ផ្លិត Chang Son - សិល្បះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

          (VOV)_ស្ថិតនៅស្រុក Thach That ជាយទីក្រុងហាណូយ ភូមិ Chang Son មាន​មុខ
របរធ្វើផ្លិតដ៏ល្បីឈ្មោះដោយភាពបិនប្រសបរបស់សិប្បករតាមរយៈឆ្អឹងឬស្សី ក្បាច់គំនូរ 
និងចំណុចផ្សេងៗ ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ ​ផ្លិត​ទាំងអស់
ដែលបានសិប្បករភូមិ Chang Son ធ្វើឡើងនេះ បាន​ទៅដល់គ្រប់ទិសទីលើទូ​ទាំង​ពិភព
លោក ហើយត្រូវបានគេស្គាល់​ជានិមិត្តរូប​វប្បធម៌ជនបទរបស់​វៀតណាម។ 

 ផ្លិត Chang Son - សិល្បះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ - ảnh 1
ផ្លិត Chang Son - សិល្បះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

          តាម​សំដីរបស់លោកតា លោកយាយនៅភូមិ Chang Son ថា៖ ភូមិនេះ​មាន​មុខ
របរធ្វើផ្លិតតាំងពីយូរណាស់មកហើយ គ្មានអ្នកណាដឹងថាមុខរបរនេះមានតាំងពីពេល
ណាមកទេ គ្រាន់តែដឹងថា៖ចាប់ពីពេលកើតមក​ បានឃើញជីដូនជីតាធ្វើ​ផ្លិតហើយ។
 សិប្បករ Nguyen Kien សិប្បករជើងចាស់មួយរូបក្នុងភូមិ Chang Son ​បានអោយដឹងថា៖​

          “ ខ្ញុំបានដឹងថា៖គ្រួសារខ្ញុំធ្វើផ្លិតអស់​៤ជំនាន់​​ហើយ។ ចាប់ពីពេលបង្កើតមក ខ្ញុំ​
បាន​ឃើញជីទួត ជីតា ឪពុកខ្ញុំធ្វើផ្លិតហើយ ដល់ឥឡូវនេះ ខ្ញុំនៅបន្តធ្វើផ្លិត។ ខ្ញុំគិតថា៖​
នេះគឺជាមុខរបរមួយភាពជីតស្និទ្ធិ ងាយស្រួលធ្វើ។”

          មិនគ្រាន់តែធ្វើអោយត្រជាក់ស្រួលក្នុងធាតុអាកាសក្តៅប៉ុណ្ណោះទេ ​ផ្លិត Chang
Son នៅមានចរិតលក្ខណះសិល្បះ​ខ្ពស់ទៀតផង។​ ផ្លិតជាមធ្យោបាយពិសេសដោយ​ឡែក
ហើយ​មិនអាចខ្វះបានក្នុងពិធីបុណ្យ និងព្រឹត្តិការណ៍ផ្សព្វ​ផ្សាយរូបភាព ​និង​វប្បធម៌
វៀតណាមចំពោះមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ ផ្លិត Chang Son ក៏​ជា​វណ្ណកម្ម
សិល្បះ​ដ៏​វិសេសវិសាល​ផងដែរ។​ លោក បញ្ញា ភ្ញៀវទេសចរពីកម្ពុជាបាន​អោយ​ដឹងថា៖  ​

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្លិតនេះ។ ផ្លិតនេះមានគុណភាពល្អ ហើយ​ឆ្អឹង​
ផ្លិតនេះបានធ្វើពីឬស្សី បានឆ្លាក់ប្រណិត និងរូបភាពនៅលើផ្លិតក៏អស្ចារ្យដែរ។ខ្ញុំនឹង​
ទិញផ្លិតនេះជាអនុស្សាវរីយ៍ជូនមិត្តភក្តិនិងគ្រួសារ។ ”

ភាគច្រើន ប្រជាជនភូមិ៍​ CHANG SON ទាំងចាស់ទាំងក្មេង​សុទ្ធតែផ្សារភ្ជាប់​ជា​មួយ
នឹង​​មុខ​របរធ្វើផ្លិតនេះ។ ផ្លិត CHANG SON មានច្រើនប្រភេទ​ ដូចជា៖​ ផ្លិត​ក្រ​ដាស
​​ផ្លិតឬស្សី ផ្លិតព្រែ…ជាដើម។

          និងដើម្បីមានបានផ្លិតល្អស្អាត យើងត្រូវចំណាយពេលវេលា និង​កំលាំង ​កាយ​
ចិត្ត​ច្រើន​ ចាប់ពីពេលជ្រើសរើសវត្ថុធាតុដើមរហូតដល់ការកែច្នៃ។ សិប្បករ Nguyen
 Kien បានអោយដឹងទៀតថា៖​

        ដំបូង យើងត្រូវជ្រើសរើសឬស្សីមានអាយុល្មម​នៅតំបន់ខេត្ត Hoa Binh ហើយ
​កាត់ឆ្អឹងឬស្សី ជាកំណាត់វែង ឬ ខ្លី អាស្រ័យទៅតាមប្រភេទផ្លិត និមួយៗ​ ។ ​ហើយពុះ
ជាចំរៀកស្ដើងៗ បន្ទាប់មកឈូសអោយរលោង ហើយពាសក្រដាសដោយទឹក Cậy   
( ប្រភេទកាវមួយ ) ។ 

          លោក Nguyen Kien​ក៏បានបន្តទៀតថា ៖ ពេលពាសក្រដាសលើ ឆ្អឹងផ្លិត ​ទាម
ទារ​អោយ​មាន​ភាព​ប៉ិនប្រសប់ ធ្វើយ៉ាងណា អោយក្រដាសសន្ធឹងត្រង់ស្មើមិនមាន​ខ្ចី
 ខ្ងូវ ​​ងាយស្រួល​សំរាប់​​គូគំនូរ។

​រូបភាពផ្លឹត Chang Son នាបច្ចុប្បន្ន កាន់តែមានភាពស្និទ្ធិស្នាល​ជា មួយអ្នកទេស
ចារណ៏  នៅក្នុងនិងក្រៅប្រទេស។ មិនត្រឹមតែដណ្ដើមបានទីផ្សារ នៅក្នុង ប្រទេស
ប៉ុណ្ណេះទេ ផ្លឹត Chang Son នៅមាន​លើទីផ្សាររបស់ប្រទេស ជប៉ុន ​ កូរ៉េខាងត្បូង 
និងប្រទេសអឺរ៉ូបនានាទៀតផង។ នេះក៏​ជាមូលដ្ឋានដែលសិប្បករទាំងអស់នៅភូមិ​
របរ Chang Son បន្តពង្រឹង ពង្រីករបរនេះ ពី​ព្រោះគេបានគិតថា គ្មានអ្វីសប្បាយ
​រីករាយនិងសុភមង្គលជាង ពេលផ្លឹតនិមួយៗដែលបានធ្វើដោយដៃរបស់ខ្លួន ទទួល
 បានការគោរពនិង​ស្រលាញ់របស់សាធារណះជន។ លោកស្រី Nguyen Lan Tuyet 
សិប្បការិនីម្នាក់ ដែលបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបញ្ជាក់ថា
សិល្បករមានបាតដៃមាស បានចែករំលែកថា៖​

        នាងខ្ញុំមានទស្សនះតែមួយក្នុងជីវភាពរស់នៅគឺជីវិតរបស់មនុស្សម្នាក់​ៗ
 អ្នក ណាចេះគោរព ថ្នាក់ថ្នមអ្វីមួយ ដែលខ្លួនមាន គឺនឹងធ្វើអស់ពីកម្លាំងកាយ
ចិត្ត។ ហើយការគោរពស្រឡាញ់របស់សាធារណជន ក៏ដូចជា ភ្ញៀវនៅក្នុងនិងក្រៅ
ប្រទេស បាន​គាំទ្រ ជួយឧបត្ថម្ភនាងខ្ញុំ បានតភ្ជាប់នាងខ្ញុំជាមួយមុខរបរនេះ។”

 ផ្លិត Chang Son - សិល្បះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ - ảnh 2
លោកស្រី Nguyen Lan Tuyet កំពុងធ្វើផ្លិត

        ចរិតលក្ខណះដ៏ល្អ ស្រស់ស្អាតរបស់ ផ្លិតប្រពៃណីChang Son នេះគឺដោយការ​
ពង្រឹង ​និងពង្រីកអត្តសញ្ញាណពិសេសរបស់ភូមិ ក្នុងរយះពេលរាប់រយឆ្នាំ។ អាច​
និយាយបានថា ​ផ្លិត​Chàng Sơn​ ជាការប្រមូលផ្ដុំចំណុចពិសេសដ៏ស្រស់ស្អាត របស់ 
​ ទឹកដី ​និង​មនុស្ស​វៀតណាម ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ