|
ពិព័ណ៖អាវអៀម-សម្រស់នៃសំលៀកបំពាក់វៀតណាម (VOV) |
Vovworld-ពិព័ណអាវអៀម-សម្រស់នៃសំលៀកបំពាក់វៀតណាម ដោយ
គណៈកម្មការគ្រប់គ្រងវិថីបុរាណទីក្រុងហាណូយរៀបចំកំពុងបានប្រព្រឹត្តទៅ
នៅសាលាភូមិ Dong Lac លេខ៣៨វិថី Hang Dao ទីក្រុងហាណូយ។ ពិព័ណបាន
ឧទ្ទេសនាមអំពីសំលៀកបំពាក់មួយក្នុងចំណោមសំលៀកបំពាក់បុរាណដ៏វិសេស
វិសាលរបស់ឃ្លាំងសំលៀកបំពាក់ប្រពៃណីវៀតណាម រួមចំណែកក្នុងការរក្សា
អភិរក្សនូវតំលៃនៃសំលៀកបំពាក់អាវទ្រនាប់និងរបរតម្បាញសូត្រ របរមួយក្នុង
ចំណោមរបរសិប្បកម្មប្រពៃណីដ៏ពិសេសរបស់មនុស្សវៀតណាមមុននេះ។
“-នេះជាបណ្ដាសំលៀកបំពាក់ប្រពៃណីដែលនារីវៀតណាមមុននេះស្លៀកពាក់
-តើក្រណាត់នេះសុទ្ធតែជាសូត្រដែរឬទេ?
-ខ្ញុំឃើញថានៅខាងក្នុងគឺជាអាវអៀមនៅខាងក្រៅគឺអាវមាន៤ផ្ទាំង។ក្រៅពីនោះ
គេមានអាវអៀមនិងអាវមាន៤ផ្ទាំងក្នុងពេលទៅស្រែទៀតផង។
-ត្រូវហើយ ខ្ញុំឃើញថានោះគឺជាសម្លៀកបំពាក់ប្រចាំថ្ងៃរបស់គេនោះ។”
លោកអ្នកនាងកំពុងបានស្ដាប់ការសំណេះសំណាលរបស់មិត្តវ័យក្មេង២នាក់
នៅពិព័ណ អាវទ្រនាប់-សម្រស់នៃសម្លៀកបំពាក់វៀតណាម។ មកដល់ពិព័ណ
ទស្សនិកជនមិនត្រឹមតែបានទស្សនានិងចាប់អារម្មណ៍រាល់រូបថតឯកសារអំពីនារី
វៀតណាមមុននេះក្នុងសម្លៀកបំពាក់អាវទ្រនាប់ប៉ុណ្ណោះទេ ថែមទាំងបានឃើញ
ផ្ទាល់នឹងភ្នែករាល់ឧបករនិងវត្ថុធាតុដើម្បីត្បាញឡើងផ្ទាំងសូត្រដ៏ល្បីឈ្មោះនៃ
ដំបន់ដីហាណូយមុននេះ។ អាវទ្រនាប់ជាសម្លៀកបំពាក់មិនអាចខ្វះបានរបស់នារី
វៀតណាមមុននេះ។ អាវទ្រនាប់ជួយឲ្យនារីអាចបង្ហាញនូវសម្រស់រាងកាយរបស់
ខ្លួន។ នាសតវត្សទី១៨-១៩ អាវទ្រនាប់មានរាង៤ជ្រុងឈាងនៅមុខទ្រូង នៅខាង
លើមូលធ្វើជាកអាវទ្រនាប់មានខ្សែដើម្បីចងទៅខាងក្រោយខ្នង។ នៅសង្ខាងមាន
ខ្សែដើម្បីចងទៅខាងខ្នង។ឈានទៅសតវត្សទី២០អាវទ្រនាប់កាន់តែនិយមប្រើ
ប្រាស់ដោយមានរូបរាងនិងរចនាដ៏សម្បូរបែប។ អាវទ្រនាប់មានវត្តមានក្នុងជីវភាពរបស់នៅរបស់ប្រជាជនវៀតណាមនៅភាគខាងជើងមុននេះនៅគ្រប់ស្រទាប់។លោកស្រី Nguyen Thi Thu Thuy ដំណាងគណៈកម្មាធិការគ្រប់គ្រងវិថីបុរាណហាណូយបានឲ្យដឹងថា៖
“នៅពិព័ណ យើងខ្ញុំបានសង្កត់ធ្ងន់ជាច្រើនដល់សម្លៀកបំពាក់អាវទ្រនាប់ទោះបីជានេះជាសម្លៀកបំពាក់ខាងក្នុងរបស់នារីមុននេះប៉ុន្តែវាមានរូបភាពនិមិត្តរូបដ៏ស្អាត បង្ហាញបាននូវសម្រស់របស់នារី។ តាមរយៈរូបភាពអាវទ្រនាប់ តាមព័រនិងក្រណាត់យើងអាចឃើញនូវវណ្ណៈរបស់នារីមុននេះ។”
|
នេះជាបណ្ដាសំលៀកបំពាក់ប្រពៃណីដែលនារីវៀតណាមមុននេះស្លៀកពាក់ (VOV) |
ថាំងឡុងមុននេះជាកន្លែងប្រមូលផ្ដុំរបស់ភូមិរបរប្រពៃណីឆ្លងតាមជំនាន់ជាច្រើន។ ភូមិរបរ វិថីរបរថាំងឡុងមិនត្រឹមតែនាំមកនូវតំលៃសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្នែកទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយវប្បធម៍រក្សារាល់បេតិកភ័ណ្ឌដែលបានបន្សល់ទុកមកពីជីដូនជីតា។ លោកស្រី Nguyen Thi Thu Thuy បានឲ្យដឹងបន្ថែមទៀតថា៖
“ដោយមានគោលដៅផ្សព្វផ្សាយរាល់តំលៃវប្បធម៍អរូបីរ៌ក្នុងមណ្ឌលវិថីបុរាណហាណូយ គណៈកម្មការគ្រប់គ្រងវិថីបុរាណហាណូយបានរៀបចំពិព័ណអាវទ្រនាប់ សម្រស់នៃសម្លៀកបំបាក់វៀតណាមនៅហាណូយ។ ពិព័ណបានចាប់ផ្ដើមពីប្រវត្តិសាស្ត្រវិថីរបររបស់ថាំងឡុង-ហាណូយមុននេះ ប្រមូលផ្ដុំនូវរបរប្រពៃណីជាច្រើន ក្នុងនោះមានវិថី Hang Dao ជំនាញអំពីរបរសូត្រនិងសាលាភូមិ Dong Lac ស្ថិតនៅវិថី Hang Dao ជាសាលាភូមិផ្សារអាវទ្រនាប់សូត្ររបស់ថាំងឡុងមុននេះ។”
ពិព័ណអាវទ្រនាប់-សម្រស់នៃសម្លៀកបំពាក់វៀតណាមមិនត្រឹមតែទាក់ទាញបានភ្ញៀវទស្សនាក្នុងប្រទេសប៉ុណ្ណើទេដែលទាំងមានការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរណ៍បរទេសទៀតផង។ លោក Han ភ្ញៀវទេសចរណ៍សឹង្ហបុរីបានចែករំលែកថា៖
“ខ្ញុំបានឃើញពិព័បានរក្សារាល់ឯកសារអំពីប្រវត្តិសាស្ត្រវៀតណាម។ ពេលខ្ញុំមកដល់ទីនេះ ខ្ញុំបានឃើញរូបភាពវិថីបុរាណហាណូយមុននេះក៏ដូចជាសកម្មភាពរបស់ប្រជាជននៅវិថី ដូចជានាំយើងខ្ញុំមកនឹងទីក្រុងហាណូយមុននេះ។”
ពិព័ណ៖អាវទ្រនាប់សម្រស់នៃសម្លៀកបំពាក់វៀតណាមបានជួយឲ្យទស្សនិកជនយល់បន្ថែមអំពីប្រភពដើម ប្រវត្តសាស្ត្រនៃសម្លៀកបំពាក់មួយក្នុងចំណោមសម្លៀកបំពាក់ប្រពៃណីជាតិ តាមរយៈនោះរួមចំណែកក្នុងការអភិរក្សនូវតំលៃសម្លៀកបំពាក់អាវទ្រនាប់ក៏ដូចជារបរតម្បាញសូត្ររបស់វៀតណាម៕