ផ្នែកទេសចរណ៍ Ba Ria - Vung Tau ស្តារឡើងវិញស្ថានភាពធម្មតាថ្មីក្រោយជំងឺរាតត្បាត

(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tauកំពុងអនុវត្តន៍វិធានការស្តារវិស័យទេសចរណ៍ឡើងវិញ ជាវិស័យសេដ្ឋកិច្ចសំខាន់មួយរបស់ខេត្តដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩។ វិធានការមួយក្នុងចំណោមវិធានការទាំងនោះ គឺអនុញ្ញាតឱ្យមានការអនុវត្តសាកល្បង គំរូពពុះទេសចរណ៍ សម្រាប់គ្រឹះស្ថានទេសចរណ៍ចំនួន ៤ នៅក្នុងខេត្ត ដែលបំពេញគ្រប់លក្ខខណ្ឌក្នុងបរិបទថ្មី។ នេះគឺជាវិធីដែល Ba Ria-Vung Tau ចូលរួមក្នុងនិន្នាការសម្របខ្លួនដោយសុវត្ថិភាពទៅនឹងជំងឺរាតត្បាត ដើម្បីឱ្យមានស្ថិរភាពនិងអភិវឌ្ឍន៍នាពេលឆាប់ៗនេះ។
ផ្នែកទេសចរណ៍ Ba Ria - Vung Tau ស្តារឡើងវិញស្ថានភាពធម្មតាថ្មីក្រោយជំងឺរាតត្បាត - ảnh 1រមណីយដ្ឋានទឹកក្តៅធម្មជាតិ Minera Hotspring (រូបថត៖ nld.com.vn)

ក្នុងចំណោមគ្រឹះស្ថានចំនួន ៤ ដែលអនុវត្តគំរូពពុះទេសចរណ៍ មានគ្រឹះស្ថានចំនួន ៣ ដែលទីតាំងស្ថិតនៅក្នុងស្រុក Xuyen Moc គឺជាតំបន់បៃតងមួយក្នុងចំណោមតំបន់បៃតងទាំង ៣ នៅលើដីគោកនៃខេត្ត Ba Ria-Vung Tau។

 

រមណីយដ្ឋានសម្រាកលំហែកាយទឹកក្តៅធម្មជាតិ Minera Hotspring Binh Chau មានប្រភពបាញ់ទឹកបើកចំហចំនួន ៧០ កន្លែង។ ក្នុងកំឡុងពេលកន្លងមកនេះ មូលដ្ឋានទេសចរណ៍ទាំងនេះត្រូវបានជួសជុលជាបន្ទាន់ សម្រាប់បម្រើភ្ញៀវទេសចរ ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរត្រលប់មកវិញ។  Pham Anh Kha អ្នកគ្រប់គ្រងទូទៅនៃរមណីយដ្ឋានទឹកក្តៅ Binh Chau បានបញ្ជាក់ថា អង្គភាពអាជីវកម្មបានត្រៀមរៀបចំយ៉ាងពេញលេញនូវមូលដ្ឋានសម្ភារៈសម្រាប់ដំណើរការឡើងវិញ ជាពិសេសការអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  ដោយគោរពតាមបទបញ្ជា “៥K” ក្នុងការបម្រើភ្ញៀវទេសចរ៖ “បើនិយាយពីធនធានមនុស្ស លក្ខខណ្ឌក្នុងការចូលរួមក្នុងសេវាកម្មបម្រើមក គឺបុគ្គលិករបស់យើងទាំងអស់ត្រូវបានចាក់វ៉ាក់សាំង។ ក្នុងនោះជាង ៧០% ត្រូវបានចាក់ដូសទី ២ រួចរាល់។ ជាមួយនឹងចំនួនបុគ្គលិកបម្រើដោយផ្ទាល់បែបនេះ យើងអាចបំពេញតម្រូវការបានយ៉ាងពេញលេញដើម្បីចូលរួមក្នុងកម្មវិធីពពុះទេសចរណ៍”។

ក្នុងនាមជាគ្រឹះស្ថានទេសចរណ៍មួយក្នុងចំណោមគ្រឹះស្ថានទេសចរណ៍ចំនួន ៤ ដែលត្រូវបានជ្រើសរើសដើម្បីសាកល្បងគំរូពពុះទេសចរណ៍ The Grand Ho Tram Strip គឺជាតំបន់ទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតា ជាមួយនឹងរមណីយដ្ឋានលំដាប់ខ្ពស់ជាច្រើនប្រភេទ ដូចជាទីលានវាយកូនហ្គោលនិងឆ្នេរខ្សាច់ប្រវែងរាប់គីឡូម៉ែត្រ មានសេវាកម្មកំសាន្តទាំងក្នុងវាលនិងកណ្តាលវាល ប្រព័ន្ធភោជនីយដ្ឋានចម្រុះ។ ដើម្បីដាក់ពង្រាយគំរូពពុះទេសចរណ៍អស់រយៈពេលជាច្រើនសប្តាហ៍ គ្រឹះស្ថានទេសចរណ៍នេះបានរៀបចំយ៉ាងគ្រប់គ្រាន់នូវផែនការទាំងអស់សម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាត្រៀមជាស្រេចនូវលក្ខណៈសម្បត្តិនិងធនធានមនុស្ស។ លោក Giang Truong Thu អនុប្រធានទទួលបន្ទុកផ្នែកសន្តិសុខនិងគ្រាអាសន្នរបស់ The Grand Ho Tram Strip បាននិយាយថា៖  “នៅផ្នែកពាណិជ្ជកម្ម យើងក៏ប្តេជ្ញាអនុវត្តន៍ការងារចំនួន ៣ នៅនឹងកន្លែងផងដែរ។ បុគ្គលិកជិត ៥០០ នាក់ទាំងអស់បច្ចុប្បន្នត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងក្រុមហ៊ុនអស់រយៈពេលជាង ៣ ខែហើយ។ ល្បឿននៃការចាក់វ៉ាក់សាំងគឺបុគ្គលិកទាំងអស់ទទួលបានការចាក់ដូសទី ១ សំរាប់បុគ្គលិកទាំងអស់ហើយនឹងបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ២ សំរាប់បុគ្គលិកដែលនៅសល់នាពេលខាងមុខនេះ។ វិធានការបោសសំអាតនិងកំចាត់មេរោគរួមទាំងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ត្រូវបានអនុវត្តន៍យ៉ាងល្អផងដែរ យោងតាមគម្រោងរបស់ខេត្ត Ba Ria-Vung Tau ដែលបានផ្តល់ឱ្យអាជីវកម្មនាពេលបច្ចុប្បន្ននេះ ស្របតាមការប្តេជ្ញាចិត្តរបស់ខេត្តផងដែរ”។

ផ្នែកទេសចរណ៍ Ba Ria - Vung Tau ស្តារឡើងវិញស្ថានភាពធម្មតាថ្មីក្រោយជំងឺរាតត្បាត - ảnh 2The Grand Ho Tram គឺជាតំបន់ទេសចរណ៍ដែលលាតសន្ធឹងលើផ្ទៃដី ១០០ ហិកតាជាមួយនឹងប្រភេទរមណីយដ្ឋានលំដាប់ខ្ពស់ជាច្រើនប្រភេទ (រូបថត៖ The Grand Ho Tram Strip)

យោងតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្ត Ba Ria-Vung Tau ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ តំបន់ទេសចរណ៍នានានៅទូទាំងខេត្តបានទាក់ទាញស្វាគមន៍និងបម្រើភ្ញៀវជិត ២ លាននាក់ កើនឡើងជាង ៦៧% បើប្រៀបនឹងរយៈពេលដូចគ្នា។ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ ពេញមួយឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែផ្នែកទេសចរខេត្ត Ba Ria-Vung Tau បានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ទន្ទឹមនឹងការផ្សព្វផ្សាយរូបភាព Ba Ria-Vung Tau ប្រកបដោយភាពរួសរាយរាក់ទាក់និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខេត្តបន្តអនុវត្តន៍កម្មវិធីជំរុញទេសចរណ៍ និងដាក់ពង្រាយកម្មវិធី “ទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅវៀតណាម” ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងតំបន់ធានាបាននូវការរៀបចំល្អបំផុតសម្រាប់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ Ba Ria-Vung Tau ។ ការលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍មិនត្រឹមតែឆ្លុះបញ្ចាំងពីការធ្វើឌីជីថលព័ត៌មាននៃគោលដៅមកដល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្មទៀត។ ពីទីនោះ បង្កើនភាពទាក់ទាញនៃផលិតផលទេសចរណ៍និងបទពិសោធន៍ថ្មីៗសម្រាប់អ្នកទស្សនា ប៉ុន្តែនៅតែធានាសុវត្ថិភាព។ ហើយកម្មវិធី “ធ្វើដំណើរទៅប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព” គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរបស់ខេត្តផងដែរ។

ពពុះទេសចរណ៍គឺជាគំរូមួយដែលត្រូវបានអនុវត្តន៍នៅក្នុងពិភពលោកដើម្បីបង្កើតទំនាក់ទំនងស្តារសកម្មភាពទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសនិងតំបន់ជុំវិញពិភពលោក អភិវឌ្ឍន៍តាមនិន្នាការនៃការសម្របខ្លួនប្រកបដោយសុវត្ថិភាព។ នៅ Ba Ria-Vung Tau រហូតមកដល់ពេលនេះមិនមានផ្លូវហោះហើរអន្តរជាតិទេ ដូច្នេះពពុះធ្វើដំណើរត្រូវបានអនុវត្តន៍សម្រាប់ភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិដែលកំពុងស្នាក់នៅវៀតណាមតែប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីអនុវត្ត ខេត្តក៏មានការប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែត នៅថ្ងៃទី ២៨ ខែកញ្ញាជាមួយអង្គភាពអាជីវកម្មចំនួន ៤ ដែលត្រូវបានជ្រើសរើសដើម្បីសាកល្បងទទួលភ្ញៀវក្នុងទម្រង់ជា “ពពុះទេសចរណ៍” លោក Pham Viet Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau បានបញ្ជាក់ថា ខេត្តនឹងបន្តបង្កលក្ខណៈអតិបរិមាសម្រាប់អង្គភាពអាជីវកម្មសាកល្បងគំរូពពុះទេសចរណ៍ ជាពិសេស បង្កើនល្បឿនការចាក់វ៉ាក់សាំង ១០០% ដល់ពលករនៅក្នុងតំបន់ផងដែរ៖

“យោងតាមស្មារតីនៃការណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី យើងមិនបន្តពន្យារការរឹតបន្តឹងគម្លាតសង្គមឡើយ។ ដូច្នេះ ត្រូវតែសម្របសម្រួល រៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីបំពេញតម្រូវការនៃស្ថានភាពធម្មតាថ្មី។ យើងប្តេជ្ញាថាដរាបណាមានវ៉ាក់សាំង យើងនឹងចែកចាយដល់មូលដ្ឋានអនុវត្តន៍សាកល្បងគម្រផងការនរះ ដើម្បីឲ្យបុគ្គលិកទាំងអស់នោះអាចដំណើរការក្នុងពេលឆាប់ៗ សំដៅឆ្លើយតបនឹងតម្រូវការរបស់រមណីយដ្ឋាន”។

ជាមួយនឹងទស្សនៈនៃការព្យាយាមស្តារឡើងវិញស្ថានភាពធម្មតាថ្មី បន្ទាប់ពីជំងឺរាត្បាត ប៉ុន្តែមិនគួរប្រញាប់ប្រញាល់ពេកទេ ពោលគឺ ផ្នែកទេសចរណ៍ Ba Ria-Vung Tau កំពុងកសាងនិងបំពេញដំណើការបម្រើដល់ភ្ញៀវទេសចរនូវសុវត្ថិភាពដាច់ខាត ពីការដឹកជញ្ជូន ការស្នាក់នៅ កន្លែងសម្រាក់លំហែកាយ រហូតដល់ចុងបញ្ចប់នៃការធ្វើដំណើរ តាមរយៈកម្មវិធីពពុះភ្ញៀវទេសចរណ៍។ នេះគឺជាបុព្វបទសម្រាប់វិស័យទេសចរណ៍ Ba Ria-Vung Tau  ស្តារនិងបង្កើនល្បឿនឡើងវិញនៅពេលដែលជំងឺរាតត្បាតបានកន្លងផុតទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ