|
ព្រះអនុត្ថេរះThich Giac NghiaនៅកោះTruong Sa (Image: Internet) |
Vovworld- ព្រះអនុត្ថេរះThich Giac Nghia ជាព្រះសង្ឃពុទ្ធសាសនា១អង្គក្នុង
ចំណោម ព្រះសង្ឃពុទ្ធសាសនាទាំង៦អង្គនៅខែត្រ Khanh Hoa និមន្តទៅកាន់
ទីប្រជុំកោះ Truong sa ។ ព្រះអនុត្ថេរះThichGiac Nghia មានពុទ្ធដីការថា៖ ព្រះសង្ឃ
ទាំង៦អង្គ នេះ និមន្តទៅកាន់Truong sa ដោយសេចក្តីស្រឡាញ់ចំពោះ ផ្នែកដែនដី
ដ៏ពិសិដ្ឋ១របស់មាតុភូមិវៀតណាម។
គិតមកដល់ថ្ងៃរំដោះភាគខាងត្បូងទី៣០ មេសាឆ្នាំ២០១២ នឹងក៏ជាថ្ងៃដែល
ក្រុមការងារយើងខ្ញុំដាក់ជើងដល់ទីរួមស្រុក Truong sa នេះ ព្រះអនុត្ថេរះThich
Giac Nghia និមន្តទៅគង់នៅក្នុងវត្តTruong sa ធំ បានជាង២សប្តាហ៏។
បើ់ប្រៀបទៅនឹងវត្ត Van Duc នឹងវត្ត Phuoc Tri របស់ខែត្រKhanh Hoa -ជាវត្ត
ដែលព្រះអង្គធ្លាប់គង់ វត្តTruong sa ធំ មិនស្កឹមស្កៃ នឹងក៏មិនគ្រប់គ្រាន់ ទេ។ ក៏ប៉ុន្តែ
ចំពោះអនុត្ថេរះ ការរស់នៅនៅទីរួមស្រុក Truong sa គឺសមស្រប ទៅនឹងការបួស
រៀន។ ព្រះអនុត្ថេរះThich Giac Nghia មានពុទ្ធដីការថា៖បើសិន ជាជីវិតមនុស្ស គឺជាបណ្តាការធ្វើដំណើរ ដំណើរនិមន្តទៅគង់នៅក្នុងវត្ត Truong sa ធំ គឺជាដំណើរនិមន្ត
មានអត្ថន័យជាទីបំផុត។ក្រោយពីដំណើរនិមន្តទៅធ្វើពិធី បង្សុកូលឧទ្ទឹកុសលជូន
ដល់វិញ្ញាណក្ខន្ធ័យុទ្ធជនពលីនៅកោះTruong sa ចំនួន៣លើក អត្មាឃើញថា៖ខ្លួនត្រូវមានការទទួលខុសត្រូវចំពោះមាតុប្រទេសចំពោះ ការការពារអធិបតេយ្យ
ភាពដែនដី ដែលជីដូនជីតាយើងបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីការពារ។ដោយហេតុនេះយើងខ្ញុំបានសំរេចនិមន្តទៅកាន់ Truong sa ។ ព្រះអនុត្ថេរះThich
Giac Nghia មានពុទ្ធដីការបន្តថា៖បើប្រៀបទៅនឹងការ រស់នៅលើដីគោគ Truong
sa នៅមានការលំបាកជាច្រើនណាស់។តែប្តូរយក វិញការរស់នៅទីនេះមានភាព
រស់រវើក សម្បូរបែបជាងដោយសកម្មភាពព្រលឹង។ ព្រះអនុត្ថេរះThich Giac Nghia មានសង្ឃដីការថា៖ បងៗសួរអំពីការសាកល្បង ពេលនិមន្តទៅកាន់Truong sa ?
អត់មានទេ។ពិព្រោះយើងខ្ញុំជាបណ្តាអ្នកបួស។យើងខ្ញុំនិមន្តទៅកាន់ទីនេះដើម្បី
ថែទាំ ពង្រឹងកិច្ចការពុទ្ធសាសនាដល់ប្រជាជន រស់នៅទីនេះ។យើងខ្ញុំសូមអរគុណ
ចំពោះរដ្ឋវៀតណាម ដែលបានបង្កលក្ខណះ ឲ្យយើងខ្ញុំនិមន្តទៅគង់នៅក្នុងវត្ត
Truong sa ។
នៅលើកោះTruong sa ធំ នាថ្ងៃទី១ ទី១៥កើតជារៀងរាល់ខែ ប្រជាជនគ្រប់
រូបសុទ្ធតែទៅវត្ត រួមគ្នាបួងសួងអស់ទេវតាឲ្យប្រទេសមានសន្តិភាព ប្រជាជន មានសុខដុមរម្យនា។ បងស្រី Bui Thi Nhung នៅកោះTruong saធំ បានឲ្យដឹង ថា៖វត្តនៅលើកោះនេះ គឺជាកិត្តិយស សុភមង្គលរបស់ប្រជាជននឹងយុទ្ធជន នៅលើកោះ។វាសម្តែងបាននូវដួងចិត្តព្រលឹងរបស់ខ្លួនចំពោះព្រះពុទ្ធសាសនា ពិសេសគឺជំនឿ
ជឿជាក់ដើម្បីការពារខ្ជាប់កោះ។
|
ព្រះអនុត្ថេរះThich Giac Nghia (រូបថត៖ Internet) |
ចែកដៃទីរួមស្រុកTruong sa ចែកដៃព្រះអនុត្ថេរះ កម្មាភិបាលយុទ្ធជននឹង
ប្រជាជនរស់នៅលើកោះខ្ញុំចងចាំពុទ្ធដីការរបស់ព្រះអនុត្ថេរះThich Giac Nghia
ដែលថា៖កុលបុត្រវៀតណាមយើងម្នាក់ៗ ទោះបីកាន់សាសនាឫមិនកាន់
សាសនា នឹងកាន់តំណែងណាក៏ដោយ ក៏ដើម្បីគោលដៅរួម១ នោះគឺធ្វើអ្វីៗ ដើម្បីប្រទេសមានសន្តិភាពប្រជាជនមានសុខដុមរម្យនាប្រជាជាតិស្ថិស្ថេរគង់វង្ស
ជានិរន្ត៕