ភាពស្អាតប្រពៃណីក្នុងតេតទេវតាចង្រ្កាន
THOM HANG -  
(vovworld) /  
|
គំនូរស្តីពីទេវតាចង្រ្កាន(រូបថតInternet) |
Vovworld-តាមទំនៀមទំលាប់វៀតណាមថ្ងៃទី២៣រនោចខែទី១២គិតតាម
ច័ន្ទគតិគ្រួសារណាក៍រៀបចំស្ពករបស់របរ១និងទិញគ្រឿងសំណែនបូជា
ស្តេចចង្រ្កានទៅកាន់ឋានលើក្នុងបំណងសុំអោយមានអាកាសធាតុ
អំណោយផលនិងសេចក្តីសុខក្នុងឆ្នាំ។លោកស្រី Tran Thi Kyនៅសង្កាត់
Long Bienទីក្រុងហាណូយអោយដឹងថា៖” តាមសន្តានចិត្ត ខ្ញុំរៀបចំស្ពក
១ សំរាប់ដាក់សែន។ របស់របរដែលប្រើប្រាស់មានបាយ បាយដំណើប
គ្រឿងសំណែនផ្លែឈើនិងសាច់មាន់ “។
ការធ្វើសំណែនស្តេចចង្រ្កានគឺសំដៅសំដែងការដឹងគុណចំពោះទេវតា
ដែលបានថែទាំគ្រប់គ្រងរក្សាជីវភាពរបស់គ្រួសារនិមួយៗព្រមទាំងក្រើន
រំលឹកដល់ជនម្នាក់ៗមានការទទួលខុសត្រូវចំពោះគ្រួសារខ្លួនជាច្រើន
ថែមទៀត។ហេតុនេះហើយតេតទេវតាចង្រ្កានចំពោះគ្រួសារលោកស្រី
Nguyen Thi Thangនៅសង្កាត់- Hoan Kiemទីក្រុងហាណូយជាឱកាស
សំរាប់បណ្តាគ្រួសារជួបជុំជាមួយគ្នា។លោកស្រីចែករំលែកថា៖” តាម
ជំនឿថ្ងៃនេះជាថ្ងៃដែលទេវតាចង្រ្កានទៅកាន់ឋានលើដើម្បីជំរាបសភាព
ការណ៍របស់គ្រួសារក្នុងឆ្នាំ។ នេះក៍ជាឱកាសសំរាប់គ្រួសារជួបជុំគ្នាក្នុង
ប៉ុន្មានថ្ងៃចុងឆ្នាំផងដែរ។តាមរយះនោះយើងអប់រំកូនចៅខ្លួនធ្វើការងារ
ល្អដើម្បីជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី “។
|
របស់របរដែលប្រើប្រាស់ក្នុងតេតទេវតាចង្រ្កាន
(រូបថតInternet) |
តាមលោកស្រី Do Lan Phuongកម្មាភិបាលនៃមជ្ឈមណ្ដលស្រាវជ្រាវវប្បធម៏
និងអភិវឌ្ឍន៍គឈលក្ខណះសេដ្ឋកិច្ចសព្វថ្ងៃនេះធូរធាគ្រាន់បើជាងនិងគ្រួសារ
ជាច្រើនគ្រួរត្រៀមសំរាប់តេតទេវតាចង្រ្កានយ៉ាងម៉ត់ចត់ណាស់។នេះជា
សញ្ញាល្អដោយសារប្រជាជនគោរពភាពស្អាតប្រពៃណីវប្បធម៏របស់ប្រជាជាតិ។ប៉ន្តែលោកស្រីចែករំលែកថា៖ការទិញគ្រឿងសំណែនមិនគួរខ្ជះខ្ជាយ។លោកស្រី
អោយដឹងថា៖” ប្រការសំខាន់ក្នុងការធ្វើសំណែនទេវតាចង្រ្កានគឺដួងចិត្តរបស់ជន
ម្នាក់ៗ។ការដែលគ្រួសារជាច្រើនគ្រួរៀបចំដ៍អធឹបអធមគឺមិនចាំបាច់ទេ។សំខាន់
គឺគោលដៅនិងអត្ថន័យ ខាងស្មារតីពេលអនុវត្តពិធីការនោះ “។
|
គ្រួសារណាក៍ទិញគ្រឿងសំណែន បូជាស្តេចចង្រ្កានទៅកាន់ឋានលើផងដែរ(រូបថតInternet) |
ទំនៀមទំលាប់ធ្វើសែនទេវតាចង្រ្កានក៍ដូចជាទំនៀមទំលាប់ល្អផ្សេងៗទៀតរបស់
ប្រជាជាតិវៀតណាមជានិច្ចកាលអប់រំមនុស្សធ្វើប្រការកុសលធម៏។ពេញ១ឆ្នាំ
ជនគ្រប់រូបសុទ្ឋតែខំប្រឹងប្រែងធ្វើការងារល្អរស់ស្រុះស្រួលសុដុមរមនាពង្រីក
សេដ្ឋកិច្ចគ្រួសារនិងចញ្ចឹមបីបាច់ប្រៀនប្រដៅកូនចៅដ៍ល្អប្រសើរ៕
THOM HANG
-vovworld