តែស្រស់ស្អាត។ សាស្ត្រាចារ្យរងបណ្ឌិត Le Minh Triet (សកលវិទ្យាល័យ Saigon) និងអនុសេនីយ៍ឯក Le Hao (កងវរសេនាធំ Gia Dinh បញ្ជាការទីក្រុងហូជីមិញ) ដែលជាពលរដ្ឋពីរនាក់ក្នុងចំណោមប្រជាពលរដ្ឋឆ្នើមវ័យក្មេង ទាំង ១៤ នាក់នៃទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០២១ បានចែករំលែកថា៖

“ខ្ញុំជាគ្រូបង្រៀន ជាអ្នកគ្រប់គ្រងម្នាក់ ខ្ញុំនឹងព្យាយាមធ្វើជាគំរូដល់សិស្សានុសិស្ស បន្តការខិតខំប្រឹងប្រែងនិងរួមចំណែកកសាងទីក្រុងឱ្យកាន់តែស្រស់ស្អាត”។

“ខ្ញុំផ្ទាល់តែងតែទទួលយកភារកិច្ចនិងបំពេញរាល់កិច្ចការទាំងអស់ មិនដែលគិតថាខ្លួននឹងទទួលបានសមិទ្ធផលទេ។ ខ្ញុំធ្វើកិច្ចការទាំងអស់ដោយចិត្ត បម្រើប្រជាជនដោយអស់ពីបេះដូងដែរ”។

ជាពិសេស ទីក្រុងហូជីមិញទើបតែបានឆ្លងកាត់ដំណាក់កាលដ៏កាចសាហាវបំផុតនៃការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងដំណើរប្រឆាំងនឹងជំងឺរាតត្បាតដ៏លំបាកនោះ ការរួមចំណែកនិងការប្តេជ្ញាចិត្តរបស់យុវជនបានបន្សល់ទុកនូវសញ្ញាណដ៏អង់អាចជាច្រើននៅក្នុងចិត្តរបស់ប្រជាជនទីក្រុង។ ពួកគេជាអ្នកត្រួសត្រាយក្នុងក្រុមប្រយុទ្ធជួរមុខ ពោលគឺ យុវជនមានវត្តមានលើគ្រប់វិស័យ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទោះជាការងារណាក៏ដោយ ក៏យុវជនលះបង់អស់ពីចិត្ត និងសមត្ថភាពវិជ្ជាជីវៈ  សម្របសម្រួបជាមួយអង្គភាពនិងមូលដ្ឋាន ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។

ប្រជាពលរដ្ឋវ័យក្មេងរបស់ទីក្រុងនាពេលបច្ចុប្បន្ននេះ: ចិញ្ចឹមបីបាច់បំណងប្រាថ្នារួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ( រូបថត៖ vtc.vn)

ការចូលរួមដំណើររបស់យុវជនរាប់សែននាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ គឺជាសក្ខីភាពមួយចំពោះស្មារតី និងទំនួលខុសត្រូវរបស់យុវជនក្នុងការប្រឈមមុខនឹងការលំបាក។ ការងាររបស់យុវជនទីក្រុងនាពេលកន្លងមក គឺជាវិធីដែលពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះមាតុភូមិរបស់ខ្លួន ចំពោះទីក្រុងភ្ជាប់ឈ្មោះលោកប្រធានហូជីមិញ។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអះអាងថា៖  “បង្កប់ក្នុងខ្លួនបំណងប្រាថ្នានិងក្តីស្រមៃ  ចង់លះបង់បន្ថែមទៀតដើម្បីមាតុភូមិ និងប្រជាជន សមាជិកសហជីព យុវជនរបស់ទីក្រុងតែងតែបង្ហាញយ៉ាងច្បាស់នូវស្មារតីស្ម័គ្រចិត្ត ភាពក្លាហានដើម្បីជម្នះការលំបាក និងមានភាពច្នៃប្រឌិតក្នុងការសិក្សា ធ្វើការ និងប្រយុទ្ធ។ ប្រជាជនទីក្រុងមិនដែលភ្លេចអាវពណ៌សរបស់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៅខ្សែប្រយុទ្ធជួរមុខ រូបភាពកម្មាភិបាលសហជីព ឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខសង្គម ជួយឧបត្ថម្ភការងារសុខាភិបាល អាជីវករវ័យក្មេងខិតខំស្រាវជ្រាវផលិតចេញផលិតផលថ្មី សេវាកម្មថ្មី សិល្បករនិងអ្នកនិពន្ធដែលនាំមកនូវទេពកោសល្យនិងថាមពលវិជ្ជមានរបស់ខ្លួនដល់សហគមន៍ យុទ្ធជននិងកងកម្លាំងប្រដាប់អាវុធ ដែលបានធានាការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត ទន្ទឹមនឹងការបន្តអនុវត្តន៍ភារកិច្ចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមផង”។

យុវជនជាមួយនឹងបំណងប្រាថ្នា កំពុងស្រូបយកចំណេះដឹងរបស់មនុស្សលោកយ៉ាងសកម្ម ធ្វើការ និងលះបង់ខ្លួនឯងដើម្បីសង្គម។ ប្រាកដណាស់ថា យុវជនបច្ចុប្បន្ននៃទីក្រុងហូជីមិញ ដោយបំណងប្រាថ្នានិងឆន្ទៈលះបង់ នឹងកសាងឡើងទីក្រុងឱ្យកាន់តែរីកចម្រើន ក្លាយជាទីក្រុងដែលមានថាមពលប្រកបដោយភាពច្នៃប្រឌិត មានការកែលម្អឥតឈប់ឈរលើគ្រប់វិស័យជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ