បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ក្នុងទូទាំង ប្រទេសវៀតណាម

(VOVWORLD) - បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម (បុណ្យតេត) ឆ្នាំចសំរឹទ្ធិស័ក ២០១៨ កំពុងគ្របដណ្តប់លើគ្រប់ទិសទីនិងក្នុងគ្រួសារនិមួយៗនៅទូទាំងប្រទេសវៀតណាម។ តំបន់នានាក្នុងទូទាំងប្រទេស ត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីដ៏អ៊ូអរសប្បាយរីករាយណាស់ដោយមានសកម្មភាពមានអត្ថន័យនិងសម្បូរបែបជាច្រើន។
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ក្នុងទូទាំង ប្រទេសវៀតណាម - ảnh 1 ផ្សារផ្កាបុណ្យតេត ជានិច្ចកាលជាអត្តសញ្ញាណវប្បធម៌ល្អប្រសើពីយូរយាណាស់មកហើតរបស់ ប្រជាជននៅទីនេះ។

  នាប៉ុន្មានថ្ងៃដែលជិតដល់បុណ្យតេត បណ្ដាវិថីនៅទីក្រុងហាណូយត្រូវបានតុបតែងស្អាតលំអអស្ចារ្យនិងមានមនុស្សម្នាជាច្រើនកុះករ។ សម្របចូលក្នុងបិរយាកាសនោះ នណាក៏សប្បាយរីករាយត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ បណ្ដាទីផ្សារផ្កាក៏អ៊ូអរសប្បាយ គ្រប់ដណ្តបនៅដោយចម្រុះពណ៌របស់ផ្ការគ្រប់ប្រភេទរីកស្មុះស្គាយ។ ផើងដើមក្រូចខ្វិច មែកម៉ាកខៃ កន្រ្តក់ផ្ការាប់រយប្រភេទត្រូវបានដាក់លក់។ តាមបណ្តោយវិថី Hang Ma ជាពណ៌ក្រហមនៃរឿងតុបតែងក្នុងបុណ្យតេតដូចជាចង្កៀងគោមនិងក្តាលើករាសី។ លោកស្រី Nguyen Thi Hao នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ បានឲ្យដឹងថា៖    «ខ្ញុំទៅទិញគ្រឿងងៀតសំរាប់គ្រួសារ។ ខ្ញុំចូលចិត្តផ្លែឈើឆ្អើរ កាហ្វេ តែ និងស្ករគ្រាប់។ ខ្ញុំក៏ទិញគ្រឿងសំណែនដើម្បីទៅវត្តដើមឆ្នាំដែរ។ ខ្ញុំមានគោល បំណងថា៖ នាឆ្នាំថ្មី គ្រួសារខ្ញុំមានសុខភាពល្អ សម្បូស្បាយ បណ្ដាកូនរៀន សូត្រពូកែរ។ ឆ្នាំនេះ អាកាសធាតុល្អណាស់ ដូច្នេះ ទៅទិញសំរាប់បុណ្យតេត ក៏ស្រួលចិត្តណាស់។»

       រីឯនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ផ្សារផ្កាបុណ្យតេត ជានិច្ចកាលជាអត្តសញ្ញាណវប្បធម៌ល្អប្រសើពីយូរយាណាស់មកហើតរបស់ ប្រជាជននៅទីនេះ។ នាពេលនិទាឃរដូវមកម្តងៗ គ្រួសារណាក៏ទៅផ្សារដើម្បី ជ្រើសរើសផើងផ្កាស្អាតតុបតែងផ្ទះក្នុងបុណ្យតេតដែរ។ រួមជាមួយគ្នានោះ ផ្សារណាត់និទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨ នៅទីក្រុង Da Nang ក៏នាំមកនូវជំរើស រើសជាច្រើនដល់ប្រជាជនក្នុងឱកាសនេះដែរ។ លោក Nguyen Ha Bac នាយក រងមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុង Da Nang បានឲ្យដឹងថា៖

        «គណៈចាត់តាំងផ្សារណាត់បញ្ជាក់ថា៖ គុណភាពទំនិញដើរតួនាទីសំខាន់ ចំពោះអតិថិជន។ យើងខ្ញុំមានវិធានការត្រួតពិនិត្យគុណភាពដូចជា៖ ពេលដែល ចុះបញ្ជីស្តង់ទំនិញ សហគ្រាសត្រូវចុះបញ្ជីគុណភាពនៃផលិតផល ទំនិញត្រូវ មានម៉ាក់ពាណិជ្ជសញ្ញាស្របច្បាប់។ ក្រៅពីនោះ យើងខ្ញុំនៅមានវិធានការត្រួតពិនិត្យផ្សេងៗទៀតផង។»

បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ក្នុងទូទាំង ប្រទេសវៀតណាម - ảnh 2

        នាពេលវេលានេះ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមក៏ប្រព្រឹត្ត ទៅសកម្មភាពវប្បធម៌វិសេសវិសាលជាច្រើន ក្នុងនោះ មានសប្តាហ៍និទាឃរដីវ ចម្ការផ្លែឈើ ២០១៨។ មកដល់ទីនេះ ភ្ញៀវទេសចរនឹង បានមើលកំសាន្តបណ្ដា សកម្មភាពវប្បធម៌ម្ហូបអាហារ ពិសេសរបស់ជនរួមជាតិនៅតំបន់វាលសណ្តទន្លេ Cuu Long។ ក្រៅពីនោះ ភ្ញៀវទេសចរក៏មានឱកាសជួបប្រាស្រ័យជាមួយ សិប្បករមកពីភូមិរបរប្រពៃណីនានាទៀតផង។ សិប្បការិនីត្បាញប្រពៃណីរបស់ជនរួមជាតិចាមនៅឃុំ Chau Phong ទីរួមខេត្ត Tan Chau ខេត្ត An Giang លោកស្រី Mari Dam បានចែករំលែកថា៖

        «គ្រួសារខ្ញុំប្រកបរបរត្បាញប្រពៃណីដែលជីដូនជីតាបន្សល់ទុកឲ្យ។ គ្រួសារខ្ញុំមានកីត្បាញចំនួន ៨ កី។ ខ្ញុំនឹងខំប្រឹងប្រែងរក្សាមុខរបរនេះ។ នេះជាលើកទី ៣ ដែលខ្ញុំមកចូលរួមកម្មវិធីនេះហើយ។ ខ្ញុំសិប្បាយរីករាយណាស់។»

        នាប៉ុន្មានថ្ងៃនេះ បណ្ដាវិថីនៅទីក្រុងហូជីមិញក៏គ្របដណ្តបទៅដោយ បិរយាកាសនិទាឃរដូវដែរ។ ផ្សារផ្ការតេតត្រូវបានរៀបចំឡើងនៅបណ្ដាសួនឧទ្យាន Gia Dinh និងសួន ឧទ្យាន Le Van Tam ដែលទាក់ទាញប្រជាជនទីក្រុងនិងភ្ញៀវទេសចរមកចូលរួម ជាច្រើនកុះករ។ រួមជាមួយគ្នានោះគឹវិថីសៀវភៅនិទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨ ក៏ជាទីមកដល់គួរឲ្យទាក់ទាញចំពោះប្រជាជនទីក្រុងហូជីមិញផង ដែរ។ ឆ្នាំនេះ វិថីសៀវភៅនិទាឃរដូវប្រព្រឹត្តទៅលើវិថី Nguyen Hue វិថី Mac Thi Buoi និងវិថី Ngo Duc Ke នៅខ័ណ្ឌទី ១ ដោយមានសៀវភៅគ្រប់ប្រភេទចំនួន ២៦ ពាន់ក្បាល។ នាយករងមន្ទីរផ្សព្វផ្សាយនិងព័ត៌មានទីក្រុងហូជីមិញ លោក Vo Van Long បានឲ្យដឹងថា៖

        «ឆ្នាំ ២០១៨ នេះ មិនត្រឹមតែមានសៀវភៅ ប៉ុណ្ណោះទេ ថែមទាំង យើងរៀប ចំការតាំងពិពណ៌កាសែតនិទាឃរដូវទៀតផង។ បណ្ដាកាសែតដែលទទួលពាន រង្វាន់នឹងត្រូវបានបង្ហាញនៅវិថីសៀវភៅនិទាឃរដូវឆ្នាំចសំរឹទ្ធិស័កភ្លាមមួយរំពេច ។»

        និទាឃរដូវថ្មីកំពុងមកដល់លើគ្រប់ទិសទីក្នុងទូទាំងប្រទេស។ នណាក៏អន្ទះអន្ទែងទទួលឆ្នាំថ្មីសប្បាយរីករាយសុភមង្គលគ្រប់ប្រការជាមួយ សាច់ញាតិនិងជនជាទីស្រឡាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ