បរិយាកាសច្នៃប្រឌិត - ទីកន្លែងទំនុកបំរុងសុបិន្តសិល្បៈ

បរិយាកាសច្នៃប្រឌិត - ទីកន្លែងទំនុកបំរុងសុបិន្តសិល្បៈ - ảnh 1
បរិយាកាសច្នៃប្រឌិត - ទីកន្លែងទំនុកបំរុងសុបិន្តសិល្បៈ (Image: VNA)


(VOVworld) – ទោះបីជាទើបនឹងត្រូវបានបង្កើតក្នុងរយៈពេល​ ៥ ឆ្នាំកន្លង ទៅនេះ
 បណ្ដាទីកន្លែងច្នៃប្រឌិតនៅវៀតណាមដូចជា៖ Hanoi Creative City Heritage
Space Hanoi Rock City Nha San Collective និងស្ថានីយ៍ 3A បាន ក្លាយទៅជា
ទីកន្លែងមកដល់របស់មជ្ឈដ្ឋានសិល្បៈករសិល្បការិនីឧទ្ទេសនាមនិង ផ្លាស់ប្តូរ
ការផ្តើមគំនិតថ្មីដើម្បីតផ្ជាប់សិល្បៈជាមួយទស្សនិកជនឲ្យបានស្និទស្នាល
ថែមទៀត។

        នេះគឺជាកម្មសិធីសិល្បៈវិថីដំបូង  (Street Art Fair) ដែលទើបនឹងប្រព្រឹត្តទៅ
 នៅទីក្រុងហាណូយនាពេលថ្មីៗនេះ រួមមានសកម្មភាពគូរគំនូរ សូនរូប សម្តែង
តូរ្យតន្ត្រីសំរាប់ទស្សនិកជនគ្រប់ជាន់ថ្នាក់ចូលរួម។ គ្មានចន្លោះណាមួយរវាង​
សិល្បករសិល្បការិនីនិងមហាជននៅឡើយ។ នៅទីន្លែងតាំងពិពណ៌រ បណ្ដា
វិចិត្រករបានច្នៃប្រឌិតជាផ្ទាល់ហើយបង្ហាញវណ្ណកម្មរបស់ខ្លួននៅមហាស្រាល
នៅ Hanoi Creavtive City រីឯ ទស្សនិកជនគយគន់គំនូរ ឬ ស្នើរឲ្យវិចិត្រករគូរ
តាម ជំនូលចិត្តរបស់គេ។ ជាងគំនូរ Phuong Vu Manh អ្នកបង្កើតឡើងកម្មវិធី
Street Art Fair បានឲ្យដងឹថា៖ នាខែ ឧសភា ខាងមុខ លោកនឹងបន្តធ្វើកម្មវិធី
សិល្បៈ តាមដងវិថីលើកទី ២ នៅ Hanoi Creative City ផងដែរ។

        «យើងខ្ញុំមានគំនិតកសាងរូបសណ្ឋានសិល្បៈដ៏វិសេសវិសាល។ ខ្ញុំ
ជ្រើសរើសទីកន្លែងនេះដោយសារនៅទីនេះមានទីលាន ខ្ញុំមិនអាចបង្កើត
បរិយា កាសសិល្បៈមួយតាមដងវិថីទេ ដោយសារ ទាក់ទិន់ដល់បញ្ហាលិខិត
អនុញ្ញត្តិ។ ទីលាននៃអាគារ Hanoi Creative City អនុញ្ញាត្តិឲ្យទស្សនិកជន
ទៅទស្សនា ដោយ មិនជះឥទ្ធិពលដល់ចរាចរណ៍ទេ។»

        រីឯនៅទីកន្លែងច្នៃប្រឌិត Heritage Space ស្ថិតនៅវិថី Tran Binh ទីក្រុង
ហាណូយ នាពេលថ្មីៗនេះ ទស្សនិកជនទើបនឹងស្តាប់កំសាន្តបទភ្លៀងថ្មី
«Coi vang» របស់តន្ត្រីករ Vu Nhat Tan។ នេះគឺជាវណ្ណៈកម្មគួបផ្សំរវាងតូរ្យតន្ត្រី
អេឡេកត្រូនិកជាមួយ piano បណ្ដាភ្លៀងប្រជាប្រិយវៀតណាមដូចជា៖
ចាប៉ីឃឹម មួយខ្សែ ចាប៉ីខ្សែមួយនិងចាប៉ី T’rung រួមជាមួយរបាំទំនើប។
នេះក៏ជាផលិតផល តូរ្យតន្ត្រីដែលគូសសម្គាល់ការតភ្ជាប់របស់លោក
ជាមួយបរិយាកាសច្នៃប្រឌិត Heritage Space​។ តន្ត្រៃករ Vu Nhat Tan បាន
ឲ្យដឹងថា៖

        ««Coi vang» គឺជាវណ្ណៈកម្មដែលត្រូវបានបង្កើតឡើងតាមសំណើរដើម្បិ
បង្ហាញនៅពិធីបើកឆាកកម្មវិធីសិល្បៈ។ ដោយសារសម្តែងកម្មវិធីនៅផ្ទៃដីធំ
ដល់ ៦០០ ម៉ែត្រក្រឡា យើងខ្ញុំរួមជាមួយប្អូនៗត្រូវហ្វឹកហាត់ជាច្រើនលើក
ជាច្រើនសារដើម្បី បង្ហាញកម្មវិធីប្រកបដោយជោគជ័យ។»

        នៅវៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ក្រៅពីបណ្ដាមជ្ឈមណ្ឌល
 វប្បធម៌បរទេសដែលមានគោលដៅស្នូលគឺការជួបប្រាស្រ័យនិងឧទ្ទេសនាម
​វប្បធម៌ នោះគឺមជ្ឈមណ្ឌលសិល្បៈទំនើបដូចជា Nha San Collective​ និងទី
កន្លែង ច្នៃប្រឌិត Hanoi Creative City នៅទីក្រុងហាណូយ ឬ Art នៅទីក្រុង
ហូជីមិញ ត្រូវបានចាត់ទុកជាបរិយាកាសច្នៃប្រឌិតដែលបើកចេញរបៀប
ទាក់ទងទទួល កំសាន្តវប្បធម៌ថ្មីមួយ។ ស្ថាបត្យករ Doan Ki Thanh នាយក
ច្នៃប្រឌិតនៅ Hanoi Creative City បានឲ្យដឹងថា៖

        «បរិយាកាសច្នៃប្រឌិតសិល្បៈមានកត្តាចំនួន ៣​ គឺ៖ ហេដ្ឋារចនាសម្ព័ន្ធ
ខ្លឹមសារសកម្មភាពនិងការកសាងសហគមន៍។ នេះគឺជាទីកន្លែងដែលនាំមក
ឲ្យ មុខម្ហូបខាងស្មារតីសំរាប់ប្រជាពលរដ្ឋ។ ជាការពិត ទីក្រុងហាណូយត្រូវការ
ទីកន្លែងដូច្នេះជាច្រើន ក្នុងនោះ Hanoi Creative City គឺជាទីកន្លែងមួយ។
ប្រសិនបើ វិទ្យាស្ថាន Goethe ឬ ក្រុមប្រឹក្សាអង់គ្លេសមានព្រឹតិ្តការណ៍អ្វី គេ
អាច រៀបចំសកម្មភាពនៅទីនេះ។ នៅ Hanoi Creative City ជានិច្ចកាល
មានការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការនិងការចែករំលែករវាងបរិយាកាស
សិល្បៈ​ជាមួយគ្នា។»

        រីឯលោក Nguyen Anh Tuan នាយកគ្រប់គ្រង Heritage Space បានចាត់
ទុកថា៖ ការកកើតនៃបណ្ដាលំហរច្នៃប្រឌិតសិល្បៈនឹងជំរុញយ៉ាង ខ្លាំងការ
អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌នាអនាគត។

        « ពេលមានសារមន្ទីសិល្បៈសម័យឬមជ្ឈមណ្ឌលសិល្បៈ គេនឹងយល់
ថា៖ ទីក្រុងនោះលើកទឹកចិត្តការអភិវឌ្ឍន៍តំលៃថ្មីការច្នៃប្រឌិតហើយកត់
ស្គាល់នូវការរួមវិភាគទានរបស់ប្រជាពលរដ្ឋគ្រប់ប្រទាប់និងខឿនវប្បធម៌
ជាច្រើនផ្សេងៗទៀត។»

        ការបង្កើតបណ្ដាទីកន្លែងច្នៃប្រឌិតនៅវៀតណាមភាគច្រើនអាស្រ័យ
ដោយ ការផ្តើមគំនិតដោយឡែករបស់មជ្ឈដ្ឋានវិចិត្រករនិងវិនិយោគិន។
ដើម្បីក្លាយទៅ ជាលំហច្នៃប្រឌិតដ៏ត្រឹមត្រូវទីកន្លែងទាំងនេះបាននិងកំពុង
មានរូបសណ្ឋាន តាមទិសដៅធ្វើសមាហរណកម្ម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ