ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន
(VOV) /  
(VOV)_កម្មវិធីស្នាក់នៅផ្ទះជាមួយប្រជាជន ( Homestay) ជាសកម្មភាពមួយ
ក្នុងចំណោមសកម្មភាពសំខាន់របស់នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (ហៅកាត់
ថា SSEAYP )។ ឆ្នាំនេះ ទទួលនាវា SSEAYP២០១៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១
វិច្ឆិកា ប្រជាជនទីក្រុងហូជីមិញ ជាថ្មីម្តងទៀតបានបង្កើតឡើងចំណាប់អារម្មណ៍
ដ៏ល្អប្រសើរ និងជ្រាលជ្រៅ ក្នុងដួងចិត្តមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន ស្ដីពី
ភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនវៀតណាម។
|
ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន |
នេះគឺជាលើកទី៨ហើយដែល គ្រួសារលោក Tran Ngoc Quang នៅក្រុមទី៤
សង្កាត់ Ben Thanh ខ័ណ្ឌទី១ ទទួលបណ្ដាដំណាងនៅនាវាយុវជនអាស៊ីអាគ្នេយ៍
និងជប៉ុនមកស្នាក់នៅជាមួយក្រុមគ្រួសារ។ លោកបានត្រៀមរៀបចំបន្ទប់ស្នាក់នៅ
រៀបចំឥវ៉ាន់យ៉ាងម៉តចត់ ល្អប្រសើរសំរាប់មិត្តវ័យក្មេងនានាមកស្នាក់នៅ។ចំពោះ
លោក Quang យុវជនជាច្រើននៅនាវាអាស៊ាននិងជប៉ុននេះ បានរស់នៅក្នុងគ្រួ
សារលោក ដូចជាកូនធម៌ គួរអោយស្រឡាញ់ និងចាប់អារម្មណ៍ជាច្រើន។ គេបាន
ចាក់ចេញទៅហើយ ប៉ុន្តែគេនៅរក្សាទំនាក់ទំនងជាមួយគ្រួសារជានិច្ច ហើយម
នោសញ្ជេតនានេះកាន់តែជិតស្និទ្ធ និងរឹងមាំ។ លោក Quang បានអោយដឹងថា៖
“ ខ្ញុំមានគោលបំណងអោយគេដឹងថា៖ ប្រជាជាតិវៀតណាមយើង ជាមនុស្ស
ជិតស្និទ្ធិ រួសរាយរ៉ាក់ទាក់ ស្រឡាញ់សន្តិភាព។ ខ្ញុំត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដើម្បី
មិត្តទាំងឡាយមករស់នៅប្រកបដោយសប្បាយរីករាយ ហើយពេលចាកចេញទៅ
គេនៅអាឡោះអាល័យ។ មិត្តនៅទីក្រុងវៀងច័ន្ទ (ឡាវ) បានផ្ញើលិខិតជូនពរក្នុង
ឱកាសចូលឆ្នាំថ្មី និងមិត្តជប៉ុនបានវិលត្រលប់មកទីនេះវិញដើម្បីជួបជាមួយឪពុក
និងម្ដាយធម៌ហើយ។”
|
ភាពកក់ក្តៅរបស់ជនវៀតណាមជាមួយមិត្តវ័យក្មេងអាស៊ីអាគ្នេយ៍និងជប៉ុន |
ក្នុងរយៈពេលប៉ុន្មានថ្ងៃនៅទីក្រុងហូជីមិញ កូនធម៌ពីរនាក់ ដែលមកពីឥណ្ឌូនេ
ស៊ី និងជប៉ុន ត្រូវបានលោកស្រី Tran Thi Tuyet Huong សង្កាត់ទី១១ ខ័ណ្ឌទី៣ ថែទាំ
គេដូចជាកូនបង្កើតរបស់ខ្លួនឯង។ លោកស្រី Huong បានភ្ញាក់ពីពេលព្រឹកព្រលឹម
ដើម្បីទៅទិញស្បឿងអាហារ ហើយធ្វើម្ហូបអោយមិត្តវ័យក្មេងនានា។ លោកស្រីចាត់
ទុកថា៖ ពេលពិសារបាយជាចំណុចដ៏វិសេសវិសាលរបស់វប្បធម៌វៀតណាម ជាប្រ
លឹងរបស់សេចក្ដីជួបជុំគ្នា ស្រឡាញ់គ្នា បង្កើតឡើងមនោសញ្ជេតនាជិតស្និទ្ធរវាង
បណ្ដាជំនាន់ក្នុងគ្រួសារ បង្ហាញនូវចរិតលក្ខណះសហគមន៍របស់វៀតណាម។
លោកស្រី Huong បានអោយដឹងថា៖
“ ថ្ងៃនេះ ខ្ញុំបានជូនដំណឹងថា៖ មានបណ្ដាប្អូនៗកាន់សាសនាឥស្លាម ដូច្នេះខ្ញុំ
ត្រូវត្រៀមរៀបចំមុខម្ហូបអាហារដូចជា ត្រី បង្កង និងជាពិសេសគឺបាញឆែវ នំ Nam ។
នាពេលព្រឹក ខ្ញុំនាំប្អូនៗទៅដើរលេងទស្សនាផ្សារ ដើម្បីប្អូនៗយល់ដឹងបន្ថែមអំពីទំ
នៀមទំលាបរបស់វៀតណាម។”
មិនគ្រាន់តែមានគ្រួសារលោក Tran Ngoc Quang និងលោកស្រី Tran Thi Tuyet
Huongប៉ុណ្ណោះទេ ហើយក្នុងឆ្នាំនេះ ទីក្រុងហូជីមិញ បានមានគ្រួសារចំនួន១៧០
បានចុះឈ្មោះ ទទួលដំណាងចំនួន៣០០នាក់ នៅនាវាយុវជនអាស៊ីអាគ្នេយ៍ និង
ជប៉ុនមកស្នាក់នៅជាមួយក្រុមគ្រួសារ។ ក្រុមគ្រួសារបានរៀបចំតាំងពីទីកន្លែងស្នាក់នៅ ការហូបចុក ដល់ការនាំទៅដើរលេងទស្សនាមណ្ឌលកេរ្តិ៍ដំណែលនានាទៀតផង។ លោក Natthaphop ជនថៃមួយនាក់បានអោយដឹងថា៖ ក្រោយរយៈពេលច្រើនថ្ងៃ
លើនាវាដោយមានសកម្មភាពជាច្រើន ហើយពេលបានរស់នៅជាមួយគ្រួសារឪពុក
ម្ដាយធម៌ លោកបានយល់ដឹងបន្ថែមអំពីវប្បធម៌ និងមនុស្សវៀតណាមដ៏ជិតស្និទ្ធិ
រួសរាយរាក់ទាក់។ លោក Natthaphop បានអោយដឹងថា៖
“ នេះគឺជាលើកដំបូងខ្ញុំមកដល់វៀតណាម ជាក់ស្ដែងគឺទីក្រុងហូជីមិញ។ ខ្ញុំ
ចូលចិត្តណាស់។ គ្រួសារលោក Quang យកចិត្តទុកដាក់ និងថែទាំខ្ញុំល្អណាស់។
ទោះបីជាបានរស់នៅជាមួយគ្រួសារលោក Quangបានប៉ុន្មានថ្ងៃក្តី ប៉ុន្តែខ្ញុំចូលចិត្ត
ស្រឡាញ់គ្រួសារគាត់ណាស់។ នៅពេលត្រឡប់មកប្រទេសវិញ ខ្ញុំនឹងរក្សាទុក
អនុស្សាវរីយ៍ដ៏ល្អនេះជានិច្ច និងរក្សាទំនាក់ទំនងជាមួយគ្រួសារ តាមរយៈ Email
សំបុត្រ។”
កម្មវិធី Homstay របស់នាវាយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំនេះ មានតែ២ថ្ងៃ មួយយប់
ក្តី ប៉ុន្តែ បណ្ដាឪពុកធម៌ និងម្តាយធម៌ បានជួយមិត្តវ័យក្មេងជប៉ុន និងប្រទេសអាស៊ី
អាគ្នេយ៍នានាយល់ដឹងបន្ថែមអំពីចំណុចដ៏ល្អស្អាត របស់ប្រទេសវៀតណាមសន្តិភាព ធ្វើសមាហរណកម្ម រួសរាយរាក់ទាក់ចំពោះភ្ញៀវដែរ៕
-VOV