ពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧បានប្រព្រឹត្តទៅដ៏វិសេសវិសាល

(VOVWORLD) -ចាប់ពីឆ្នាំ២០១៤ រហូតមក ដល់ពេលនេះ គឺដល់ខែទី៨តាមចន្ទគតិជារៀងរាល់ឆ្នាំ ទីក្រុង Tuyen Quang (ខេត្ត Tuyen Quang ភាគខាងជើងវៀតណាម) ស្ថិតក្នុងក្តីសប្បាយរីករាយក្នុងបរិយាកាសពិធីបុណ្យលាន់លឺរំពង។ នេះជាពិធីបុណ្យសំពះព្រះខែ (Tet Trung thu )ដ៏វិសេសវិសាលនិងដោយឡែករបស់ខេត្ត Tuyen Quangដោយមានការកំណត់ឯតគ្គកម្ម Guiness ជា“រាត្រីបុណ្យមានរូចង្កៀង គោមសំពះព្រះខែវិសេស វិសាលនិងធំបំផុតនៅវៀតណាម” “ស្ពកម្ហូបអាហារធំបំផុតនៅ វៀតណាម” និងគូ “ចង្កៀងគោមធំបំផុតនៅ វៀតណាម” ផងដែរ។

ថ្ងៃទី៣០កញ្ញាជាថ្ងៃដែលពិធីបុណ្យ Thanh Tuyen បើកជាផ្លូវការ។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺព្រឹត្តិការណ៍ “រាត្រីបុណ្យ Thanh Tuyen” នៅ ទីលាន Nguyen Tat Thanh ដោយសកម្មភាពបង្ហាញរូបចង្ក្រៀងយក្សសម្រាប់សំពះ ព្រះខែ។ រាត្រីបុណ្យឆ្នាំនេះ មានរូបចង្កៀង គោមសំពះព្រះខែចំនួន៧០ដ៏ស្អាតបំផុត។ មក ដល់ Tuyen Quang ជាលើកដំបូង ចំទៅនឹងឱកាសពិធីបុណ្យ អ្នកស្រី Hoang Anh Ngoc ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា៖

        “ខ្ញុំមានការភ្ញាក់ផ្អើលណាស់ដោយឃើញនូវរូបចង្កៀងគោមដ៏ស្អាតអស្ចារ្យដូច្នេះ។ ខ្ញុំឃើញថា ប្រជាជនទីក្រុងមានសភាពសប្បាយរីករាយណាស់។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងគឺពោរពេញទៅដោយអត្ថន័យដែរ ជាពិសេស បង្កើតបានចំណងសាមគ្គី រវាងប្រជាជនផង ដែរ”។

ពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧បានប្រព្រឹត្តទៅដ៏វិសេសវិសាល - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៧ 

        ពិធីបុណ្យ Thanh Tuyen ឆ្នាំនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ថ្ងៃទី៤តុលា។ មុននោះ ជារៀងរាល់រាត្រី ក្រុមដើរក្បួននឹងដង្ហែរូបចង្កៀងគោមសំពះ ព្រះខែតាមដងវិថី ដើម្បីប្រជាជនគ្រប់រូបនិងភ្ញៀវទេសចរអាចមានឱកាសគុយគន នូវរូបចង្កៀងគោមដោយផ្ទាល់ភ្នែក។ រូបចង្កៀងគោមសំពះព្រះខែនៅ Tuyen Quang ត្រូវ បានប្រជាជនច្នៃប្រឌិតពីរឿងប្រវត្តិសាស្ត្រ រឿងព្រេងប្រជាប្រិយនិងពីជីវ ភាពរស់នៅ ជាក់ស្តែងរបស់ប្រជាជនតាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ។ រូបចង្កៀងគោមមួយ គឺពោរពេញទៅដោយអត្ថន័យដោយ ឡែកនិងមនោសញ្ចេតនារបស់ប្រជាជនតំបន់។ ឧទ្ទេសនាមនូររូបចង្ក្រៀង “ញាំផ្លែស្ពឺ សងមាស” ដែលអាស្រ័យលើរឿងនិទានប្រជាប្រិយ “ដើមស្ពឺ” របស់វៀតណាម លោក Nguyen Duc Hao នៅឃុំ Nong Tien ទីក្រុង Tuyen Quang បានឲ្យដឹងថា៖

        “ញាំស្ពឺ សងមាស មិនត្រឹមតែអប់រំមនុស្សធំដឹងក្តីប៉ុណ្ណោះទេ ថែមទាំងអប់ រំទាំងកូន ចៅឲ្យមានសណ្តានចិត្តសប្បុរសធម៌និងស្មារតី ស្លឹកល្អឧិបក្រសោបស្លឹករហែក។ ពី រឿងដំណាលនេះ ជួយឲ្យកូនចៅត្រូវយល់ថា  មនុស្សយើងគ្រប់រូបត្រូវរស់នៅរាប់ អានស្រឡាញ់គ្នា”។

        ទន្ទឹមនឹងព្រឹត្តិការណ៍ “រាត្រីបុណ្យ Thanh Tuyen ” ពិធីបុណ្យ Thanh Tuyen ឆ្នាំនេះនៅមានសកម្មភាពជាច្រើនដូចជា តាំងបង្ហាញនិងឧទ្ទេសនាមម្ហូបអាហារដ៏ សម្បូរបែបរបស់បណ្តាជនជាតិខេត្ត Tuyen Quang សម្តែងសិល្បៈនិងសកម្មភាព “សប្បាយរីករាយទទួលបុណ្យសំពះព្រះ ខែ” រួមទាំងសកម្មភាពទេសចរណ៍ទៅ ទស្សនារមណីយដ្ឋាន ទីមកដល់ទេសចរណ៍លើទូទាំងខេត្តទៀតផង។ លោក Truong Duc Tien ប្រធានការិយាល័យវប្បធម៌និងព័ត៌មានទីក្រុង Tuyen Quang បានឲ្យដឹងថា៖

        “ពិធីបុណ្យ Thanh Tuyen ត្រូវបានរៀបចំឡើង សំដៅរក្សាប្រពៃណីវប្បធម៌ដ៏ ល្អប្រសើររបស់ប្រជាជនទីក្រុង Tuyen Quang ។ យើងខ្ញុំកំណត់ថា នេះជាឱកាស សម្រាប់អប់រំជំនាន់វ័យក្មេងអំពីប្រពៃណីវប្បធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ពិធីបុណ្យមានអត្ថន័យល្អ គឺបង្កើតការតភ្ជាប់ក្នុងសហគមន៍ប្រជាជន។ តាមរយៈ ពិធីបុណ្យ យើងខ្ញុំមានបំណង បង្កើតនូវផលិតផលជាក់ស្តែងដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់”។

        ពីធីបុណ្យ Thanh Tuyen ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ មិនត្រឹមតែជា សកម្មភាពវប្បធម៌ កីឡាដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរ ណ៍ថ្មីវិសេសវិសាល ទាក់ទាញភ្ញៀវទេសចរ ណ៍មកទស្សនាខេត្ត Tuyen Quangទៀតផង។ ពិធីបុណ្យនេះ កំពុងនាំបុណ្យសំពះព្រះខែក្លាយទៅជាលក្ខណៈវប្បធម៌វិសេស វិសាលថ្មី ដែលតភ្ជាប់ជាមួយទឹកដីមនុស្សខេត្ត Tuyen Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ