ផ្សំស្រា-របរគួរឲ្យទាក់ទាញរបស់មជ្ឈដ្ឋានជនវ័យក្មេង។

ផ្សំស្រា-របរគួរឲ្យទាក់ទាញរបស់មជ្ឈដ្ឋានជនវ័យក្មេង។ - ảnh 1
ផ្សំស្រា-របរគួរឲ្យទាក់ទាញរបស់មជ្ឈដ្ឋានជនវ័យក្មេង។



         VOV-មនុស្សប្រមាណ២០នាក់រួមមានយុវជននិងអ្នកមានអាយុមធ្យមវ័យ
កំពុងប្រមូលផ្ដុំនៅភោជនីយដ្ឋាន Spoor នៅទីក្រុងហាណូយ ដោយមាន
ស្ថាប័ត្យកម្មតាមរបៀប​អឺរ៉ុប។ ហាក់ដូចជាភ្ញៀវទាំងអស់កំពុងបានបំភ្លេចរឿង
របស់ខ្លួនដើម្បីតាមដាន Vuong Dinh Dinh មានអាយុ៣១ឆ្នាំសម្ដែងការផ្សំភេសជ្ជៈ
គួរឲ្យទាក់ទាញ។ ជាមួយ​សំលៀក​បំពាក់ដ៏ស្អាត Dinh កំពុងចាក់ស្រា Rhum ចូល
កំប៉ុងផ្សំស្រាដោយ Inox ពីចម្ងាយជាង១ម៉ែត្រ។ ដាក់បន្ថែមទឹកកក់បិទគម្រប កំប៉ុងត្រូវបានក្រឡុកដ៏ស្ទាត់។ ជាចៃដន្យ Dinh បានដុតភ្លើងលើចុងដបស្រាចំនួន
៤ព័ណបៃតង ហើយអនុវត្ត​ការ​បោះចាប់កំប៉ុងចុះឡើងដែលធ្វើឲ្យមនុស្សទាំង
អស់សុទ្ធតែពេញចិត្ត។ ត្រឹមតែមួយភ្លេត បណ្ដា​កែវ​ cocktail ៣ជាន់ជាមួយផ្លែ
cherry ក្រហមលើកែវ ត្រូវបានដាក់នៅ​ចំពោះ​មុខភ្ញៀវ។ ប៉ុន្តែមុនពេលបានប្រកប
របរដ៏ស្ទាត់ជំនាញដូច្នេះ​ Dinh ក៏បានជួបនឹងការលំបាក​ជាច្រើនដែរ។ Dinh បាន
សំណេះសំណាលថា៖

        “ចំពោះរបរផ្សំភេសជ្ជៈនេះ មិត្តអាចរៀនពីមិត្តភក្តិនិងពិសេសគឺពីអតិថិជន​
របស់ខ្លួន ពីព្រោះគេបានមកពីប្រទេសជាច្រើននិងនាំមកនូវខឿនវប្បធម៍ដ៏​
ពហុបែប។ ខ្ញុំនៅចាំអនុស្សាវរីយ៍មួយគឺ ពេលអតិថិជនបានសំណូមពរ Mozito
មួយកែវ។ ខ្ញុំបានភ្ញាក់ខ្លួនពីព្រោះខ្ញុំទើបនឹងបានស្គាល់ដល់វាតាមទ្រឹស្ដីតែ​
ប៉ុណ្ណោះ​ទេ។ ខ្ញុំក៏សាកធ្វើប៉ុន្តែពេលពិសារគាត់ប្រាប់ថានេះមិនមែនជា Mozito
ទេ។ សំណាង​ណាស់គាត់ក៏ធ្វើការនៅផ្នែក bar នៅឯបរទេសដូច្នេះបានណែនាំ
ខ្ញុំធ្វើ។ នេះពិតជាអនុស្សាវរីយ៍ដែលខ្ញុំនឹងមិនបំភ្លេចបានឡើយ។”

        ជំនួបជាមួយ Bartender Vuong Dinh Dinh បានធ្វើឲ្យខ្ញុំចង់ស្វែងយល់តើធ្វើ​
យ៉ាង​​ម៉េចដើម្បីក្លាយទៅជា bartender ជំនាញមួយ។

        ខ្ញុំបានស្វែងមកដល់ Interbeso អាស័យដ្ឋានបណ្ដុះបណ្ដាលមួយល្បីឈ្មោះ
នៅទីក្រុង​ហាណូយសំរាប់មិត្តវ័យក្មេងនិយមចូលចិត្តរបរផ្សំភេសជ្ជៈ។ បណ្ដា
សិក្ខាកាម​កំពុង​អនុវត្តផ្សំភេសជ្ជៈតាមរយៈការណែនាំរបស់លោកគ្រូ Nguyen
The Hung ជា​អ្នកដែលដណ្ដើមបានរង្វាន់ជាច្រើនក្នុងបណ្ដាការប្រឡងក្នុងនិង
ក្រៅប្រទេស។ លោកគ្រូ Nguyen The Hung បានឲ្យដឹងថា របរផ្សំស្រាមិនត្រឹមតែ
ទាមទាមាន​បច្ចេកទេសប៉ុណ្ណោះទេ។

        “ដើម្បីក្លាយទៅជា Bartender ជំនាញនិងពូកែមួយរូបត្រូវទាមទាមាន​​លទ្ធភាព​ច្នៃប្រឌិតក្នុងរបៀបផ្សំ។ ពីព្រោះប្រសិនបើត្រឹមតែផ្សំភេសជ្ជៈតាមរូបមន្ត​នោះ​គឺ
ម៉ាស៊ីនអាចធ្វើល្អជាងមនុស្សជាច្រើន។ អ្នកជំនាញការផ្សំភេសជ្ជៈជា​និច្ចកាល​លៃទុកពេលវេលាជាច្រើនជារៀងរាល់ថ្ងៃដើម្បីសាកនិងពិសារចំណុច​ពិសេស
ដោយឡែករបស់ប្រភេទស្រានីមួយៗ ក្រោយនោះតាមបទពិសោធន៍អាច​ផ្សំ​រស់​ជាតិរបស់ប្រភេទនេះផ្សំជាមួយប្រភេទណាដើម្បីមានប្រភេទភេសជ្ជៈឆ្ងាញ់​បាន។”

        ផ្សំស្រាជារបរទាមទាការច្នៃប្រឌិត ពិសេសគឺការយល់ដឹងអំពីបណ្ដាប្រភេទ​
ស្រា អំពីវប្បធម៍ម្ហូបអាហារ។ និងតាមការចាត់ទុករបស់ Vuong Dinh Dinh ថា ការ​អភិវឌ្ឍន៍យ៉ាងលឿនអំពីបរិមាណ bar និងភោជនីយដ្ឋាននៅវៀតណាមនឹងនាំមក​តម្រូវការជ្រើសរើសអ្នកផ្សំភេសជ្ជៈ។ ដូច្នេះរបរផ្សំភេសជ្ជៈនឹងជារបរគួរឲ្យទាក់​
ទាញ់​មួយរបស់មជ្ឈដ្ឋានជនវ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ