ពី“ រ៉ូបូត”ណែនាំ រហូតដល់មន្ទីរពេទ្យ“ ឌីជីថល”

(VOVWORLD) - ចូលក្នុងសាលទទួលភ្ញៀវ នៃដេប៉ាតឺម៉ង់ពិនិត្យសុខភាពនៃមន្ទីរពេទ្យយោធានៅភាគខាងកើតប្រទេសវៀតណាម (ខ័ណ្ឌទី ៩ ទីក្រុងហូជីមិញ) នោះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល ខណៈដែលឃើញ រ៉ូបូតមួយ ដែលមានរូបរាងដូចគិលានុបដ្ឋាយិកាម្នាក់ដែលក្រវាត់កន្លែងក្រមា Nam Bo នៅចង្កេះ។ 
ពី“ រ៉ូបូត”ណែនាំ រហូតដល់មន្ទីរពេទ្យ“ ឌីជីថល” - ảnh 1 រ៉ូបូត Tam  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

រ៉ូបូតដែលមានឈ្មោះថា Tam រូបនេះ ចេះនិយាយ ហើយអាចណែនាំផ្លូវ ប្រសិនបើប្រជាជនបានសួរព័ត៌មានអំពីដេប៉ាតឺម៉ង់អ្នកជំងឺ ផ្លូវចូល ផ្ដល់ប្រឹក្សាសុខភាព និងក្រើនរំលឹកដល់អ្នកជំងឺឱ្យដើរដោយប្រុងប្រយ័ត្ន។ ដោយចំណាយថវិការផលិតតិចជាង ១០០ លានដុង និងតម្លៃរក្សាប្រតិបត្តិការចំនួន ៦ លានដុង/ ខែ នោះ “ រ៉ូបូត Tam”ទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងជ្រាសជ្រៅ និងជួយសម្រួលដល់អ្នកជំងឺជាច្រើន។ ដំបូងឡើយ“ រ៉ូបូត Tam”ទទួលបានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងជួយអ្នកជំងឺជាច្រើនផងដែរ។

នេះគឺជាគំនិតច្នៃប្រឌិតមួយក្នុងចំណោមគំនិតច្នៃប្រឌិតទាំង ១៨ អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងការកែលម្អដំណើរការ និងលើកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យយោធាខាងកើត ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន។ ដោយមានវិស្វករ និងវេជ្ជបណ្ឌិតជាប់ក្របខ័ណ្ឌចំនួន ៥ រូប មជ្ឈមណ្ឌលបច្ចេកវិទ្យា ព័ត៌មាន នៃមន្ទីរពេទ្យបានទាក់ទាញនិស្សិតខាងបច្ចេកវិទ្យាព័ត៌មានគរុកោសល្យបច្ចេកទេសចំនួន ១០ ទៅ ១៥ នាក់ មកជួយច្នៃប្រឌិត បង្កើតឡើងផលិតផលដ៏វិសេសវិសាលជាច្រើន ដែលត្រូវបានមន្ទីរសុខាភិបាលទីក្រុងហូជីមិញដាក់ឈ្មោះថា "ថ្នាលបណ្ដុះគំនិតច្នៃប្រឌិត" ។

អញ្ជើញមកពិនិត្យសុខភាព និងប្រើប្រាស់ Kiot ចុះឈ្មោះពិនិត្យសុខភាពតាមរយៈលេខកូដនៃប័ណ្ណធានារ៉ាប់រងសុខាភិបាល លោក Nguyen Van Hoan មកពីសង្កាត់ Phuoc Long B ខ័ណ្ឌទី ៩ បានចែករំលែកថា៖

“ខ្ញុំបានពិនិត្យ និងព្យាបាលជំងឺនៅទីនេះអស់រយៈពេល ១០ ឆ្នាំហើយ។ ឥឡូវនេះ មន្ទីរពេទ្យមានការផ្លាស់ប្តូរជាច្រើនណាស់។ ពោលគឺ  ឧបករណ៍ទំនើប និងមានផាសុកភាពជាង បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនៗ“។

វរសេនីយ៍ឯក - វេជ្ជបណ្ឌិតជំនាញនៃដេប៉ាតឺម៉ង់លេខ ១ Trinh Ngoc Chi នាយករងមន្ទីរពេទ្យយោធាខាងកើត បានឲ្យដឹងថា៖ អាស្រ័យដោយមានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន បានជានារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មុខមាត់នៃមន្ទីរពេទ្យមានការផ្លាស់ប្ដូរជាច្រើន ហើយគុណភាពបម្រើត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់។ លោកបានឲ្យដឹងថា៖

“យើងខ្ញុំបានយល់ដឹងថា អ្នកជំងឺគឺជាអ្នកបានផ្ដល់ប្រាកខែឲ្យខ្លួន បានជាយើងខ្ញុំបានផ្ដោតសំខាន់លើការបម្រើអ្នកជំងឺ ហើយធ្វើឲ្យអ្នកជំងឺពេញចិត្ត។ នេះគឺជាគោលដៅនៃសេចក្ដីសម្រេចចិត្តិស្ដីពីការដឹកនាំរបស់មន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ គណគ្រប់គ្រងគុណភាពតែងតែតាមដានសកម្មភាពបម្រើអ្នកជំងឺ អំពីពេលវេលារង់ចាំការពិនិត្យសុខភាព និងលទ្ធផលពិនិតសុខភាពបស់អ្នកជំងឺជាដើម“។

ចំណែកឯ “ កម្មវិធីគ្រប់គ្រងឧប្បត្តិហេតុផ្នែកវេជ្ជសាស្រ្ត” នៅមន្ទីរពេទ្យ Hung Vuong ដែលទើបនឹងទទួលបានរង្វាន់សុខាភិបាលឆ្លាតវៃ បានរួមចំណែកពង្រឹងការគ្រប់គ្រងគុណភាពមន្ទីរពេទ្យ ជួយកែលម្អ ដោះស្រាយ និងទប់ស្កាត់ឧប្បត្តិហេតុវេជ្ជសាស្ត្រ ជាពិសេសផ្នែកសម្ភព។ បណ្ឌិត វេជ្ជបណ្ឌិត Hoang Thi Diem Tuyen នាយិការមន្ទីពេទ្យបានឲ្យដឹងថា៖ មានឧប្បត្តិហេតុដែលមិនទាន់បណ្តាលឱ្យមានផលវិបាកនៅឡើយទេ ប៉ុន្តែវាអាចបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរនាពេលអនាគត ដូច្នេះហើយ កម្មវិធីនេះបានជួយបញ្ជូនព័ត៌មានទៅកាន់អ្នកគ្រប់គ្រងយ៉ាងឆាប់រហ័ស ដើម្បីធ្វើការស្ថិតិ និងធ្វើចំណាត់ការ ឲ្យសមស្រប។ លោកស្រីបានសំណេះសំណាលថា៖

“កាលពីមុន នៅពេលរកឃើញឧប្បត្តិហេតុនោះ យើងខ្ញុំត្រូវកត់ត្រា ហើយបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងគុណភាព ពោលគឺចំណាយពេលយូរ និងស្មគ្រស្មាញណាស់។ នាបច្ចុប្បន្ននេះ យើងខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន រួមចំណែកជួយសម្រួលការងារគ្រប់គ្រងឲ្យកាន់តែមានគុណភាពពីមួយថ្ងៃទៅ
មួយថ្ងៃ“។

ទន្ទឹមនឹងនេះ មន្ទីរពេទ្យ "ឌីជីថល" គឺជាសំណង់ដែលទទួលបានរង្វាន់ជើងឯកសុខាភិបាលឆ្លាតវៃ នៃមន្ទីរពេទ្យខ័ណ្ឌ Thu Duc។ ទោះបីជារៀងរាល់ថ្ងៃ មានអ្នកជំងឺចំនួន ៦ ៥០០ នាក់បានមកទីនេះ ពិនិតសុខភាពក៏ដោយ ប៉ុន្តែគ្មានសម្លេងអ្នកជំងឺបីបំពងសម្លេងនោះឡើយ ពោលគឺដំណើរការពិនិត្យខុភាពត្រូវបានរៀបចំជាឌីជីថល។ ប្រជាជនអាចចុះឈ្មោះពិនិត្យសុខភាពតាមរយៈវិធីជាច្រើនដូចជា៖ ស្កេនលេខកូដ QRcode នៅលើប័ណ្ឌធានារ៉ាប់រងសុខាភបាល ចុះឈ្មោះតាមរយៈគេហទំព័រ ឬកម្មវិធីនៅលើស្មាតហ្វូន ដើម្បីធ្វើការ ចុះឈ្មោះ ពិនិត្យសុខភាពផងដែរ។

នៅតាមបន្ទប់ពិនិតសុខភាពនីមួយៗនៅមន្ទីរពេទ្យ គឺសុទ្ធតែមានអេក្រង់បង្ហាញពីលេខរៀងរង់ចាំការពិនិសុខភាព ដើម្បីធានាតម្លសភាព និងបង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ។ អ្នកជំងឺក៏មិនចាំបាច់កាន់ឯកសារ និងវេជ្ជបញ្ជាឡើយ ព្រោះថាគ្រូពេទ្យអាចតាមដានប្រវត្តិនៃការពិនិត្យ និងព្យាបាលជំងឺតាមកម្មវិធី។ លោកវេជ្ជបណ្ឌិត Nguyen Minh Quan នាយកមន្ទីរពេទ្យខ័ណ្ឌ Thu Duc បានឲ្យដឹងថា ៖

“ការកសាងមន្ទីរពេទ្យឆ្លាតវៃ ឬការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការពិនិត្យនិងព្យាបាលជំងឺគឺតម្រូវឲ្យមានដំណើរការយ៉ងយូរអង្វែង ច្រើនឆ្នាំ។ ហេតុដូច្នេះហើយ យើងត្រូវការធ្វើការវិនិយោគជាជំហានៗដែរ។ ដោយបានដាក់ឲ្យដំណើរការតាំងពីរឆ្នាំ២០០៨ មក នាបច្ចុប្បន្ននេះ មន្ទីរពេទ្យ Thu Duc មាន បទពិសោធន៍ជាច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឆ្លាតវៃ។

យោងតាម សាស្រ្តាចារ្យរង បណ្ឌិត Tang Chi Thuong អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញបានឲ្យដឹងថា៖ នារយៈពេលកន្លងទៅ ផ្នែកសុខាភិបាលទីក្រុងហូជីមិញបានប្រើប្រាស់កម្មវិធីឆ្លាតវៃជាច្រើនដូចជា៖ មជ្ឈមណ្ឌលសម្របសម្រួលការសងគ្រោះបន្ទាន់ឆ្លាតវៃ នៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១១៥ ទីក្រុង និងការវះកាត់ដោយរ៉ូបូតនៅមន្ទីរពេទ្យ Binh Dan ជាដើម។ ទន្ទឹមនឹងនេះ ដើម្បីដើរតាមនិន្នាការសុខាភិបាលឆ្លាតវៃ និងមានការអភិវឌ្ឍច្នៃប្រឌិតនាពេលខាងមុខនោះ ផ្នែកសុខាភិបាលបានឆ្ពោះទៅរកគោលដៅកសាងប្រព័ន្ធគ្រប់គ្រងសុខភាពប្រជាជន តាមរយៈឯកសារសុខភាពអេឡិចត្រូនិកនៅតាមគិលានដ្ឋានថ្នាក់ឃុំ សង្កាត់ និងមជ្ជមណ្ឌលសុខាភិបាលខ័ណ្ឌ ស្រុកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ