ពិធីបុណ្យទួល DONG DA រំលឹកវិញ្ញាណក្ខ័ន្ធវីរជន QUANG TRUNG

          (VOV)_ពិធីបុណ្យទួល DONG DA ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី៥ខែទី១ តាម
ច័ន្ទគតិ ជារៀងរាល់ឆ្នាំនៅខ័ណ្ឌ Dong Da រដ្ឋធានីហាណូយ។ ​ពិធីបុណ្យនេះត្រូវ
 បានរៀបចំឡើងដើម្បីរំលឹកឡើងវិញនូវជ័យជំនះ​ដ៏​ត្រចះ​ត្រចង់ដែល​ស្ដេច  Quang
 Trung វីរជន​១រូប​​ដណ្ដើមបានក្នុងប្រវត្តិសាស្ត្រ​តស៊ូប្រឆាំងខ្មាំង សត្រូវឈ្លានពាន។​​​

ពិធីបុណ្យទួល DONG DA រំលឹកវិញ្ញាណក្ខ័ន្ធវីរជន QUANG  TRUNG - ảnh 1
ពិធីបុណ្យទួល DONG DA

          នាវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៥ ខែទី១តាមច័ន្ទគតិ នៅទួល Dong Da ជា
ទីកន្លែង​ដែលស្ដេច Quang Trung វាយកំទេចខ្មាំង Qing ​ មុននេះ ២២៦ឆ្នាំ​ ការងារ
ត្រៀមរៀបចំអោយពិធីបុណ្យត្រូវបានសម្រេចរួចរាល់ ហើយ ។  នៅខាងក្រៅខ្លោង
ទ្វាធំ​ ក្រុមដង្ហែគ្រេស្នែងរបស់ស្តេច Quang Trung ​ដោយមានបុរសចំនួន៨នាក់​ក្នុង​
សម្លៀកបំពាក់របស់ទ័ព​ Tay Son បានត្រៀម​ជាស្រេច។​ និងគ្រេស្នែងរបស់ព្រះ
មហាក្សត្រី Ngoc Hanដោយមានក្រុមនារី​៨នាក់​ក្នុងស្លៀកពាក់ជាស្រំស្នំ​​។​ គ្រេស្នែង
របស់ស្ដេច​ត្រូវបានចម្លាក់រចនាជារូបក្បាលនាគដ៏បិនប្រសព ហើយបាន លាបពណ៌
​មាស​និងពណ៌ក្រហមទៀតផង។ បង Nguyen Truong Giang ប្រធានក្រុមដង្ហែគ្រេ
ស្នែង បានអោយដឹងថា៖

          “ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ​ ក្រុម​ដង្ហែគ្រេស្នែងរបស់យើងខ្ញុំជាក្រុមដំបូងបាន​ចូលរួមពិធីបួងសួង​។ ក្រោយរយៈ ពេល១០ឆ្នាំចូលរួមពិធីបុណ្យនេះ ខ្ញុំឃើញថា៖ មនុស្សទាំងអ្នកចាស់និងវ័យក្មេង សុទ្ធតែបានចូលរួមយ៉ាងច្រើនកោះករ​។“​

ពិធីបុណ្យទួល DONG DA រំលឹកវិញ្ញាណក្ខ័ន្ធវីរជន QUANG  TRUNG - ảnh 2
គ្រេស្នែងរបស់ស្តេច Quang Trung ​

          នៅវេលាម៉ោង៨និង៣០នាទី សម្លេងស្គរនិងត្រែបានលាន់រន្ធឺ ពីធីដង្ហែគ្រែ
ស្នែងបានប្រារព្វឡើងជាផ្លូវការ។ គ្រេស្នែងរបស់ស្ដេច Quang Trung និងគ្រេស្នែង
របស់ព្រះមហាក្សត្រី Ngoc Han បានដង្ហែរចូលក្នុងទីធ្លា  ដោយពោពេញទង់ជាតិ 
ប៉េងប៉ោង។ ដើរកំដរគ្រេស្នែងទាំងពីរនេះគឺពុទ្ធសាសនិកចំនួនជាង៣០០នាក់ មក
ពីទីក្រុងហាណូយ Quang Ninh, Hai Duong, Ninh Binh និងខេត្តមួយចំនួននៅភាគ
ខាងត្បូងវៀតណាមទៀតផង។ បង Trong ពុទ្ធសាសនិកមួយនាក់មកពីខេត្ត Hai
 Duong ភាគខាងជើងវៀតណាម  បានអោយដឹងថា៖

          “ ឆ្នាំនេះជាឆ្នាំដើមដំបូង ដែលខ្ញុំបានចូលរួមពិធីបុណ្យនេះ។ ប៉ុន្តែ ទួល Dong
 Da ជារមណីដ្ឋាន១ដែលខ្ញុំមានគោលបំណងមក ទស្សនា ពីយូរណាស់មកហើយ។
 ឆ្នាំនេះ ខ្ញុំសម្រេច​មក ទស្សនាផង និងបួងសួងសូមអោយមានឆ្នាំ១ប្រកបដោយ
សុខសាន្តត្រាណផង និងរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់
ប្រជាជាតិ វៀតណាមទៀតផង។”​

ពិធីបុណ្យទួល DONG DA រំលឹកវិញ្ញាណក្ខ័ន្ធវីរជន QUANG  TRUNG - ảnh 3
ពិធីបុណ្យទួល DONG DA

          ប្រជាជនមកពីគ្រប់ទិសទីបានហូរមកដល់ទីនេះកាន់តែច្រើនឡើង មនុស្ស
ម្នាក់សុទ្ធតែខំប្រឹងប្រែងជ្រើសរើសអោយបានទីកន្លែង១ល្អបំផុត​ដើម្បីអាចទស្សនា
បរិយាកាសពិធីបុណ្យទាំងមូល។ បង Pham Hung Cuong មកពីខ័ណ្ឌ Ba Dinh រដ្ឋធា
នីហាណូយ បានអោយដឹងថា៖

          “ ជាប្រចាំឆ្នាំ នាថ្ងៃទី៥ ខែទី១តាមច័ន្ទគតិ ខ្ញុំបាននាំកូនៗមកទីនេះ ដើម្បី ចូល
រួមពិធីបុណ្យនេះ សំដៅឃើញនូវប្រពៃណីរបស់ប្រជាជាតិ  តាមនោះ  មានគោល
បំណងថា៖កូន ចៅនឹងចេះគិតគូរអំពីអនាគត  ធ្វើការងារល្អជាង ឆ្ពោះទៅអនាគត
ល្អជាង។”

          បន្ទាប់ពីពិធីបួងសួងនេះគឺការសម្ដែងវាយស្គរ ចាប់ផ្តើមអោយពិធី បុណ្យ និង
បណ្ដាឈុតសម្ដែងវប្បធម៌សិល្បះ និងល្បែងកំសាន្តប្រជាប្រិយ ។ សម្លេងស្គរលាន់
រន្ធឺ បានបង្កើតឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាន របស់ទ័ព Tay Son មុននេះ 
ដែលចូលរំដោះរាជធានីថាំងឡងមុននេះ  រដ្ឋធានីហាណូយនាសព្វថ្ងៃ បង្កើតឡើ
ងទំព័រប្រវត្តិសាស្ត្រ១ដ៏ត្រចះត្រចងក្នុងប្រវត្តិសាស្ត្រប្រយុទ្ធ​ប្រឆាំងសត្រូវឈ្លានពាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ