“ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ”

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយលើកទី ១០ ឆ្នាំ ២០១៧ ទើបនឹងបានប្រព្រឹត្តទៅនាពាក់កណ្ដាលខែ សីហានៅមជ្ឈមណ្ឌលទីភ្នាក់ងារសារព័ត៌មានជាតិ ទីក្រុងហាណូយ ដែលគូសសម្គាល់ កំណាត់ផ្លូវដែលលេចជាប្រពងនិងអភិវឌ្ឍន៍នៃរង្វាន់នេះ។ រង្វាន់លើកតម្កើងអ្នកនិពន្ធវណ្ណកម្មរបស់អ្នកនិពន្ធសកម្មភាពនិងការផ្តើមគំនិតលើវិស័យសិល្បៈនិងវិទ្យាសាស្ត្រដែលតភ្ជាប់នឹងជីវភាពរស់នៅនៅរដ្ឋធានីហាណូយហើយពោរពេញទៅដោយសេចក្តីស្រឡាញ់ទីក្រុងហាណូយ។
“ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ” - ảnh 1 “ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ” (baomoi.com)

(VOVworld) –  ត្រូវបានបង្កើតនាឆ្នាំ ២០០៨ ពានរង្វាន់ «Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ» គឺជាការផ្តើមគំនិតនៃកាសែតកីឡានិងវប្បធម៌ចំណុះទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងគ្រួសារអតីតវិចិត្រករល្បីឈ្មោះវៀតណាម លោក Bui Xuan Phai។ នេះគឺជារង្វាន់ដែលលើកដម្កើងបណ្ដាបុគ្គល វណ្ណកម្ម ការផ្តើមគំនិត និងសកម្មភាពដែលបង្កើតមនោសញ្ចេតនាសំរាប់ទីក្រុងហាណូយក្នុងដូងចិត្តមនុស្សម្នាក់ៗ។ រង្វាន់មានពានចំនួន ៤ រួមមាន៖ ពានរង្វាន់ធំ ពានរង្វាន់សំរាប់ការផ្តើមគំនិត ពានរង្វាន់សំរាប់សកម្មភាពនិងពានរង្វាន់សំរាប់វណ្ណកម្ម។

“ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ” - ảnh 2 ពានរង្វាន់ធំក្នុងក្របខ័ណ្ឌរង្វាន់ «Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយឆ្នាំ ២០១៧» ត្រូវបានប្រគល់ជូនឲ្យអ្នកវប្បធម៌ លោក Huu Ngoc

        ពានរង្វាន់ធំក្នុងក្របខ័ណ្ឌរង្វាន់ «Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយឆ្នាំ ២០១៧» ត្រូវបានប្រគល់ជូនឲ្យអ្នកវប្បធម៌ លោក Huu Ngoc ដែលមានការរួមវិភាគទានដ៏ធំធេងលើវិស័យវប្បធម៌នៅក្នុងប្រទេសនិងកិច្ចការបរទេស។ ក្នុងអំឡុងជាង ៦០ ឆ្នាំកន្លងទៅ អ្នកវប្បធម៌ Huu Ngoc បានសរសេរសៀវភៅចំនួន ៣៤ ក្បាល ក្នុងនោះ វិស័យវប្បធម៌ហាណូយដើរតួនាទីសំខាន់។ នាឆ្នាំ ១៩៩៧ សៀវភៅ «អត្តសញ្ញាណវប្បធម៌ទីក្រុងហាណូយ» តាមភាសាអង់គ្លេសនិងបារាំងរបស់ លោកត្រូវបានប្រើប្រាស់ជាកាដូសំរាប់អ្នកតំណាងគ្រប់រូបនៃបណ្ដាប្រទេសដែលបានចូលរួមសន្និសីទ Francophone លើកទី ៧ នៅទីក្រុងហាណូយ។ នាឆ្នាំ ២០១០ ក្នុងឱកាសរំលឹខួអនុស្សាវរីយ៍លើកទី ១០០០ ឆ្នាំ Thang Long - ហាណូយ លោកត្រូវបានស្នើឲ្យនិពន្ធប្រជុំសៀវភៅជាភាសាអង់គ្លេស “Hanoi, Who are you?” (ហាណូយ - អ្នកជានរណា?) ដែលមាន ១០ ជំពូកដើម្បីបំរើឲ្យកាងារកិច្ចការបរ ទេស។ ក្រៅពីនោះមនោសញ្ចេតនារបស់លោកចំពោះរដ្ឋធានីហាណូយក៏ត្រូវបានបង្ហាញដ៏ជ្រាលជ្រៅតាមរយៈសៀវភៅ «ហាណូយរបស់ខ្ញុំ»។ អគ្គនាយកនិពន្ធកាសែត កីឡានិងវប្បធម៌ ប្រធានគណៈចាត់តាំងរង្វាន់ លោក Le Xuan Thanh បានឲ្យដឹងថា៖     «បណ្ដាសំណង់ស្រាវជ្រាវអំពីទីក្រុងហាណូយនៃអ្នកវប្បធម៌ Huu Ngoc មានភាព ជម្រៅនិងទស្សនៈខុសប្លែកបើប្រៀបនឹងអ្នកវប្បធម៌ផ្សេងៗទៀត។ លោកផ្សព្វផ្សាយ តំលៃវប្បធម៌នៃទីក្រុងហាណូយដល់មិត្តអ្នកអានបរទេសខុសពីរការផ្សព្វផ្សាយវប្បធម៌ ហាណូយសំរាប់ប្រជាជនក្នុងប្រទេស។ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន របស់អ្នកវប្បធម៌ Huu Ngoc ចំពោះខឿនវប្បធម៌វៀតណាមនិយាយរួមនិងទីក្រុងហា ណូយនិយាយដោយឡែក។»

“ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ” - ảnh 3 ពានរង្វាន់សកម្មភាពដើម្បីសេចក្តីស្នេហាហាណូយទីពីរត្រូវបានប្រគល់ឲ្យអតីត ទាហានអាមេរិក លោក Paul George Harding។  (baomoi.com)

        ក្រៅពីពានរង្វាន់ធំ គណៈចាត់តាំងក៏បានប្រគល់និងលើកដម្កើងបណ្ដការផ្តើម គំនិតសកម្មភាពនិងវណ្ណកម្មជាក់ស្តែងសំរាប់ទីក្រុងហាណូយទៀតផង។ ពាន់រង្វាន់ ការផ្តើមគំនិត-ដើម្បីសេចក្តីស្នេហាហាណូយត្រូវបានប្រគល់ជូនឲ្យមន្ទីរគមនាគមន៍និង ដឹកជញ្ជូនទីក្រុងហាណូយដោយគំរោងការណ៍ «បង្កើនការគ្រប់គ្រងមធ្យោបាយចរាចរ លើដីគោកសំដៅកាត់បន្ថយការស្ទះចរាចរនិងការបំពុលបរិស្ថាននៅទីក្រុងហាណូយ ដំណាក់កាល ២០១៧-២០២០ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០ ឡានក្រុងសាធារណៈ សំរាប់ប្រជាជនទាំងមូល»។ នាឆ្នាំនេះដែរ រង្វាន់សកម្មភាពដើម្បីសេចក្តីស្រឡាញ់ ទីក្រុងហាណូយទីមួយត្រូវបានប្រគល់ជូនឲ្យរដ្ឋអំណាចទីក្រុងហាណូយដោយមានការ កសាងវិថីដើរថ្មើជើងជុំវិញបឹង Ho Guom។ ប្រការនេះត្រូវបានវាយតំលៃជាការប្តេជ្ញា ចិត្តរបស់រដ្ឋអំណាចទីក្រុងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់ប្រជាជនក្នុងការ បង្កើតឡើងបរិយាកាសវប្បធម៌កំសាន្តនាចុងសប្តាហ៍ (គិតតាំងពីរសៀលថ្ងៃទីសុក្រ)។ ពានរង្វាន់សកម្មភាពដើម្បីសេចក្តីស្នេហាហាណូយទីពីរត្រូវបានប្រគល់ឲ្យអតីត ទាហានអាមេរិក លោក Paul George Harding។ លោក Le Xuan Thanh បានចែករំ លែកថា៖

        «លោក Paul George Harding រស់នៅនៅទីក្រុងហាណូយហើយជាលោកគ្រូ ភាសាអង់គ្លេស។ លោកបានផ្តល់ការចាប់អារម្មណ៍សំរាប់សិស្សានុសិស្សរបស់ខ្លួន រួមជាមួយលោកអនុវត្តសកម្មភាពធ្វើស្អាតទីក្រុងហាណូយដូចជា៖ លាបពណ៌ដើម្បីលុបចោលការផ្សព្វផ្សាយខុសច្បាប់លើជញ្ជាំង។ សកម្មភាពនេះបានបង្កើតឡើងនូវរលកសហគមន៍។»

        អតីតអក្សរសាស្ដ្រ Bang Son ដោយមានសៀវភៅ «ចំណូលចិត្តដើរលេងតាម វិថីរបស់ប្រជាជនហាណូយ» និងសៀវភៅ «ចំណូលចិត្តពិសារម្ហូបអាហារនិងលេងកំសាន្តនៃប្រជាជនហាណូយ» ត្រូវបានប្រគល់ពានរង្វាន់វណ្ណកម្មដើម្បីសេចក្តីស្នេហាហាណូយឆ្នាំ ២០១៧។ លោក Tran Phuong Quang កូនប្រុសនៃអតីតអ្នកអក្សរសាស្ត្រ Bang Son បានចែករំលែកថា៖

        «គ្រួសារខ្ញុំសប្បាយរីករាយណាស់ក្នុងពេលដែលអតីតអ្នកអក្សសាស្ត្រ Bang Son ទទួលពានរង្វាន់នេះ។ នេះគឺជាការគូសសម្គាល់ក្នុងជីវិតនិពន្ធរបស់លោក ទោះបីជា លោកទទួលមរណភាពក្តីប៉ុន្តែមនុស្សម្នានៅនឹករលឹកនិងលើកដម្កើង។»

“ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ” - ảnh 4 រង្វាន់វណ្ណកម្មដើម្បីសេចក្តីស្នេហាហាណូយក៏ត្រូវបានប្រគល់ឲ្យអ្នកថតរូប Nguyen Huu Bao (baomoi.com)

        រង្វាន់វណ្ណកម្មដើម្បីសេចក្តីស្នេហាហាណូយក៏ត្រូវបានប្រគល់ឲ្យអ្នកថតរូប Nguyen Huu Bao ដោយមានសៀវភៅរូបថត «ហាណូយគួរឲ្យស្រឡាញ់» (ឆ្នាំ ២០១៦) ដែលបានរួមចំណែករក្សាអនុស្សាវរីយ៍ដ៏ថ្លៃថ្លាក្នុងជីវភាពរស់នៅធម្មតានិង រ៉ូម៉ង់ទិកនៅទីក្រុងហាណូយ។ អ្នកថតរូប Nguyen Huu Bao បានចែករំលែកថា៖

        «សៀវភៅគឺជាសម្រាំងរូបភាពអំពីទីក្រុងហាណូយដែលខ្ញុំបានថតក្នុងរាប់សិបឆ្នាំ ជាពិសេសគឺមជ្ឈមណ្ឌលវិថីបុរាណដែលជាទីកន្លែងខ្ញុំប្រសូត្រនិងធំដឹងក្តី។ ខ្ញុំថតរូប តាមការចាប់អារម្មណ៍របស់ខ្លួនដោយហេតុនេះមានរូបភាពទីក្រុងហាណូយក្នុងសៀវភៅនេះមានលក្ខណៈសាម្មញ្ញនិងស្និទ្ធស្នាល។ ពានរង្វាន់នេះលើកទឹកចិត្តខ្ញុំជាច្រើន។»

        ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ រង្វាន់ «Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ» បាននិងកំពុងលើកទឹកចិត្តបណ្ដាអ្នកអក្សសាស្ត្រវិចិត្រករនិងបុគ្គល និពន្ធនិងផ្តល់មតិ រួមចំណែកធ្វើឲ្យទីក្រុងហាណូយស្អាតថែមទៀតតាមរយៈសកម្មភាព សម្បូរបែប។ ប៉ុន្តែ គេសុទ្ធតែមានចំណុចរួមគឺសេចក្តីស្នេហាទីក្រុងហាណូយដែលជា កំលាំងចលករដើម្បីគេរស់នៅច្នៃប្រឌិតនិងធ្វើសកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ