|
ពិព័ណអំពីយានអគ្គិសនីទីក្រុងហាណូយ-អតីតកាលនិងអនាគតកាល (VOV) |
Vovworld- មកនឹងពិព័ណ ទស្សនិកជនហាក់ដូចជាឈានចូលបរិយាកាស
ពិតមួយដោយរូបភាពនៃបណ្ដាយានអគ្គិសនីដែលជាភាពវិសេសវិសាល និមិត្តរូប
មួយនិងជា ព្រលឹងមួយចំណែករបស់វិថីទីក្រុងហាណូយមុននេះ។ រូបថត 3D
ចំនួន៣១ផ្ទាំងបានបង្កើតឡើងវិញនូវរូបភាពនៃបណ្ដាញខ្សែយានអគ្គិសនីទីក្រុង ហាណូយនាចុងសតវត្សទី១៩ដើមសតវត្សទី២០ក្នុងនោះខ្សែនៅបឹង Hoan Kiem
ជាមជ្ឈមណ្ឌល ខ្សែរយានអគ្គិសនី៦ទៀតទៅវិថី Yen Phu, ផ្សារ Buoi, Cau Giay,
Ha Dong, ផ្សារ Mo និងវិថី Vong។ រូបភាពស្និទ្ធស្នាលទាំងនេះអំពីទីក្រុងហាណូយ
បុរាណមួយបានត្រឡប់មកក្នុងមេម័ររបស់ប្រជាជនទីក្រុងហាណូយ្មនាក់ៗ។ លោក
Doan Xuan Kinh នៅវិថី Tran Phu ទីក្រុងហាណូយបានចែករំលែកថា៖
“ទីក្រុងហាណូយមុននេះត្រឹមតែមានខ្សែយានអគ្គិសនីចំនួន៦។ ខ្ញុំមានចំណាប់ អារម្មណ៍ខ្លាំងចំពោះការធ្វើដំណើរតាមខ្សែផ្លូវពី បឹង Hoan Kiem ទៅ Ha Dong ពីព្រោះ នេះជាកំណាត់ផ្លូវដ៏វែងជាងគេ។ទីក្រុងហាណូយមុននេះតូចណាស់ ការធ្វើដំណើរ
ឆ្លងទួល Dong Da គេបានឃើញទេសភាពជនបទហើយ។ យានអគ្គិសនីជាផ្នែក
វិសេសវិសាលរបស់ទីក្រុងហាណូយ។”
ដើម្បីមានបរិយាកាសពិសេសនោះ ត្រូវគិតដល់ការខំប្រឹងប្រែងរបស់ក្រុម
Digital ទីក្រុងហាណូយ រួមមានមិត្តវ័យក្មេងមានទឹកចិត្តស្រឡាញ់ទីក្រុងហាណូយ
ដោយស្ថាប័ត្យករ Nguyen Van Quang ធ្វើជាប្រធាន។ ក្រុមបានរលឹកស្នូរយានអគ្គិសនីដោយការប្រើប្រាស់បច្ចេកវិទ្យា 6D ដើម្បីកសាងរូបភាពយានអគ្គិសនីក្នុងអតីតកាលនិងអនាគតកាល។ បច្ចេកវិទ្យាទំនើបពហុទិសបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងក្លានិងទាក់ទាញការយកចិត្តទុកដាក់និយមចូលចិត្តពីមិត្តវ័យ
ក្មេងជាច្រើន។ មិត្ត Nguyen Thuy Trang និសិត្សមហាវិទ្យាល័យស្ថាប័ត្យកម្មហាណូយ
បានសំណេះសំណាលក្រោយពីមកទស្សនាពិព័ណថា៖
“ខ្ញុំពេញចិត្តណាស់ពេលបានទស្សនាពិព័ណនេះ។ ពិព័ណនេះមានភាពថ្មីថ្មោងបើប្រៀបនឹងបណ្ដាពិព័ណមុននេះអំពីទីក្រុងហាណូ។ នៅទីនេះ ខ្ញុំបានយល់បន្ថែមអំពីបច្ចេកវិទ្យាពន្លឺ។ ខ្ញុំអាចឃើញរូបភាពទីក្រុងហាណូយដោយបច្ចេកវិទ្យា 3D។”
ពិព័ណទទួលបានការយកចិត្តទុកដាក់មិនត្រឹមតែទស្សនិកជនក្នុងប្រទេស
ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរណ៍បរទេសមកទស្សនាទីក្រុងហាណូយទៀត
ផង។ បងស្រី Sarah Bay មកពីដាណឺម៉ាក់បានចែករំលែកថា៖
“នៅទីក្រុង Copenhagen ដាណឺម៉ាក់ ធ្លាប់មានយានអគ្គិសនិដូច្នេះ។ ជាជន
បរទេសមកទស្សនាទីក្រុងហាណូយ ខ្ញុំគិតថាយានអគ្គិសនីជាចំណុចពិសេសនិងគួរឲ្យចាប់អារម្មណ៍របស់ទីក្រុងហាណូយ។”
រីឯស្ថាប័ត្យករ Nguyen Van Quang ប្រធានក្រុម Digital ទីក្រុងហាណូយ បានឲ្យ
ដឹងថា៖
“ការរៀបចំពិព័ណនេះជាផ្នែកមួយរបស់ក្រុមរបស់យើងខ្ញុំនោះគឺបង្កើតឡើង
វិញមណ្ឌលវិថីបុរាណទាំង៣៦របស់ទីក្រុងហាណូយដើម្បីប្រជាជនគ្រប់រូបអាចចូល
ទីនោះ ឃើញបរិយាកាសវិថីបុរាណក៏ដូចជាត្រឡប់មកបច្ចុប្បន្នកាល។ ពិព័ណលើកនេះបានប្រមូលផ្ដុំទៅលើប្រធានបទយានអគ្គិសនី។ គំនិតសំខាន់គឺចង់ឧទ្ទេសនាមជាមួយមហាជនភាពស្អាតខាងវប្បធម៍របស់ប្រជាជនទីក្រុងហាណូយ
អំពីបរិយាកាសយានអគ្គិសនីបុរាណទន្ទឹមនឹងនោះឧទ្ទេសនាមជាមួយមហាជនបណ្ដាខ្សែផ្លូវយានអគ្គិសនីក្រោមដីនិងលើអាកាសរបស់ទីក្រុងហាណូយដែលនឹង
បានសាងសង់នាពេលខាងមុខ។”
ពិព័ណ “យានអគ្គិសនីទីក្រុងហាណូយ អតីតកាលនិងអនាកតកាល” បាននាំមកឲ្យទស្សនិកជននូវការចាប់អារម្មណ៍យ់ាងជ្រាលជ្រៅក៏ដូជាការចាប់អារម្មណ៍ពិតអំពីទីក្រុងហាណូយមួយនៅអតីតកាល ជាមួយរូបភាពយានអគ្គិសនីដែលបានផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ពិព័ណជាស្ពានតភ្ជាប់ដោយរូបភាពជួយឲ្យប្រជាជនពិសេសគឺជួយមជ្ឈដ្ឋានជនវ័យក្មេងយល់និងគោរពរបៀបរស់
នៅពោពេញទៅដោយវប្បធម៍និងភាពស្អាតប្រវត្តិសាស្ត្ររបស់រដ្ឋធានីហាណូយក្នុងសតវត្សកន្លងមក៕